ធានាថាគេសរសើរ ក្មេងម្ល៉េះឥឡូវបង? បើអ្នកទម្លាប់ទទួលទានរបស់ទាំង ៦ នេះជាប្រចាំ

ប្រកាន់ខ្ជាប់នៅទម្លាប់នៃការទទួលទានអាហារទាំង ៦ ប្រភេទនេះជាប្រចាំ នោះនឹងធានាបានថា អ្នកប្រាកដជាក្មេងជាងវ័យ ហើយមានគេសរសើរច្រើនថា "ម៉េចក្មេងម្ល៉េះឥឡូវ" ហើយគ្មានទេពាក្យថា "អ្នកចាស់ជាងអាយុ"។

៦) រមៀត

1

រមៀតមានផ្ទុកនូវសារធាតុ Curumin ដែលក្រៅពីជួយការពារជំងឺមហារីក វាក៏មានឥទ្ធិពលប្រឆាំងភាពចាស់ជាងវ័យសម្រាប់ស្បែករបស់អ្នកផងដែរ។ ជាងនេះក៏ការពារដល់កោសិកាស្បែក ហើយការពារពីការបំផ្លាញរ៉ាឌីកាលសេរី អាចកាត់បន្ថយការកើតស្នាមជ្រីវជ្រួញ។

៥) ផ្លែឃីវី

សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឃីវី អាចជួយឲ្យស្បែករឹងមាំ និងជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។ ពួកវាក៏ជួយកាត់បន្ថយនៅការបំផ្លាញដោយកាំរស្មី UV មកលើស្បែកផងដែរ។

៤) ត្រីសាម៉ុង

2

ត្រីសាម៉ុងមានផ្ទុកនូវខ្លាញ់អូមេហ្គា ៣ ដែលរារាំងអង់ស៊ីម មិនឲ្យវិវត្តទៅកើតស្នាមជ្រីវជ្រួញ។ ជាងនេះវាក៏ជួយឲ្យប្រសើរឡើងនៅកោសិកាស្បែក ដែលរងការបំផ្លាញពីពន្លឺព្រះអាទិត្យផងដែរ។ ត្រីសាម៉ុងជាមុខម្ហូប ដែលប្រជាជនជប៉ុនពេញនិយមបំផុត។

៣) សារ៉ាយសមុទ្រ

Bi Quyet Tre Mai Khong Gia Cua Phu Nu Nhat Ban 3

វាសម្បូរទៅដោយជាតិអ៊ីយ៉ូត ដែលជួយបង្កើនការសំយោគអរម៉ូនទីរ៉ូអ៊ីត និងជំរុញដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ៤០ ភាគរយនៃសារ៉ាយសមុទ្រគឺមានជាតិសរសៃ ដែលជួយសម្រួលដល់ការគ្រប់គ្រងនិងបង្កើនការបន្សាបជាតិពុលក្នុងថ្លើម។ ជាធម្មតាពេលគ្មានជាតិពុលក្នុងរាងកាយ នោះសភាពស្បែកក៏ជះមកភ្លឺស្អាតផងដែរ។

២) គ្រាប់ Pistachio

3

វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឲ្យកាត់បន្ថយដំណើរវិវត្តទៅភាពចាស់ ហើយជួយឲ្យអ្នកក្មេងជាងវ័យ ដោយសារតែការជម្រុះនៅរ៉ាឌីកាល់សេរី។

១) ដំឡូងជ្វា

Satsumaimo

ជាអាហារដែលមានរសជាតិឈ្ងុយ និងផ្អែមឆ្ងាញ់ ដោយវាមានផ្ទុកនូវវីតាមីនជាច្រើន លាយឡំនឹងអាស៊ីដអាមីណូ ស័ង្កសី កាល់ស្យូម ដែលសុទ្ធតែល្អសម្រាប់ស្បែក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក