មនុស្សដែលមាន ៥ ចំណុចនេះ ភាគច្រើនជាមនុស្ស Fake ពូកែសម្តែងធ្វើជាមនុស្សល្អ

ទោះពូកែធ្វើពុតប៉ុណ្ណាក៏ដោយ មនុស្សFakeមិនអាចគេចផុតពីក្រសែភ្នែកអ្នកពូកែសម្គាល់នោះទេ ជាពិសេសអោយតែពេលនៅជិតពួកគេអ្នកសង្កេតឃើញ៥ចំណុចនេះ មិនបាច់សង្ស័យទៀតទេ ច្បាស់ហើយថាពួកគេពិតជាមនុស្សសម្តែងធ្វើល្អតែនៅហ្នឹងមុខអ្នកដទៃ។ ដូច្នេះបើអ្នកសង្ស័យបុគ្គលនរណាម្នាក់ អាចយកតិចនិចទាំង៥នេះទៅសាកល្បងមើលបាន៖

Cover Copy (2)

១.មនុស្សពុតត្បុតសុទ្ធតែនិយាយហើយគ្មានសកម្មភាព៖ មនុស្សក្លែងក្លាយងាយធ្វើការសន្យាដែលគេមិនអាចរក្សាបាន។ មនុស្សទាំងនេះជាមនុស្សនិយាយតែមិនធ្វើ មិនមែនពួកគេមិនចាំទេ តែពួកគេចូលចិត្តនិយាយពាក្យអំនួត តែខ្លួនមិនអាចធ្វើបាន។ ពួកគេធ្វើការសន្យាយ៉ាងងាយស្រួល ប៉ុន្តែគ្មានចេតនារក្សាវាទេ។

២.មនុស្សក្លែងក្លាយបាត់នៅពេលដែលអ្នកត្រូវការ៖ ការបាត់ខ្លួនជាអាកប្បកិរិយាធម្មតារបស់មនុស្សក្លែងក្លាយ។ ពួកគេតែងតែលេចឡើងនៅចំពោះមុខអ្នកនៅពេលដែលអ្នកមានអ្វីដែលពួកគេត្រូវការ និងផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេចង់បាន។

ប្រសិនបើអ្នកសុំឱ្យពួកគេជួយអ្នក ឬ ធ្វើអ្វីមួយដែលអ្នកធ្លាប់ធ្វើសម្រាប់ពួកគេ ពួកគេនឹងបដិសេធភ្លាមៗ និយាយអោយស្រួលស្តាប់ពឹងយើងបាន តែពេលយើងត្រូវការពឹងពួកគេវិញគឺច្បាស់ជាបាត់ខ្លួនឈឹង ពឹងមិនបានទេ។

Convenient Friend.jpg.092c9929eebf25c1e57827159047a121

៣.មនុស្សក្លែងក្លាយមិនស្តាប់អ្នកនិយាយទេ៖ សញ្ញាមួយទៀតដែលបង្ហាញថានរណាម្នាក់ក្លែងក្លាយគឺនៅពេលដែលពួកគេធ្វើពុតជាអ្នកស្តាប់រឿងរបស់អ្នក។ ពួកគេអាចនឹងនិយាយថាពួកគេកំពុងស្តាប់ ប៉ុន្តែពួកគេបន្តលើកទូរស័ព្ទ។ ដូច្នេះ នៅពេលដែលអ្នកសង្ស័យថានរណាម្នាក់ក្លែងក្លាយ ចូរយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នក បន្ទាប់ពីទំនាក់ទំនងជាមួយមនុស្សនោះ។

៤.មនុស្សក្លែងក្លាយនិយាយនៅពីក្រោយខ្នងរបស់អ្នក៖ មិត្តក្លែងក្លាយនឹងស្តាប់យ៉ាងជិតស្និទ្ធនូវព័ត៌មានផ្ទាល់ខ្លួនដែលអ្នកចែករំលែក ហើយបញ្ជូនវាទៅអ្នកដ៏ទៃយ៉ាងឆាប់រហ័ស។ ប៉ុន្តែវាអាក្រក់ណាស់នៅពេលអ្នករកឃើញថាមាននរណាម្នាក់និយាយអាក្រក់ពីអ្នកពីក្រោយខ្នងរបស់អ្នក នោះហើយជាមនុស្សដែលស្គាល់មុខ ពិបាកស្គាល់ចិត្ត។

Four Reasons Why Being Selfish Wont Make You Happy 1_

៥.មនុស្សក្លែងក្លាយគឺមិនអាចទាយទុកជាមុនបាន៖ មិត្តក្លែងក្លាយនឹងមានការផ្លាស់ប្តូរធំរហូត ឧទាហរណ៍អារម្មណ៍ពួកគេមិនស្ថិតស្ថេរទេ ម្តងចង់បានបែបនេះ ម្តងចង់បានបែបនោះ។ មួយសន្ទុះក៏លេចមុខហើយធ្វើអីក៏ផ្អែមល្ហែម តែនៅសុខៗបែរជាទៅឆ្ងាយពីអ្នក។ នេះជាសញ្ញាដ៏ធំមួយនៃមនុស្សក្លែងក្លាយ ពួកគេត្រូវប្រើពេលវេលា និងកម្លាំងច្រើនដើម្បីសម្តែងនៅចំពោះមុខអ្នក៕