២សំណួរ ដែលឪពុកម្ដាយឆ្លាតត្រូវសួរទៅកាន់គ្រួសារកូនកំលោះ មុននឹងសម្រេចចិត្តអោយកូនស្រីខ្លួនរៀបការចូលគ្រួសារនោះ

កូនដែលពេញវ័យសុទ្ធតែមានសិទ្ធសម្រេចរើសគូស្រករដើម្បីរៀបការជាមួយខ្លួន។ តែក្នុងអំឡុងពេលមុនរៀបការម្តាយឪពុកខាងកូនក្រមុំ ហាមដាច់ខាតលើកកូនអោយគេដោយរំលងមិនបានសួរនូវសំណួរ២យ៉ាងខាងក្រោមនេះទៅកាន់គ្រួសារកូនកំលោះ ព្រោះវាជារឿងសំខាន់ដែលអាចកំណត់អនាគត និងសុខទុក្ខកូនស្រីរបស់អ្នកទៅថ្ងៃក្រោយ ដែលត្រូវចូលទៅរស់នៅខាងប្តី!

Cover Copy (2)

១.របៀបដែលឪពុកម្តាយរបស់កូនកំលោះមានអាកប្បកិរិយានៅពេលដែលកូនប្រុសរបស់ពួកគេធ្វើខុស

នៅក្នុងជីវិត គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ មនុស្សគ្រប់រូបមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។

គ្រួសារដែលមានវប្បធម៌នឹងទទួលយក និងអត់ឱនចំពោះភាពខ្វះខាតរបស់កូនៗ ហើយក្នុងពេលតែមួយពួកគេនឹងណែនាំកូនដោយពាក្យសមរម្យ ជួយកូនកែប្រែ និងអភិវឌ្ឍកាន់តែប្រសើរ។ ប៉ុន្តែឪពុកម្តាយជាច្រើនមានទំនោរការពារកូនរបស់ពួកគេដោយងងឹតងងុល។ គេមិនទទួលយកការរិះគន់ណាមួយមកលើកូនឡើយ ពេលខ្លះថែមទាំងចូលចិត្តបន្ទោសអ្នកដទៃទៀត។ មនុស្សពេញវ័យដូចជាដើមឈើ ប្រសិនបើវាលូតលាស់ដោយមានពិការភាព និងរមួល នោះប្រហែលជាមានបញ្ហាជាមួយនឹងឫសរបស់វា។ នៅពេលដែលឪពុកម្តាយមើលមិនឃើញកំហុសរបស់កូនឱ្យបានត្រឹមត្រូវ នោះកូននឹងក្លាយជាមនុស្សដែលមិនទទួលស្គាល់កំហុសពេញមួយជីវិត។ ដូច្នេះ អ្វីដែលសំខាន់បំផុតដែលឪពុកម្ដាយរបស់កូនក្រមុំគួរយកចិត្តទុកដាក់គឺរបៀបដែលឪពុកម្ដាយខាងប្ដីមានអាកប្បកិរិយាពេលមានចំណុចខ្វះខាត។ មើលថាតើពួកគេស្តាប់ យល់ ឬ គ្រាន់តែស្តីបន្ទោស។ ប្រសិនបើគ្រួសាររបស់កូនកំលោះមានទំនោរស្តីបន្ទោស ការរៀបការជាមួយកូនស្រីក្នុងគ្រួសារនេះ ឆាប់ឬក្រោយមកនាំទៅរកទុក្ខ។

Keys To A Successful Marriage

២.តើគ្រួសារមានទំនៀមទម្លាប់ល្អ និងមានទំនួលខុសត្រូវដែរឬទេ?

ស្នេហាគឺជាការរំញ័រដ៏ផ្អែមល្ហែម ប៉ុន្តែអាពាហ៍ពិពាហ៍គឺជាការពិតជាមួយនឹងទំនួលខុសត្រូវ និងកាតព្វកិច្ច។ ក្នុងអាពាហ៍ពិពាហ៍ មនុស្សទាំងពីរត្រូវសាងសង់ និងចិញ្ចឹមបីបាច់ថែរក្សាផ្ទះរួមគ្នា ចែករំលែកបន្ទុក និងជំនះការលំបាកជាមួយគ្នា។ ទំនៀមទម្លាប់គ្រួសារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាកប្បកិរិយារបស់មនុស្សម្នាក់ៗក្នុងជីវិតនេះ។ ឪពុកម្តាយឆ្លាតនឹងសិក្សាដោយប្រុងប្រយ័ត្នអំពីប្រពៃណីគ្រួសាររបស់កូនកំលោះមុនពេលសម្រេចចិត្តរៀបការជាមួយកូនស្រីរបស់ពួកគេ។ តើគ្រួសារនោះឲ្យតម្លៃចំពោះភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកឬទេ? តើសមាជិកគ្រួសារមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារដែរឬទេ? ប្រសិនបើកូនស្រីរបស់អ្នករៀបការក្នុងគ្រួសារដែលមានទំនៀមទម្លាប់ល្អ និងមានទំនួលខុសត្រូវខ្ពស់ នោះនាងនឹងទទួលបានក្តីស្រឡាញ់ពីសមាជិកគ្រួសារនោះ៕

Keys To A Happy A Successful Marriage Spillwords