លក្ខណៈ ៣ យ៉ាងរបស់បុរសអសមត្ថភាព ដែលមនុស្សស្រីត្រូវចំណាំមើលមុននឹងយកជាប្តី

ចូរចាំថា បុរសល្អគឺជាមនុស្សម្នាក់ដែលចេះរៀបចំជីវិតរបស់គាត់។ ពួកគេនឹងចំណាយតែលើអ្វីដែលចាំបាច់ពិតប្រាកដប៉ុណ្ណោះ ដោយតែងតែរៀបចំផែនការចំណាយរបស់ពួកគេឱ្យបានច្បាស់លាស់។ ស្ត្រីតែងតែប្រាថ្នាចង់បានជីវិតរស់រវើកបន្ទាប់ពីរៀបការរួច។ គ្រប់គ្នាប្រាថ្នាចង់បានប្តីល្អ ចេះតស៊ូ និងស្រលាញ់ប្រពន្ធកូន។ តាមពិតមនុស្សស្រីមិនខ្លាចរៀបការជាមួយបុរសក្រីក្រទេ គឺខ្លាចតែរៀបការជាមួយបុរសក្រីក្រហើយគ្មានមហិច្ឆតា៖

Cover Copy (2)

១.មិនរកលុយទេ តែចូលចិត្តបង្ហាញ៖ មនុស្សប្រុសជាច្រើនអួត គេមានប្រាក់ខែជាមធ្យម តែធ្វើឱ្យមនុស្សមើលទៅហាក់ដូចជាមានរាប់សិបលាន។ ចំណូលមិនច្រើនទេ តែត្រូវទិញសម្លៀកបំពាក់ថ្លៃៗដើម្បីធ្វើតាមមិត្តភ័ក្ដិ។ ចូរចាំថា បុរសល្អគឺជាមនុស្សម្នាក់ដែលចេះរៀបចំជីវិតរបស់គាត់។ ពួកគេនឹងចំណាយតែលើអ្វីដែលចាំបាច់ពិតប្រាកដប៉ុណ្ណោះ ដោយតែងតែរៀបចំផែនការចំណាយរបស់ពួកគេឱ្យបានច្បាស់លាស់។ ជាពិសេស ពួកគេតែងតែមានប្រាក់សន្សំខ្លះ ដើម្បីត្រៀមសម្រាប់ស្ថានការណ៍បន្ទាន់ ដូច្នេះពួកគេមិនចាំបាច់រត់ទៅគ្រប់ទីកន្លែង ឬ សុំជំនួយពីអ្នកដទៃនៅពេលចាំបាច់នោះទេ។

Guy Panicking Because Of Failure Scaled

២.ការមានទ្រព្យសម្បត្តិតិចតួច តែបង្ហាញថាមានច្រើន៖ បុរសឆ្លាតគឺជាមនុស្សចេះដើរ ទោះបានសម្រេចអ្វីក៏ដោយ ក៏គេមិនដែលបង្ហាញអួតគេដែរ។ មនុស្សដែលមានចក្ខុវិស័យជាធម្មតាបន្ទាប់ពីរកប្រាក់បានខ្លះនឹងគិតពីរបៀបរកប្រាក់ចំណូលបន្ថែម។ ផ្ទុយពីមនុស្សអសមត្ថភាពដែលរកបានប៉ុណ្ណាយកប៉ុណ្ណឹង ខ្ជិលសូម្បីតែរកប្រាក់។

10 13 20 Why Men Fail Scaled

៣.ចង់បានលុយ តែមិនហ៊ានប្រឹងប្រែង៖ បុរសឆ្លាតតែងតែដឹងពីរបៀបកំណត់គោលដៅក្នុងការងារ និងជីវិត ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យក្តីសុបិន្តពួកគេក្លាយជាការពិត។ មានមនុស្សជាច្រើនដែលតែងតែនិយាយរឿងអស្ចារ្យ ប៉ុន្តែមិនដែលព្យាយាម ហើយតែងតែត្អូញត្អែរពីការលំបាក។ យើងទាំងអស់គ្នាយល់ថាជោគជ័យក្នុងជីវិតនេះមិនងាយស្រួលនោះទេ។ បើអ្វីៗក្នុងលោកនេះងាយនឹងទទួល ក៏ងាយនឹងបាត់បង់ដែរ។ ដូច្នេះបើយើងចង់ជោគជ័យ យើងគួរកែប្រែទម្លាប់អាក្រក់របស់យើងជាមុនសិន៕