តាមក្បួនដំណាលពីបុរាណ គេអាចទស្សន៍ទាយពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបាន ដោយត្រឹមតែមើលនៅប្រអប់ដៃ ដែលអ្នកលើកមកបង្ហាញ។ តាមរយៈជម្រើសទាំង ៤ ខាងក្រោម តើអ្នកស្ថិតនៅលេខប៉ុន្មាន តោះទៅមើលនៅខាងក្រោមទាំងអស់គ្នា៖
ប្រភេទទី ១
តាមក្បួនហោរាសាស្ត្រ អ្នកដែលមានប្រអប់ដៃប្រភេទទី ១ នេះ ច្រើនតែជាមនុស្សរឹងរូស តែមានការគិតវែងឆ្ងាយអំពីអនាគតរបស់ពួកគេ ពោរពេញដោយភាពឈ្លាសវៃ។ យ៉ាងណាដោយសារទេពកោសល្យពីកំណើតរបស់គេ គេរមែងអាចសម្រេចអ្វីបានតាមដែលក្តីប្រាថ្នា គ្រាន់រឿងខ្លះទាមទារពេលរាងយូរបន្តិច តែបុគ្គលនេះមិនងាយបោះបង់ឡើយ។
ក្នុងទំនាក់ទំនងស្នេហាគេចេះបត់បែន ទៅតាមដៃគូ ពោលមិនងាយឲ្យទាស់ពាក្យសម្តីទៅមកញឹកញាប់នោះទេ។ គូស្នេហ៍ណាដែលបានបុគ្គលមានប្រអប់ដៃប្រភេទនេះ ច្រើនតែសំណាង។
ប្រភេទទី ២
ជាមនុស្សដែលមានភាពខ្ជិលច្រអូសបន្តិច ដូច្នេះមិនសូវចេះស្តាប់តាមពាក្យនរណានោះទេ ហើយធ្វើអ្វីចង់ធ្វើដោយខ្លួនឯង ពោលគឺដើរតាមបេះដូង ជាងមតិរបស់មនុស្សជុំវិញខ្លួន។
ទន្ទឹមគ្នានេះ ដោយសារភាពរឹងរូសរបស់គេខ្លាំងពេក ទើបនាំឲ្យការសម្រេចគោលដៅក្នុងជីវិត ច្រើនតែបរាជ័យ។ ដោយឡែកក្នុងទំនាក់ទំនងស្នេហា អ្នកគឺជាមនុស្សដែលឈ្លក់វង្វេងខ្លាំងនឹងដៃគូ ហេតុហ្នឹងហើយទើបធ្វើឲ្យស្នេហាមានភាពនឹងន មិនងាយបែកបាក់ឡើយ។
ប្រភេទទី ៣
អ្នកដែលមានទម្រង់ប្រភេទដៃទី ៣ នេះ គឺរមែងជាមនុស្សរឹងមាំ ហើយតែងតែមានថាមពលរីករាយក្នុងជីវិត នោះក៏អរគុណនូវរបៀបគិតពោរពេញដោយភាពវិជ្ជមានរបស់គេ។ ក្នុងជីវិតបុគ្គលនេះ រមែងបំផុសឲ្យទៅអ្នកជុំវិញខ្លួន នៅគំនិតយោបល់ល្អៗ និយាយទៅមានភាពជាអ្នកដឹកនាំពីធម្មជាតិតែម្តង។
នៅកន្លែងធ្វើការ គឺធ្វើយកលទ្ធផលល្អបំផុត មិនលំៗឲ្យតែសម្រេចបាននោះទេ។ ទន្ទឹមនឹងការដែលចង់បានភាពល្អឥតខ្ចោះខ្លាំងនេះពេក ក៏នាំឲ្យទំនាក់ទំនងស្នេហារបស់ពួកគេ ពេលខ្លះពិបាកនឹងរកដៃគូច្បាស់លាស់បន្តិចដែរ ព្រោះមិនងាយមានមនុស្សត្រូវនឹងតម្រូវការដែលគេចង់បានឡើយ។
ប្រភេទទី ៤
អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ ហើយមិនចូលចិត្តភាពអ៊ូអរ និងហ្វូងមនុស្សច្រើននោះទេ។ ក្នុងការបំពេញកិច្ចការងារ បុគ្គលនេះរមែងទទួលរងសម្ពាធផ្លូវអារម្មណ៍ទាប ព្រោះមិនសូវមានអ្នករំខាន ដោយជីវិតរបស់គេទំនួលខុសត្រូវតែឯង ហើយធ្វើអ្វីក៏តែឯង ច្រើនជាងជាករ្ុម។
យ៉ាងណាដោយសារទំនោរចូលចិត្តភាពស្ងៀមស្ងាត់នេះខ្លាំងពេក ក៏នាំឲ្យមនុស្សនៅក្បែរខ្លួនគេពេលខ្លះមានអារម្មណ៍រាងទើសទាល់ បើគេមិនបានស្គាល់អ្នកច្បាស់ ថាអ្នកមានចរិតបែបណា ដែលនាំឲ្យមានពាក្យខ្លះ គេច្រើននិយាយថា អ្នកជាមនុស្សឬក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក