ក្នុងចំណោមទេវតាទាំង ៥ ចូរអ្នកជ្រើសរើសមួយ ដើម្បីទទួលបានសារដែលជីវិតអ្នកគួរតែទទួលបាននៅពេលនេះ៖
កាតទី ១
ប្រសិនបើមនុស្សរាល់គ្នាក្នុងលោក សុទ្ធតែទុកចិត្តលើខ្លួនឯងទាំងស្រុង នោះភាពសោកសៅនឹងកើតមានតិចបំផុតក្នុងលោកយើងនេះ។ ទេវតាដែលអ្នកបានជ្រើសរើស ចង់ផ្ញើសារមកអ្នកថា មានតែវិចារណញ្ញាណរបស់អ្នកទេ ដែលជាមគ្គុទ្ទេសក៍ត្រួសត្រាយផ្លូវដ៏ល្អបំផុត បែបនេះចូរកុំសង្ស័យលើខ្លួនឯង ហើយសូមជឿជាក់លើសមត្ថភាពនិងធម្មជាតិពិតប្រាកដរបស់អ្នក។
កាតទី ២
ចែករំលែកក្តីស្រលាញ់ជាអ្វីដែលអ្នកត្រូវតែធ្វើ។ ចន្លោះប្រហោងនៃជីវិតរបស់អ្នក គឺកំពុងតែស្រលាញ់ខ្លួនឯងខ្លាំងខ្លាំងពេក ដល់ថ្នាក់ភ្លេចមើលឃើញមនុស្សជុំវិញខ្លួន។
វាពុំមែនជាចំណុចល្អនោះទេ ហើយក៏ជាចំណុចដែលគួរតែកែតម្រូវ។ ចូរសាយភាយនូវការស្រលាញ់ ទង្វើល្អ ទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានច្រើន នោះអ្នកក៏នឹងឃើញគុណតម្លៃពិតនៃជីវិតមួយនេះ។
កាតទី ៣
ភាពរីករាយជាខ្លួនឯង គឺជាថាមពលធំបំផុត ដែលអាចរុញឲ្យអ្នកសម្រេចអ្វីបានយ៉ាងឆាប់រហ័ស។ ធ្វើអ្វីដែលអ្នកស្រលាញ់ អ្វីដែលអ្នកចូលចិត្ត ទោះដំបូងមិនឃើញផ្លែផ្កា តែយូរបន្តិច នោះអ្នកនឹងឃើញប្រយោជន៍ដែលកើតចេញពីវា។
កាតទី ៤
បញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅកាន់ជីវិតអ្នកដទៃ។ ការប្រៀបធៀបមិនសុទ្ធតែល្អនោះទេ ពេលខ្លះធ្វើឲ្យអ្នកលែងចង់ងើបបន្តទៅមុខទៀត។ ចូរមើលពីជោគជ័យរបស់ខ្លួនឯងកន្លងមកឲ្យបានច្រើន ហើយយកវាមកធ្វើជាមោទនភាពសម្រាប់ជីវិតរបស់ខ្លួនឯង។
លើកទឹកចិត្ត សរសើរខ្លួនឯង នូវអ្វីដែលបានឆ្លងកាត់ ជាជាងអង្គុយធៀបជីវិតខ្លួនឯងទៅកាន់មនុស្សដែលមានជាងខ្លួន ហើយនាំឲ្យខ្លួនឯងបាក់ទឹកចិត្ត។
កាតទី ៥
អ្នកកាន់តែស្ងប់ស្ងាត់ អ្នកកាន់តែដឹងថា បរិយាកាសនៅជុំវិញអ្នកគឺជាអ្វីដែលកំណត់ថាមពលដល់អ្នក។ ភាពស្ងប់ស្ងាត់ខ្លាំងពេកក៏មិនល្អប៉ុន្មាននោះដែរ អ៊ីចឹងចូរបង្កើតប្រាស្រ័យទាក់ទងបន្ថែមជាមួយមនុស្សជុំវិញខ្លួន ព្រោះមនុស្សដែលខ្លាំងកិច្ចប្រាស្រ័យទាក់ទង គឺមិនងាយស្លាប់ក្រឡាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក