ចង់បានស្បែកស្អាតភ្លឺចេញពីខាងក្នុង រាល់ព្រឹកកុំរំលងអាហារទិព្វ ៤ ប្រភេទនេះឲ្យសោះ

ចូរបន្ថែមអាហារទិព្វ ៤ ប្រភេទនេះ ទៅក្នុងរបបអាហាររៀងរាល់ពេលព្រឹករបស់អ្នក នោះនឹងអាចជួយឲ្យអ្នកក្មេងជាងវ័យ ហើយមានស្បែកស្រស់ស្អាតកាន់ឆ្នាំ៖

៤) ស៊ុត

Ice_screenshot_20210618 134328

មានមនុស្សតិចណាស់ដែលដឹងថាស៊ុត អាចជួយដល់សម្រស់ និងមិនប៉ះពាល់ដល់ការឡើងទម្ងន់។ វាជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ល្អបំផុតសម្រាប់រាងកាយ ហើយផ្នែកពណ៌សនៃស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់ណាស់ ខណៈពណ៌លឿងសម្បូរទៅដោយជាតិដែក កាល់ស្យូម វីតាមីន B ដែលវាសុទ្ធតែល្អសម្រាប់ស្បែករបស់អ្នក។

រៀងរាល់ព្រឹក បើអ្នកមានទម្លាប់ទទួលទានវា នោះមិនត្រឹមតែផ្តល់ថាមពលសម្រាប់រាងកាយប៉ុណ្ណោះទេ ជាងនេះក៏ជួយការពារភាពចាស់ជាងវ័យបានថែមទៀត។

៣) គ្រប់ធញ្ញជាតិ (Oatmeal)

Gh

វាជាប្រភេទអាហារដែលមានជាតិសរសៃខ្ពស់ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយបានល្អ។ ក្រៅពីនេះវាក៏មានផ្ទុកនូវអាស៊ីតខា្លញ់អូមេហ្គា ៣ ហ្វូតាត និងប៉ូតាស្យូម ដែលអាចគ្រប់គ្រងដល់ការបញ្ចេញកាបូអ៊ីដ្រាត ទប់ស្កាត់ការឡើងកម្រិតអាំងស៊ុយលីន។

វាក៏ជួយបង្កើតកោសិកាថ្មី និងជួសជុលស្បែកដែលមានស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាពថែមទៀត។

២) ទឹកក្រូចស្រស់

Ice_screenshot_20210618 134335

វាគឺជាភេសជ្ជៈដែលមនុស្សជាច្រើនចូលចិត្តនៅរដូវក្តៅ យ៉ាងណាយើងក៏ណែនាំឲ្យទទួលទានជាប្រចាំ គឺកាន់តែល្អបំផុត។ ការទទួលទានទឹកក្រូចស្រស់ជាប្រចាំក្រោយអាហារពេលព្រឹក នោះវានឹងបន្ថែមគុណប្រយោជន៍ជាច្រើនដល់សម្រស់របស់អ្នក។

ក៏ដោយសារក្រូចមានសារធាតុចិញ្ចឹមច្រើន ជាពិសេសគឺវីតាមីន C, កាល់ស្យូម និងជាតិសរសៃ Fiber ដែលជួយឲ្យស្បែកភ្លឺចាំង។

១) ទឹក

Ice_screenshot_20210618 134328

អាហារគ្រប់អស់ហើយ តែបើរំលងទឹកបរិសុទ្ធ ក៏មិនទាន់គ្រប់គ្រាន់នោះដែរ។ ការទទួលទានទឹកគ្រប់គ្រាន់ ជាពិសេសនៅពេលព្រឹកព្រលឹម នឹងជួយឲ្យស្បែកស្អាត ហើយបញ្ចៀសការកើតស្នាមជ្រីវជ្រួញ។

បរិមាណទឹកដែលអ្នកត្រូវការក្នុងមួយថ្ងៃយ៉ាងហោចណាស់ចន្លោះពី ២ ទៅ ២,៥ លីត្រ ដែលស្មើនឹង ១០ កែវធំ។ អ្នកគួរមានទម្លាប់ទទួលទានវាឲ្យបានច្រើនជាប្រចាំ តែក៏កុំច្រើនដល់លើសបរិមាណដែលរាងកាយត្រូវការនោះដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក