អារម្មណ៍នៅពេលដែលត្រូវបាត់បង់ មនុស្សដែលខ្លួនស្រឡាញ់ខ្លាំង វាជាអារម្មណ៍ដែលអាក្រក់បំផុត

អារម្មណ៍ត្រូវបាត់មនុស្សជាទីស្រឡាញ់​ ជាអារម្មណ៍ដែលពិបាកណាស់​ ទោះបីជាខ្ញុំខំលួងខ្លួនឯងថា​ ខ្ញុំគ្រាន់តែបាត់បង់មនុស្សក្បត់ស្នេហ៍ម្នាក់​ តែគេបាត់បង់មនុស្សដែលស្រឡាញ់គេបំផុត​ ក៏ខ្ញុំនៅតែអត់ឈឺចាប់មិនបាន​ដែរ ព្រោះហេតុអីមែនទេ? ហេតុផល ព្រោះតែខ្ញុំមានការចងចាំល្អ និងអនុស្សារីយ៍ជាច្រេីនជាមួយគេ​។

គ្រប់ពេលដែលចេញទៅក្រៅ គឺឃេីញសុទ្ធតែកន្លែងធ្លាប់ទៅជាមួយគេ​ ទៅកន្លែងញ៊ាំអីក៏នឹកឃេីញរបស់ដែលគេចូលចិត្ត​ ជួនកាលក៏ចុកចាប់ដោយសារសំណូរបស់អ៉ីអ្នកលក់ដែលសួរថា​ "ចុះម្នាក់ទៀតទៅណា?"​ ត្រឡប់មកសម្ងំក្នុងបន្ទប់​ មិនចេញទៅណាក៏គិតថានឹងបានធូរ តែវាក៏មិនធូរ​ វាដូចជាយ៉ាប់លេីសដេីមទៅវិញ។​

8982d841814389558fe81b05128f0f37

ពេលក្រោកពីគេងភ្លាម ក៏ចាប់ផ្តេីមមានអារម្មណ៍ស្មុគស្មាញ​ភ្លាមតែម្តង​ មានអារម្មណ៍ថាហេលហាលដូចបាត់អីម៉្យាងពីក្នុងជីវិត​ មានអារម្មណ៍ថាធីងធោងវិលៗ​ មិនចង់ក្រោកសោះ​ សំឡេងសារក៏ស្ងាត់ខុសពីរាល់ដង​ បេីកទូរសព្ទមកក៏គ្មានអ្នកណា​ Good Morning អីដែរ​ តាមពិតវាជាអារម្មណ៍ខូចចិត្តបាត់បង់ស្នេហាហ្នឹងហេីយ​។

ខ្ញុំពិតជាពិបាកទ្រាំណាស់​ វាខុសទម្លាប់​ បាត់មនុស្សដែលធ្លាប់តែជិតស្និទ្ធុិ​ ប៉ុន្តែពេលនេះបែរជាមានឈ្មោះត្រឹមជាអ្នកដទៃ​ ធ្លាប់ដឹងគ្រប់យ៉ាងពីគេ​ តែមេីលចុះពេលនេះ សូម្បីគេញ៊ាំបាយឬនៅ​ ក៏ខ្ញុំមិនដឹងផង​ ធ្លាប់តែទៅណាពីរនាក់​ តែពេលនេះបេីដេីរៗជួបមុខគេ​ ប្រហែលជាមិនអាចសូម្បីញញឹមផង ​គឺ​មានតែដេីរចៀស​។

F464a3289e6aaefb5ebecb5abb265902

មួយប៉ព្រិចភ្នែកសោះ អ្វីៗគ្រប់យ៉ាងក៏ត្រូវផ្លាស់ប្តូរក្រោយពេលបែកគ្នា​ ខ្ញុំពិតជាពិបាកធ្វេីចិត្តទទួលយកពិតមែន​ ខ្ញុំត្រូវដេកនឹកដល់មនុស្សក្បត់​ ព្រោះគេធ្លាប់ជាមនុស្សខ្ញុំស្រឡាញ់ខ្លាំង​ ទាំងដែលគេមិនខ្វល់ពីខ្ញុំ​ មិនខូចចិត្តនឹងការបែកគ្នាមួយនេះ​ តែចំណែកខ្ញុំវិញ នឹកដល់គេពេលណាក៏ទឹកភ្នែកហូរ​ បាយមិននឹកទឹកមិនស្រេក​ គិតតែយំ​ យំដល់គេងលក់​ ហេីយខ្ញុំក៏សួរខ្លួនឯងថា ត្រូវប្រេីពេលយូរប៉ុនណាទេីបឈប់ខូចចិត្ត​។

តែមិនយូរប៉ុន្មាន ខ្ញុំក៏អាចឆ្លងកាត់វាទៅបាន​ ក្រោយមកខ្ញុំក៏កាត់ចិត្តបានពិតមែន​ ខ្ញុំអាចដេីរជ្រួសផ្លូវជាមួយគេដោយគ្មានអារម្មណ៍អីសោះ​ ប៉ុន្តែដឹងទេថា ខ្ញុំត្រូវចំណាយពេលអស់ប៉ុន្មាន​? គឺ​ ១ឆ្នាំ​ ៦ខែ​ ស្រឡាញ់ហេីយមិនងាយដកចិត្ត ទោះគេធ្វេីឱ្យឈឺក៏ដោយ​ ដូច្នោះហេីយ​បេីមិនច្បាស់លាស់កុំចូលមកលេងសេីចបេះដូងខ្ញុំ​ ខូចចិត្ត​ម្តងៗ​រាប់ខែ​ រាប់ឆ្នាំ​ មិនមែនងាយស្រួលទេ៕

អត្ថបទ ៖ អេដមីន ហត់ / Knongsrok