ក្រោយបង្ហើបពីគម្រោងកាលពីព្រឹត្តិការណ៍ CES នៅដើមឆ្នាំ ២០២១ ទីបំផុតក្រុមហ៊ុន Razer បានប្រកាសអំពីតម្រុយត្រៀមចេញលក់នូវម៉ាស Project Hazel N95 របស់ខ្លួនហើយ។
ក្រៅពីគុណភាពនៃការការពារបាក់តេរីដែលហោះក្នុងបរិយាកាស ទៀតសោតវាក៏មានមុខងារបន្សុទ្ធខ្យល់ដល់ល្អ ក៏ដូចជាមុខងារ Anti-fog ការពារការឡើងស្រអាប់ ហើយកាន់តែពិសេសគឺអាចប្រើប្រាស់ភ្លើង RGB ល្អសម្រាប់ការប្រើប្រាស់នៅទីងងឹតឬពេលយប់ថែមទៀត។ តាមការឲ្យដឹងម៉ាសឆ្លាតវៃនេះ ក៏គាំទ្រមុខងារបញ្ជាដោយសំឡេងផងដែរ តែមិនទាន់ច្បាស់ថា អាចឈ្លាសវៃដល់កម្រិតណានៅឡើយ។
រូបរាងផ្លូវការរបស់វាមិនទាន់សម្រេចចេញមកឡើយ ដោយតាមរយៈវីដេអូនិងការចុះផ្សាយនានា ជារូបភាព Concept ដែល Razer គ្រោងបញ្ចេញមកតាមគំរូរបៀបហ្នឹងតែប៉ុណ្ណោះ។ ចំពោះតម្លៃរបស់វាក៏មិនទាន់មានការប្រកាសដែរ តែគ្រោងចេញលក់លើកដំបូងនៅខែតុលា ហើយចំនួនមានកំណត់ ដែលទាមទារឲ្យអ្នកធ្វើការកក់ទុកជាមុន បើចង់បាន។
https://youtu.be/Z8vbeXluCEY
បញ្ជាក់ថា Razer ក៏បានបង្កើត Filter លើ Instagram ដែលអាចអនុញ្ញាតឲ្យអ្នកគាំទ្រធ្វើការសាកល្បងពាក់ម៉ាសនេះលើមុខជាលក្ខណៈ VR ផងដែរ ហើយក៏ជាយុទ្ធសាស្រ្តដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារឲ្យធំទូលាយបន្ថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក