ការងារចម្លែកទាំង ៨ ដែលមិនដឹងស្មានថាគ្មានក្នុងលោកនេះ ហើយអាចរកចំណូលបានច្រើនលើសលប់

នៅក្នុងអាជីពការងារទូទាំងសកលលោកយើងនេះ គេរាប់ឃើញថាមាន ការងារ ១២ ០០០ ប្រភេទផ្សេងៗពីគ្នា ហើយការងារដែលពេញនិយមបំផុតមានដូចជាផ្នែកវិស្វករ ហ្វាមេស៊ី កីឡា ផ្នែកលក់ ផ្នែកចំណេះដឹងទូទៅ ផ្នែកធ្វើទីផ្សារលើប្រព័ន្ធឌីជីថលជាដើម។

យ៉ាងណបើនិយាយពីការងារ ៨ ប្រភេទខាងក្រោមនេះវិញ វាពិតជាមានមែនក្នុងពិភពលោក តែអ្នកប្រហែលជាមិនជឿនោះទេ ព្រោះវាសុទ្ធតែជាការងារចម្លែកៗ តែបើនិយាយពីចំណូលវិញគឺខ្ពស់ជាងការងារមួយចំនួនទៅទៀត៖

៨) អ្នកជំនាញមើលទូរទស្សន៍

8

អង្គុយមើលតែទូរទស្សន៍ក៏អាចរកលុយបានដែរ តើអ្នកជឿដែរទេ? វាជាការពិត ដោយនៅសហរដ្ឋអាមេរិកមានក្រុមហ៊ុនមួយ ដែលឲ្យបុគ្គលិកអង្គុយមើលទូរទស្សន៍ហើយសិក្សាដើម្បីស្វែងរកមើលថា ប្រភេទមាតិកាឬកម្មវិធីណាខ្លះដែលគួរឲ្យចាប់អារម្មណ៍បំផុត។ មួយសប្តាហ៍បុគ្គលិកទាំងនោះអាចរកបានចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារ សម្រាប់អ្នកជំនាញ។

៧) មើលភេទនៃមាន់

7

នៅឯចក្រភពអង់គ្លេសបើអ្នកមានជំនាញគ្រាន់តែមើលផ្នែកស្លាប ឬទ្រូងអាចដឹងថាមាន់នោះញី ឬឈ្មោលបាន អ្នកអាចទទួលប្រាក់ខែប្រហែល ៦០ ០០០ ដុល្លារ/ឆ្នាំ។

៦) យកពិសពស់

6

ជាការងារដែលគ្រោះថ្នាក់បំផុតមួយ តែក៏អាចទទួលបានចំណូលគួរសមដែរ។ អ្នកត្រូវយកដៃទៅច្របាច់យកពិសចេញពីសត្វពស់ មកដាក់ក្នុងកូនកែវមួយ។ ពិសរបស់វាទាំងអស់នោះ គេយកទៅផលិតចេញជាថ្នាំ ដោយក្នុង ១ ក្រាមនៃពិស អ្នកអាចទទួលបានប្រាក់ ១ ០០០ ដុល្លារ។ ជាទូទៅមួយឆ្នាំអ្នកជំនាញភាគច្រើនអាចរកបាន មិនក្រោម ៣០ ០០០ ដុល្លារឡើយ។

៥) ភ្លក់រសជាតិអាហាររបស់ឆ្កែ

5

អ្នកត្រូវភ្លក់រសជាតិអាហាររបស់សត្វឆ្កែ មុនដាក់លក់វាទៅលើទីផ្សារ។ អ្នកដែលចូលរួមក្នុងការងារនេះ អាចទទួលបានចំណូលចន្លោះពី ៣០ ០០០ ទៅ ៧៥ ០០០ ដុល្លារ/ឆ្នាំ។

៤) ជួលឲ្យដេក

4

អ្នកវិទ្យាសាស្រ្តចង់សិក្សាអំពីការគេងរបស់មនុស្ស ហើយក៏មានសណ្ឋាគារខ្លះនៅក្រៅប្រទេស ពួកគេជួលមនុស្សឲ្យមកសាកល្បងគេង ដើម្បីចង់ដឹងពីគុណភាពនៃបន្ទប់របស់ពួកគេ។ ប្រាក់ខែសម្រាប់ការងារនេះក៏ល្អដែរ ដោយក្រុមហ៊ុននៅឯទីក្រុងសៀងហៃប្រទេសចិន ធ្លាប់ឲ្យបុគ្គលិកដល់ជាង ១៣ ០០០ ដុល្លារ/ឆ្នាំ។

៣) ហិតក្លៀក

Ngui Mui

បុគ្គលិកត្រូវហិតក្លៀកមនុស្សយ៉ាងហោចណាស់ ៦០ នាក់ទាំងស្រីនិងប្រុស ហើយមកធ្វើការវិភាគ និងបង្កើតជាផលិតផលគ្រឿងក្រអូបមួយ។ ការងារនេះទទួលបានប្រាក់ ៥០ ០០០ ដុល្លារ/ខែ។

២) ហិតក្រដាសបង្គន់

3

ក្រុមហ៊ុនផលិតក្រដាសបង្គន់តែងតែចង់បានផលិតផលដែលមានក្លិនល្អនិងពេញនិយមមួយ មុនដាក់លក់លើទីផ្សារ។ ហេតុនេះពួកគេជួលបុគ្គលិកឲ្យមកធ្វើការវាយតម្លៃ តាមរយៈការហិតនៅប្រភេទក្លិនក្រដាសជាច្រើន ដើម្បីសម្រេចជាផលិតផលចុងក្រោយមួយ។ ការងារនេះអាចរកចំណូលបាន ៥២ ០០០ ដុល្លារ/ឆ្នាំ។

១) ជួលឲ្យមកយំ

1

នៅឯប្រទេសចិន មានសេវាកម្មជួលមនុស្សឲ្យមកយំនៅក្នុងកម្មវិធីបុណ្យសព ឬកម្មវិធីនានា។ ដោយសម្រាប់មនុស្សដែលយំរយៈពេល ២ ម៉ោងអាចទទួលបានប្រាក់ ៧០ ដុល្លារ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក