អាយុ ៤០ ឆ្នាំធ្លាប់កើតមហារីក តែអាចពន្យាររស់មកដល់អាយុ ១០៦ ឆ្នាំដោយសារទម្លាប់ ៣ នេះ

Soon Mei-ling ជាស្រ្តីដំបូងក្នុងលោកដែលអាចឆ្លងកាត់យកឈ្នះជំងឺមហារីក ហើយបន្តរស់រានមកដល់អាយុ ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន តែមិនអាចសម្រេចបាន នោះក៏ដោយសារតែលោកស្រីប្រកាន់ខ្ជាប់ទម្លាប់ល្អ ៣ នេះក្នុងការរស់នៅប្រចាំថ្ងៃ។

កើតនៅឆ្នាំ ១៨៩៧ មកដល់អាយុ ៤០ ឆ្នាំ លោកស្រីបានកើតជំងឺមហារីកសុដន់ តែលោកស្រីបានអូសបន្លាយអាយុជីវិតខ្លួនឯង មកដល់ឆ្នាំ ២០០៣ ពោលនៅពេលដែលមានអាយុ ១០៦ ឆ្នាំ ទើបទទួលមរណភាព។

Tongmylinh

ដោយឡែកទៅជីកកកាយពីទម្លាប់សាមញ្ញ ៣ របស់លោកស្រី ល្មមនឹងធ្វើឲ្យមនុស្សមួយចំនួនភ្លឺភ្នែក រួចក៏ដល់ពេលវេលាដែលត្រូវផ្លាស់ប្តូរហើយ៖

១) ជៀសវាងពីការទទួលទានកាហ្វេ មកជំនួសដោយទឹកក្តៅ

Photo_20201206_2042131550122936_982389

ក្រោយដឹងថាខ្លួនឯងកើតជំងឺមហារីក លោកស្រីបានស្តាប់តាមគ្រូពេទ្យដោយថាការទទួលទានកាហ្វេគឺមិនល្អនោះទេចំពោះសុខភាព។ ដូច្នេះហើយលោកស្រីបានប្តូរមកទទួលទានទឹកក្ដៅឧណ្ហ៍ៗជាប្រចាំរៀងរាល់ថ្ងៃវិញ ដែលវាមានមុខងារអាចកម្ចាត់ជាតិពុលពីរាងកាយ និងជួយឲ្យលោកស្រីក្មេងជាងវ័យ។

២) ងាកមកទទួលទានស្រាទំពាំងបាយជូរ និងទទួលទានបន្លែច្រើន

ជាទូទៅស្រាទំពាំងបាយជូរគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយមានឥទ្ធិពលការពារការវិវត្តទៅរកជំងឺបេះដូង និងជួយដល់ការការពារជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងមានប្រសិទ្ធភាព។

Ice_screenshot_20210612 111721

ជាងនេះលោកស្រីក៏បានប្តូរមកទទួលទានបន្លែជាប្រចាំ ហើយទទួលទានតែបន្លែឆ្អិន ព្រោះវាងាយរំលាយក្នុងប្រព័ន្ធរំលាយអាហារ។ លោកស្រីមានទម្លាប់ទទួលទានស្ពៃខ្មៅច្រើន ដោយអាចថាទទួលទានសឹងតែជារៀងរាល់ថ្ងៃ។ វាមិនត្រឹមតែសំបូរទៅដោយជាតិប្រូតេអ៊ីនប៉ុណ្ណោះទេ ជាងនេះក៏មានបណ្តុំនូវសារធាតុរ៉ែសំខាន់ៗជាច្រើនសម្រាប់រាងកាយផងដែរ។

៣) ផឹកទឹកក្រូចឆ្មារ

Ice_screenshot_20210612 111728

លោកស្រីបានឆ្លងកាត់ការវះកាត់ ដើម្បីព្យាបាលជំងឺមហារីកកាលនោះ។ គ្រូពេទ្យបានណែនាំឲ្យលោកស្រី ត្រូវយកចិត្តទុកដាក់បន្ថែមលើការកែលំអជាតិអាស៊ីតក្នុងខ្លួន ដូច្នេះហើយលោកស្រីក៏ទម្លាប់ទទួលទានទឹកក្រូចឆ្មារជាប្រចាំ ដើម្បីបន្សាបជាតិពុលនិងបន្សុទ្ធពោះវៀន។

តើអ្នកជឿដែរទេ នៅវ័យ ៤០ ឆ្នាំស្រ្តីម្នាក់នេះបានកើតជំងឺមហារីក ហើយ ២០ ទៅ ៣០ ឆ្នាំក្រោយបែរជាកាន់តែក្មេងជាងវ័យ ហើយអាចបន្តរស់នៅរាប់សិបឆ្នាំទៅមុខទៀត រហូតមកដល់អាយុ ១០៦ ឆ្នាំ ហើយក៏មិនបានស្លាប់ដោយសារជំងឺមហារីកសុដន់នោះដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក