នៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះនឹងអាចបណ្តាលឲ្យអ្នកខ្សោយតម្រងនោម កើតជំងឺបេះដូង ខ្សោយការគិត និងដូចជាកាត់អាយុរបស់អ្នកមួយចំនួនអ៊ីចឹង ប្រសិនជាយើងមិនស្វះស្វែងរកដំណោះស្រាយ និងរាំងស្ទះវាជាមុន។
ខាងក្រោមយើងបង្ហាញពីការកត់សម្គាល់ ៤ ដែលអ្នកអាចដឹងបានថាជាតិស្ករក្នុងឈាមរបស់អ្នកមានការកើនឡើងខ្ពស់ ដែលអ្នកផ្ទាល់ត្រូវតែមានការប្រុងប្រយ័ត្ន៖
៤) បែកញើសនៅពេលយប់
នៅពេលដែលអ្នករៀបចូលគេងហើយ ក្នុងបន្ទប់ក៏មានសីតុណ្ហភាពធម្មតា មិនក្ដៅពេក ឬមិនត្រជាក់ពេក តែរាងកាយអ្នកបែរជាបើកញើសទៅវិញ នោះក៏ជាសញ្ញាមួយដែលបង្ហាញថា ជាតិស្ករក្នុងឈាមឡើងខ្ពស់ពេកដែរ ពោលគឺរាងកាយងាយនឹងបំបែកផ្នែកធំនៃគ្លីកូហ្សែននិងបង្កើតកម្តៅ។
៣) មានអារម្មណ៍ឃ្លាន
អ្នកកើតជំងឺទឹកនោមផ្អែម ឬឡើងជាតិស្ករក្នុងឈាម គឺចេញអាការៈបែបហ្នឹងហើយ ទោះទទួលទានច្រើនប៉ុណ្ណាក៏នៅតែឃ្លានខ្លាំងដដែល។ មូលហេតុក៏ដោយសារអាំងស៊ុយលីនមិនបានជួយដឹកស្ករចូលទៅក្នុងកោសិកាទេ បែបនេះសរីរាង្គគ្មានថាមពលធ្វើការ ដែលនាំឲ្យរាងកាយឆ្លើយតបដោយរំញោចចំណង់អាហារ។
២) មានអារម្មណ៍ស្រេកទឹកនៅពេលយប់
នៅពេលដែលសម្ពាធឈមា Osmotic នៃកោសិកាមិនមានតុល្យភាព នោះនឹងរមែងធ្វើឲ្យអ្នកមានអារម្មណ៍ស្រេកទឹក រហូតដល់ពេលខ្លះស្រេកខ្លាំងដល់គេងមិនលក់ស្កប់ស្កល់ក៏មាន។
១) មានអារម្មណ៍ថារមាស់ខ្លួន
នៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះរាងកាយនឹងបំបែក Glycogen លឿន ហើយការរំលាយអាហារក៏ធ្វើការទៅលឿនដែរ។ យ៉ាងណាការរំលាយអាហារលឿន វាអាចបណ្តាលឲ្យស្បែកបាត់បង់ជាតិទឹកទៅវិញ ដែលវានាំឲ្យស្បែកឡើងស្ងួតនិងឡើងទៅជារមាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក