ហាមផ្តាច់! កុំដាក់គ្រែគេងនៅទីតាំង ៣ នេះ ព្រោះតាមក្បួនអាចនាំឲ្យជួបរឿងមិនល្អដល់ជីវិត

តាមក្បួនហុងស៊ុយការជ្រើសរើសទីតាំងគ្រែគេង ក៏ជារឿងសំខាន់ដែលអ្នកមិនគួររំលងនោះដែរ ព្រោះវាអាចជះឥទ្ធិពលដល់ការរស់នៅរបស់អ្នក។ បើអ្នកដាក់ត្រូវទីតាំង នោះក៏នឹងនាំលាភ តែបើដាក់ខុស នោះនឹងរឿងមិនល្អ។

ខាងក្រោមយើងបង្ហាញទីតាំង ៣ ដែលម្ចាស់ផ្ទះទាំងអស់ត្រូវប្រយ័ត្ន ហើយជៀសវាង៖

៣) ដាក់ក្បាលគ្រែក្រោមបង្អួច

1

គ្រួសារជាច្រើនគិតថាដាក់គ្រែនៅក្រោមបង្អួច អាចឲ្យវាជះខ្យល់អាកាសល្អ និងពន្លឺចេញចូលគ្រប់គ្រាន់ ប៉ុន្តែតាមក្បួនហុងស៊ុយធ្វើបែបហ្នឹងគឺមិនត្រូវនោះទេ។

ផ្ទុយទៅវិញការកំណត់ដាក់ទីតាំងគ្រែនៅក្រោមបង្អួច គឺនាំឲ្យសាយភាយនៅឥទ្ធិពលអាក្រក់ទៅវិញ ហើយមនុស្សដែលគេងនៅទីតាំងនេះ ច្រើនតែទទួលរងអារម្មណ៍សោកសៅ និងមិនសប្បាយរីករាយក្នុងជីវិតឡើយ។

២) គ្រែនិងមាត់ទ្វារចូល ស្ថិតនៅលើជ្រុងតែមួយ

2

ការដាក់ជើងគ្រែបែរមកមាត់ទ្វារចេញចូលបន្ទប់ ក៏ជារឿងមិនល្អដូចគ្នានៅក្នុងក្បួនហុងស៊ុយ។ គេហៅគ្រែនេះថា "គ្រែមឈូស" ពោលបើទោះបីមានអ្នកមានថាមពលល្អបែបណាក៏ដោយ ក៏ហៀរចេញទៅវិញអស់ដែរ។

ជម្រើសល្អបំផុតបើចង់កែសម្រួលចំណុចនេះ អ្នកត្រូវយកអ្វីមកដាក់នៅកណ្ដាល នៃចន្លោះគ្រែនិងមាត់ទ្វារ អាចជាគ្រឿងសង្ហារិមឬរបស់អ្វីមួយ ឧទាហរណ៍កៅអី ឬធ្នើរដាក់សៀវភៅ។

១) គ្រែនៅចន្លោះកណ្តាលនៃទ្វារបន្ទប់ និងបង្អួច

3

អ្នកដាក់ដែលគ្រែនៅទីតាំងនេះ យូរទៅនឹងធ្វើឲ្យពួកគេទទួលរងអារម្មណ៍ថានឿយហត់ ចេះតែអស់កម្លាំង ព្រោះថាមពលវិញ្ញាណបានឆ្លងកាត់ទៅមកត្រង់ចំណុចនេះ។ និយាយសាមញ្ញទៅ វាងាយនឹងធ្វើឲ្យអ្នកដែលគេងលើគ្រែ ចាប់ផ្តើមចុះថយសុខភាព ឬជួបជំងឺមិនល្អណាមួយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក