មិនចាច់រង់ចាំសង្កេតមើលដល់ក្មេងនោះធំបន្តិច អាយុ ៧-១០ ឆ្នាំអីនោះទេ បើចង់ដឹងថាពួកគេមាន IQ ខ្ពស់ ឬមានភាពឈ្លាសវៃជាងក្មេងទូទៅឬអត់ អ្នកអាចសម្គាល់មើលបានត្រឹមតែ ៤ ចំណុចនេះគឺបានហើយ៖ (បញ្ជាក់ សម្រាប់ក្មេងក្រោមអាយុ ៣ ឆ្នាំ)
១) បៀមដៃ
យល់ថាការបៀមដៃជារឿងមិនល្អ ព្រោះវាអាចនាំបាក់តេរីនិងវីរុសចូលក្នុងខ្លួនរបស់ក្មេងតូចៗទាំងនោះបាន។ អ្នកអាចបញ្ឈប់ពួកគេបាន ឬកុំទម្លាប់ឲ្យពួកគេធ្វើបែបហ្នឹងបាន តែវាជាសញ្ញាល្អមួយទៅវិញទេ ព្រោះនេះកំពុងបង្ហាញការ ក្មេងមានការអភិវឌ្ឍខួរក្បាលបានល្អ។
ដំណាក់កាលនេះខួរក្បាលរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលរំញោច ហើយការដែលពួកគេអាចដាក់ដៃចូលមាត់ត្រូវ នោះជាសញ្ញាល្អមួយហើយ។ ប៉ុន្តែត្រូវចាំបើក្មេងលើសអាយុ ៣ ឆ្នាំនៅបន្តធ្វើបែបនេះ អ្នកគួរតែយកចិត្តទុកដាក់ទៅលើពួកគេវិញ។
២) មិនចូលចិត្តពាក់ស្បែកជើង
ក្មេងៗដែលចូលចិត្តដោះស្បែកជើងចោល ហើយដើរជើងទទេ ក៏ជាសញ្ញាល្អមួយដែរនៃការអភិវឌ្ឍខួរក្បាលរបស់ពួកគេ។
ជាទូទៅឪពុកម្តាយគិតថាជារឿងមិនល្អ ព្រោះដើរនៅលើដីនាំឲ្យជើងកខ្វក់ ងាយនឹងឆ្លងមេរោគ តែបើយើងស៊ីជម្រៅទៅផ្នែកជើងគឺមានកោសិកាប្រសាទច្រើនណាស់ដែលឆ្លងកាត់ ក្មេងក៏ចាប់ផ្តើមដឹងត្រជាក់ក្តៅ នៅពេលជាន់ទៅលើដីពីពេលនោះហើយ។
៣) និយាយដាក់ខ្លួនឯង
ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania របស់អាមេរិកបានរកឃើញថា ការដែលក្មេងនិយាយតែឯង ឬនិយាយដាក់កញ្ចក់ទល់មុខគេតែម្នាក់ឯង នោះជាសញ្ញាល្អមួយដូចគ្នា។ ពួកគេមិនមានបញ្ហាផ្លូវចិត្តអ្វីនោះទេ តែជាទូទៅក៏នឹងជួយឲ្យពួកគេមានការអភិវឌ្ឍខួរក្បាលឆាប់រហ័ស ហើយឆាប់ឈ្វេងយល់ពីដំណោះស្រាយនៃបញ្ហានីមួយៗបានលឿន។
៤) យំពេលឃើញមនុស្សថ្មី ឬចម្លែក
ក្មេងដែលទើបកើតនៅអាយុស្រករ ១ ទៅ ៣ ឆ្នាំ នេះ ប្រសិនពួកគេឃើញមុខអ្នកចម្លែកចូលផ្ទះ ឬសំដៅមករកគេ ហើយចាប់ផ្តើមយំឬស្រែកនោះ មានន័យថាពួកគេមានខួរក្បាលល្អ ព្រោះអាចបែងចែករវាងសមាជិកក្នុងគ្រួសារដែលនៅជាមួយគេជាប្រចាំ និងអ្នកថ្មីបានយ៉ាងល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក