បុរសស្មោះស្នេហ៍ ស្រលាញ់មួយដឹងមួយ ភាគច្រើនមានចំណុច ៤ នេះលើរាងកាយ

តាមក្បួននិងដំណាលតៗគ្នា បាននិយាយថាបើចង់រកបុរសល្អ បុរសស្មោះមួយនឹងមួយ នារីគ្រប់រូបគួរសង្កេតមើលចំណុចទាំង ៤ លើរាងកាយរបស់ពួកគេដូចខាងក្រោម៖

៤) បុរសដែលមានថ្គាមខ្លា ឬរាងជ្រុង

4

ជាប្រភេទបុរសដែលស្មោះត្រង់ ហើយសាមញ្ញ ពួកគេចិត្តល្អណាស់ ចេះយកចិត្តទុកដាក់នឹងមនុស្សនៅក្បែរខ្លួនជានិច្ច។ ពួកគេមានទេពកោសល្យក្នុងការចេះយកចិត្តមនុស្សចាស់ ដែលនាំឲ្យក្រុមគ្រួសារខាងឪពុកម្ដាយក្មេកស្រលាញ់ដូចកូនបង្កើត។ មនុស្សស្រីដែលបានបុរសប្រភេទនេះជាគូគាប់ គឺពិតជាសំណាងណាស់។

៣) ចិញ្ចើមក្រាស់

3

នេះក៏ជាបុរសដែលច្បាស់លាស់ក្នុងទំនាក់ទំនងស្នេហាដែរ ក្រោយពេលរៀបការពួកគេរមែងមានចិត្តតែលើប្រពន្ធ មិនចេះវៀចវេរទៅរកស្រីខាងក្រៅឡើយ។ ពួកគេមានការអត់ធ្មត់ខ្ពស់ មិនចេះតែខឹង ចេះតែស្រែកដាក់ដៃគូងាយៗឡើយ។

២) ច្រមុះខ្ទង់ខ្ពស់

2

ជាមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ គ្រប់រឿងគ្រប់បញ្ហាគេតែងតែចេញមុខដោះស្រាយ មិនឲ្យនារីដែលជាគូស្នេហ៍មានការពិបាកចិត្ត ឬទើសទាល់ចិត្តនោះទេ។ ទោះអ្នកធ្លាប់ធ្វើខុស ក៏គេតែងតែផ្ដល់ឱកាសឲ្យអ្នកកែខ្លួន ពោលមិនបោះបង់អ្នកដោយងាយៗឡើយ។

១) សល់ចន្លោះរាង V នៅប្រឡោះមាត់និងច្រមុះ

1

ជាមនុស្សដែលនិយាយតិច តែមានសកម្មភាពច្រើន ដ្បិតមិនសូវចេះផ្អែមល្ហែម តែសម្តីមួយដឹងមួយហើយនិយាយអ្វីគឺធ្វើ មិនមែនចេះតែនិយាយឲ្យតែបានពីមាត់នោះទេ។

បើនៅកន្លែងបំពេញការងារ ឬរកស៊ី ពួកគេមានមហិច្ឆតា និងឆន្ទៈច្បាស់លាស់ មិនងាយឲ្យបរាជ័យក្នុងការងារណាមួយឡើយ។ ក្នុងន័យស្នេហា ពួកគេស្មោះត្រង់ ហើយមិនងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាឡើយ តែបើស្រលាញ់ហើយ គឺច្បាស់លាស់មួយដឹងមួយ មិនចេះផ្លាស់ប្តូរចិត្ត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក