ចង់បានជីវិតពោរពេញដោយសុភមង្គល អាចចាប់ដៃនៅក្បែរគ្នារយៈពេលយូរតទៅមុខ វាជារឿងដ៏ពិបាកមួយ។ រហូតដល់ថ្នាក់ពេលខ្លះនារីលែងចង់បានបុរសដែលសង្ហារពេក បុរសដែលមានទ្រព្យសម្បត្តិពេក ព្រោះពួកគេមើលឃើញបទពិសោធន៍នៅជុំវិញខ្លួនសុទ្ធតែជាបញ្ហាច្រើនជាងភាពរីករាយ។
មនុស្សស្រីភាគច្រើនក្នុងឆាកជីវិតរបស់ពួកគេ ប្រាថ្នាសុំតែបុរស ៤ ប្រភេទនេះ ហើយគឺជាសំណាងធំបំផុតប្រសិនពួកនាងអាចមានឱកាសបានជួបក្លាយជាគូស្នេហ៍៖
៤) ដឹងច្បាស់ពីការមើលថែនិងយកចិត្តទុកដាក់
មិនចាំបាច់យើងហត់ថាយើងលំបាកអី យើងត្រូវការអី គេដើរតួជាម្តាយ ជាឪពុក ជាបងប្រុស និងជាគូជីវិតរបស់យើង ដឹងគ្រប់ទុក្ខធុរៈរបស់យើង ហើយពេលខ្លះសឹងតែគិតពីយើងខ្លាំងជាងគិតពីគេខ្លួនឯងទៀត។ បុរសប្រភេទនេះ ត្រូវបាននារីភាគច្រើនឲ្យតម្លៃខ្ពស់បំផុត ដែលធំជាងរូបសម្បត្តិខាងក្រៅ និងទ្រព្យដែលពួកគេមាន។
៣) បុរសមានហេតុមានផល
មិនចេះតែស្រែក មិនចេះតែបន្ទោស ឬនិយាយពាក្យមិនល្អដាក់យើងនោះទេ គ្រប់រឿងគឺគេសួរនាំរកហេតុរកផល ហើយពេលខ្លះគេមានតែអាណិតយើង មិនមែនដាក់សម្ពាធមកលើផ្លូវអារម្មណ៍របស់យើងឡើយ។
មនុស្សស្រីគឺត្រូវការបុរសប្រភេទនេះ បុរសដែលចេះវិភាគពីរឿងហេតុ មិនមែនបុរសត្រចៀកស ដែលចាំឲ្យតែនាងមកទ្រគ្រប់ពេលនោះទេ។
២) បុរសបេះដូងមួយនិងមួយ
បញ្ហាធំរបស់បុរស គឺចិត្តវៀចវេរ មាន ១ មិនស្កប់ មាន ១០ មិនស្កល់ ប៉ុន្តែក៏នៅតែមានដែរក្នុងលោកយើង នៅបុរសដែលច្បាស់លាស់នឹងរឿងរ៉ាវស្នេហា មិនមានបេះដូងពីរ ហើយដាក់ចិត្តមកលើតែយើងម្នាក់គ្មានថ្ងៃប្រែ។
១) បុរសដែលពូកែអត់ធ្មត់
ទំនាស់ពាក្យសម្តី ឬរឿងរ៉ាវមួយចំនួនវារមែងតែងតែប៉ះ បើយើងរស់នៅជាមួយគ្នា។ រឿងនេះបុរសគឺទាមទារការអត់ធ្មត់ខ្ពស់ ព្រោះបើឆាប់ខឹង ឆាប់ប្រកាន់ដែរ គឺរស់នៅជាមួយគ្នាមិនបានយូរឡើយ។
មនុស្សស្រីក៏ដូចគ្នា បើចង់បានបុរសដែលមានការអត់ធ្មត់ខ្ពស់ ខ្លួនឯងក៏ត្រូវច្បាស់លាស់លើទង្វើដែលខ្លួនឯងធ្វើ បើកំហុសដដែលចេះតែកើតមាន ក៏ពិបាកនឹងឲ្យគេអត់ធ្មត់ជាមួយយើងកើតដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក