លើកមើលផ្នែកជើងរបស់អ្នក បើចេញសញ្ញា ៤ នេះមក ថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ

តាមរយៈការសង្កេតមើលនៅផ្នែកជើង ប្រសិនលេចចេញសញ្ញា ៤ នេះមក វាបង្ហាញមកច្បាស់ៗណាស់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ហើយអាចវិវត្តទៅរកជំងឺមហារីកក៏ថាបាននៅពេលខាងមុខ។

៤) ក្រចកជើងឡើងពណ៌ត្នោតខ្ចី

Ban Chan La Bo Nao Thu 2 Cua Co The Neu Co 4 Su Thay Doi Nay O Chan Canh Bao Gan Bi Ton Thuong Hoac Da Tien Trien Thanh Ung Thu Ce4 5798599

សម្រាប់មនុស្សដែលមានសុខភាពល្អ ក្រចកជើងនឹងមានពណ៌ផ្កាឈូករលោង ហើយមានសភាពរឹង ខុសពីអ្នកដែលមានជំងឺថ្លើម គឺក្រចកជើងរបស់ពួកគេនឹងឡើងទៅជាពណ៌រាងត្នោតខ្ចី ហើយមិនភ្លឺរលោងនោះទេ ដោយឡែកសភាពក្រចកក៏រាងស្រួយថែមទៀត។

៣) ជើងឆាប់ស្ពឹក

2

នៅពេលដែលអ្នកកើតជំងឺថ្លើម ឬថ្លើមមានបញ្ហា នោះមុខងារនៃការកម្ចាត់ជាតិពុលក្នុងរាងកាយក៏ចុះអន់ថយដូចគ្នា។ ហេតុនេះហើយវានាំឲ្យចរន្តឈាមរត់មិនសូវស្រួល ដែលបណ្តាលឲ្យជើងយើងឆាប់ឡើងស្ពឹកស្រពន់។

២) ប្រអប់ជើងឡើងពណ៌លឿង

Ice_screenshot_20210605 101555

ចំពោះមនុស្សដែលមានសុខភាពល្អធម្មជាតិ ប្រអប់ជើងរបស់ពួកគេពុំមានសភាពស្លេកនោះទេ ពោលគឺពណ៌រលោងឬឡើងពណ៌ផ្កាឈូកធម្មជាតិ។ ខុសពីអ្នកជំងឺថ្លើម ឬមហារីកថ្លើម វានឹងប៉ះពាល់នូវការបញ្ចេញទឹកប្រមាត់ ហេតុនេះនាំឲ្យមុខងារថ្លើមចុះខ្សោយ បណ្តាលឲ្យរាងកាយឡើងទៅជាពណ៌លឿងត្រង់ផ្នែកមួយចំនួន។

១) ហើមជើង

Photo 1608024045751 1608024046055531093751 112047

អ្នកដែលឧស្សាហ៍ជួបអាការៈហើមជើង នោះក៏ដោយសារតែបរិមាណអាល់ប៊ុយក្នុងឈាមមានការថយចុះ ហើយដំណាលគ្នានោះសម្ពាធឈាមអូម៉ូមិកក្នុងឈាមក៏នឹងថយចុះដែរ ដែលអាចបណ្តាលឲ្យយើងទៅជាការហើមជើងជារឿយៗ។

ជាសារណែនាំដើម្បីបញ្ចៀស ឬការវិវត្តទៅរកជំងឺថ្លើម អ្នកគួរតែជៀសឲ្យបាននូវការទទួលទានស្រាជាប្រចាំ ហើយកុំសូវគេងខុសម៉ោងលឿនពេក និងជាពិសេសយកចិត្តទុកដាក់លើផ្លូវចិត្ត កុំឲ្យឆាប់ខឹង ឆាប់មួម៉ៅលឿន ដែលទាំងនោះសុទ្ធតែដើមចមនាំឲ្យវិវត្តទៅការកើតជំងឺថ្លើម៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក