ការកើតរមាស់លើផ្នែកសំខាន់នៃរាងកាយ មិនមែនជារោគសញ្ញាធម្មតាទេ ផ្ទុយទៅវិញវាក៏អាចឈានទៅរកហានិភ័យនៃការកើតជំងឺមហារីកផ្សេងៗ ដែលយើងមិនអាចដឹងមុន ហើយតែហ៊ានអូសបន្លាយពេលយូរ វានឹងកាន់តែពិបាកព្យាបាលឬឈានទៅដល់ការព្យាបាលលែងកើតក៏មាន។
សម្រាប់មនុស្សស្រីជាពិសេសប្រសិនឃើញមានអាការៈរមាស់លើផ្នែកទាំង ៣ នៃរាងកាយដូចបង្ហាញខាងក្រោម ហើយមិនឃើញធូរស្បើយសោះ នោះត្រូវប្រញាប់ទៅរកពេទ្យឬអ្នកជំនាញដើម្បីពិគ្រោះជាបន្ទាន់៖
៣) រមាស់លើស្បែក
ជំងឺមហារីកគ្រាប់ឈាម ក៏ដូចជាមហារីកកូនកណ្តុរ T-cell ភាគច្រើនមានទាក់ទងនឹងការរមាស់លើស្បែកនេះហើយ។ មហារីកថ្លើម បំពង់ទឹកប្រមាត់ និងថង់ទឹកប្រមាត់ក៏ដូចគ្នា នោះក៏ដោយសារពេលវាស្ទះបំពង់ទឹកប្រមាត់ នាំឲ្យប្រមូលផ្តុំជាតិអំបិលច្រើនក្លាយទៅជាការរមាស់លើស្បែក។ រោគសញ្ញាខ្លះទៀតក៏អាចវិវត្តទៅរកអាការៈឈឺពោះ ខាន់លឿង និងមហារីកស្បែកជាដើម។
២) រមាស់ទ្វារមាស
រមាស់ទ្វារមាស ឬផ្នែកនៃតំបន់រន្ធគូថក៏អាចបណ្តាលមកពីការរក្សាអនាម័យមិនបានល្អ ហើយខ្លះទៀតមកពីរោគស្រ្តី។ ប៉ុន្តែវាក៏នៅតែជារោគសញ្ញាដែលអាចវិវត្តទៅរកជំងឺមហារីកដូចគ្នា ដែលយល់ល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ បើការរមាស់នោះវាក្លាយទៅជាការរមាស់រ៉ាំរ៉ៃ។
១) រមាស់នៅលើទ្រូង
សម្រាប់ស្រ្តីការរមាស់នៅលើទ្រូង ឬផ្នែកសុដន់ វាអាចវិវត្តទៅរកជំងឺមហារីកសុដន់ ហើយបើឡើងទៅជាកន្ទួលក្រហម នោះក៏អាចវិវត្តទៅជាការហើមកូនកណ្តុរ ឬដុំពកជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក