ស្លឹកគ្រៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយការដាំទឹកស្លឹកគ្រៃយកមកទទួលទានជាប្រចាំ ក៏អាចពាំនាំនូវផលវិជ្ជមានជាច្រើនដល់រាងកាយ និងសម្រស់។
តាមការស្រាវជ្រាវ ស្លឹកគ្រៃក្រៅពីមានក្លិនឈ្ងុយ វាក៏មានផ្ទុកនូវសារធាតុប្រេងសំខាន់ៗប្រមាណ ០,៤ ទៅ ០,៨ ភាគរយ ដែលវានាំមកនូវប្រយោជន៍ធំៗ ៤ ដូចខាងក្រោម ដោយគ្រាន់តែអ្នកយកវាមកដាំក្នុងទឹកក្តៅ ហើយយកមកទទួលទានជាប្រចាំជារៀងរាល់ថ្ងៃ៖
៤) បន្សាបជាតិពុលពីរាងកាយ
ស្លឹកគ្រៃអាចលាងសម្អាតប្រព័ន្ធរំលាយអាហារ លំពែង តម្រងនោម ប្លោកនោម ពោលគឺលុបបំបាត់នូវសារធាតុពុល និងកាត់បន្ថយអាស៊ីតអ៊ុយរិកក្នុងខ្លួន។ លើសពីនេះវាក៏អាចបន្សាបជាតិអាកុលបានដែរ ដូច្នេះសម្រាប់មនុស្សស្រវឹង អ្នកអាចយកស្លឹកគ្រៃមកលាយជាមួយទឹក ហើយបុកឲ្យបាន ១ ពែងកែវ រួចទទួលទានអ្នកនឹងឆាប់ស្វាងស្រវឹង ហើយកាត់បន្ថយអាការៈឈឺក្បាល។
៣) ជួយក្រពះ
អ្នកដែលមានប្រព័ន្ធរំលាយអាហារដំណើរការមិនសូវល្អ ដោយវារំលាយអាហារយឺតៗពេក ពេលទទួលទានអ្វីទៅ ឆាប់ហើមពោះ ក្អួតចង្អោរ ឬរលាកពោះវៀនអីនោះ មកសាកវិធីសាមញ្ញនេះ គឺងាយនឹងទទួលបានប្រសិទ្ធភាព។
ដោយអ្នកយកស្លឹកគ្រៃស្រស់ប្រមាណ ៣០-៥០ ក្រាម ហើយមកស្រុះក្នុងទឹកពុះ រួចបន្ថែមស្ករបន្តិច ហើយទទួលទានវា ២-៣ កែវ/ថ្ងៃ នោះមួយរយៈពេលខ្លីអ្នកនឹងទទួលបានប្រសិទ្ធភាព។
២) ជួយបន្ទាបសម្ពាធឈាម
ស្លឹកគ្រៃក៏មានប្រសិទ្ធភាពក្នុងការបង្កើនចលនាឈាមឲ្យរត់ស្រួល និងបន្ថយការឡើងសម្ពាធឈាមផងដែរ។
១) សម្រកទម្ងន់
វាក៏អាចសម្រកទម្ងន់បានដែរ ដោយស្លឹកគ្រៃកាន់តែត្រូវខ្នួចជាមួយនឹងខ្ញី ក៏ដូចជាទឹកឃ្មុំ។ វិធីសាស្រ្តធ្វើ គឺអ្នកចាក់ទឹក ២ កែវចូលក្នុងឆ្នាំ ហើយដាក់ស្លឹកគ្រៃ ២ ស្លឹក ថែមខ្ញី ១/២ ដុំតូច រួចដាំវាឲ្យពុះ ហើយច្រោះយកទឹកទុកឲ្យត្រជាក់ សឹមបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំ ហើយកូរឲ្យសព្វយកមកផឹក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក