បើបុគ្គលណាមានប្រជ្រុយនៅទីតាំង ១ ក្នុងចំណោមទីតាំងទាំង ៥ ខាងក្រោមលើរាងកាយ នោះតាមតំណាលពីបុរាណច្រើនតែអ្នកនោះមានលាភពេញមួយជីវិត ហើយមានទ្រព្យសម្បត្តិអាចរស់ស្រួលបាន៖
៥) ប្រជ្រុយលើកែងដៃ
ត្រង់ទីតាំងក្បែរកែងដៃ អ្នកដែលមានប្រជ្រុយនៅទីនេះ រមែងជាមនុស្សដែលមានមហិច្ឆតាធំ ហើយគេរឹងមាំណាស់ ដាក់ចិត្តធ្វើអ្វីមួយគឺដាក់ក្តីសង្ឃឹម ២០០ ភាគរយលើសពីមនុស្សទូទៅ។ និយាយពីផ្នែកទ្រព្យវិញ ដោយសារតែភាពជោគជ័យរបស់ពួកគេ ក៏នាំឲ្យមានបានទាំងគ្រួសារតកូនតចៅ។
៤) ប្រជ្រុយក្រោយស្មា
នៅលើខ្នងរបស់យើងផ្នែកខាងក្រោយស្មា បើនរណាមានប្រជ្រុយនៅទីតាំងនោះ ច្រើនតែជាមនុស្សដែលមានចិត្តធ្ងន់ ហើយមានទំនួលខុសត្រូវខ្ពស់។ តាមជោគវាសនារបស់ពួកគេ គឺច្រើនតែទទួលបានជោគជ័យធំក្នុងការងារ និងមុខជំនួញ នោះក៏ផ្អែកទៅលើសមត្ថភាពអំណោយទានពីធម្មជាតិរបស់គេដែរ។
៣) ប្រជ្រុយនៅប្រហោងកញ្ចឹងក
កម្រមានអ្នកប្រជ្រុយនៅទីតាំងនេះណាស់ ហើយបើមានអ្នកនឹងជាបុគ្គលដែលមានសុភមង្គលជាងគេបំផុតមួយ។ លើសពីទ្រព្យដែលមាន អ្នកក៏មានសំណាងដែលទទួលបានជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលនិងភាពរុងរឿង។
២) ប្រជ្រុយនៅកណ្តាលផ្ចិត
នៅក្បែរទីតាំងនៃផ្ចិត អ្នកដែលមានប្រជ្រុយនៅទីនោះ ច្រើនតែសំណាងពេញមួយជីវិត។ លើសពីនេះក្នុងជីវិតគ្រួសារ បើមានកូនក៏កូនប្រកបដោយគន្លងធម៌ ចេះដឹងគុណឪពុកម្តាយ ហើយងាយស្រួលបណ្តុះបណ្តាល និងអភិវឌ្ឍការគិតរបស់គេឲ្យបានល្អលឿនណាស់។
១) ប្រជ្រុយក្នុងត្រចៀក
នៅក្នុងបរិវេណត្រចៀក មិនថាទងត្រចៀក ឬចូលក្នុងត្រចៀកបន្តិច អ្នកដែលមានប្រជ្រុយនៅទីតាំងនេះ ច្រើនតែមានសំណាងមានលាភខ្ពស់ជាងអ្នកដទៃ។ សំណាងរបស់ពួកគេប្រៀបបាននឹងលំហូរនៃទន្លេដ៏ធំដែលមិនចេះរីងស្ងួត ហើយពួកគេក៏រមែងជាមនុស្សដែលឈ្លាសវៃ និងមានមន្តស្នេហ៍ណាស់ដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក