តាមពិតទៅចង់យកឈ្នះបេះដូងនារីម្នាក់ និងអាចក្លាយជាបុរសដែលសំខាន់បំផុតក្នុងជីវិតរបស់នារីម្នាក់នោះ ក្នុងនាមជាមនុស្សប្រុសវាមិនជាពិបាកពេកនោះទេ ហើយក៏មិនជាងាយពេកនោះដែរ។
លើសពីការស្គាល់ចិត្ត ស្គាល់កាយ បុរសគ្រប់រូបគួរតែចេញនូវសកម្មភាព ៥ ចំណុចនេះ ដើម្បីអាចឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់ បាក់មកលើអ្នកមិនអាចដកចិត្តបាន៖
៥) ចងចាំថ្ងៃសំខាន់
មិនថាតែថ្ងៃកំណើត ថ្ងៃដែលអ្នកណាត់ជួបគ្នាដំបូង ឬថ្ងៃពិសេសផ្សេងទៀត អ្នកជាបុរសសុទ្ធតែចងចាំថ្ងៃនោះ ហើយលើកមករំឭកមកវិញឲ្យនារីបានដឹង នោះគឺជាចំណុចអស្ចារ្យមួយហើយដែលបុរសតិចណាស់មាន។
៤) ស្រលាញ់និងយកចិត្តទុកដាក់
ពាក្យនេះត្រូវដើរទន្ទឹមគ្នា តែមិនប្រាកដថាបុរសទាំងអស់ធ្វើបាននោះទេ។ ខ្លះចេះប្រើត្រឹមពាក្យស្រលាញ់ តែកាយវិការយកចិត្តទុកដាក់ ចេញមកបែរជាព្រងើយ នោះមិនយូរទេ នាងនឹងអស់ចិត្តពីអ្នកហើយ។
ផ្ទុយទៅវិញបុរសដែលល្អពិតប្រាកដ គឺគេធ្វើល្អដាក់អ្នកមុន សឹមនិយាយពាក្យ "ស្រលាញ់" តាមក្រោយ។ ជាងនេះកាយវិការរបស់គេ គឺសបង្ហាញមកច្បាស់ហើយថាគេស្រលាញ់អ្នក ធំជាងពាក្យដែលគេនិយាយទៅទៀត។
៣) ធ្វើឲ្យនាងមានអារម្មណ៍ថាពិសេស
របៀបដែលអ្នកព្យាយាមយកបេះដូងនាងពីដំបូងរបៀបណា ចូរបន្តអនុវត្តវាដូចមុន មិនថាចំណុចតូចក៏ដោយ លើកវាមកធ្វើសារជាថ្មី នោះនាងនឹងមានអារម្មណ៍ថា នាងដូចជាមនុស្សពិសេសពិតប្រាកដរបស់អ្នក។
២) ដឹងពីវិធីសុំទោស
មនុស្សប្រុសចោលអ្វីចោលបាន តែកុំចោលភាពមានទំនួលខុសត្រូវ។ ពេលធ្វើខុសត្រូវហ៊ាននិយាយសុំទោសនាង ដឹងពីវិធីលួងលោមនាង។ លើសពីនេះបើនាងខុស អ្នកចេះអត់ឱន ចេះណែនាំប្រាប់នាងទៀតនោះ វាកាន់តែវិសេសវិសាលបំផុត។
១) ស្តាប់និងព្យាយាមធ្វើនូវអ្វីដែលនាងចង់បាន
គ្រប់យ៉ាងដែលនាងចង់បាន មិនមានន័យថាអ្នកអាចយកបានទាំងអស់នោះទេ តែបើដឹងត្រឹមថា អ្នកបានព្យាយាមចង់យកឲ្យនាង វាអាចឲ្យនាងពេញចិត្តបំផុតណាស់ទៅហើយ។ ជាងនេះអ្វីដែលអ្នកអាចយល់ពីនាង យល់ពីតម្រូវការរបស់នាង ទាំងអស់ហ្នឹងហើយជាអ្វីដែលនារីគ្រប់រូបចង់បានបំផុតពីបុរសដែលខ្លួនស្រលាញ់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក