ជ្រើសរើសកញ្ចក់វេទមន្តមួយ ដើម្បីលាតត្រដាងនូវចំណុចខ្លាំងពីធម្មជាតិរបស់អ្នក

តាមរយៈស៊ុមកញ្ចក់ទាំង ៦ ដូចបង្ហាញក្នុងរូប ចូរអ្នកធ្វើការជ្រើសរើសយកមួយ ហើយយើងនឹងបង្ហាញនូវចម្លើយ ពាក់ព័ន្ធនឹងចំណុចខ្លាំងពីធម្មជាតិរបស់អ្នក ដែលអាចត្រួសត្រាយនាំឲ្យអ្នកឆ្ពោះទៅរកវិថីជោគជ័យក្នុងជីវិត៖

ស៊ុមកញ្ចក់ទី ១

1

អ្នកជាមនុស្សដែលមានមហិច្ឆតាខ្ពស់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីបំណងប្រាថ្នាដែលចង់បាន។ អ្នកជាមនុស្សដើរតាមស្រមៃ ហើយមានការប្តេជ្ញាចិត្តធំធេងខ្លាំងណាស់ ហើយមិនងាយបោះបង់ ឬរកពេលសម្រាកសម្រាប់ខ្លួនឯងនោះទេ ដរាបណាមិនទាន់ឈានដល់គោលដៅ។

ស៊ុមកញ្ចក់ទី ២

2

អ្នកជាមនុស្សដែលឲ្យតម្លៃទៅលើមិត្តភាពជាធំ អ្នកពេញចិត្តក្នុងការជួយគេ ជួយស្រោចស្រង់គេនៅពេលជួបការលំបាក ហើយក៏រំពឹងថាពួកគេនឹងជួយអ្នកវិញនៅថ្ងៃណាមួយ។ អ្នកយល់ថា ជីវិតមនុស្សយើងមិនស្ថិតស្ថេរនោះទេ មានឡើងមានចុះ អ្នកជួយគេថ្ងៃនេះ ទោះមិនបានអ្វី ក៏អាចឲ្យគេចងចាំនូវអំពើល្អរបស់អ្នកទៅថ្ងៃក្រោយបានដែរ។

ស៊ុមកញ្ចក់ទី ៣

3

អ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង អ្នកមិនចូលចិត្តនិយាយច្រើននោះទេ ហើយក៏មិនចូលចិត្តការជួបមនុស្សថ្មីនោះដែរ។ ជាទូទៅអ្នកតែងតែគិតថា មានតែខ្លួនឯងទេជួយខ្លួនឯងបាន ហើយវាជាចំណុចខ្លាំងដែលអ្នកមិនសូវចេះពឹងផ្អែកអ្នកដទៃឡើយ។

ស៊ុមកញ្ចក់ទី ៤

4

អ្នកជាមនុស្សដែលស្មោះត្រង់ និងចេះយកអាសាមនុស្សជុំវិញខ្លួន។ អ្នកចូលចិត្តចែករំលែកអារម្មណ៍ទុក្ខសោក និងសប្បាយទៅកាន់មនុស្សដែលអ្នកស្និទ្ធបំផុត ហើយអ្នកមិនសូវចេះបង្ហាញទុក្ខសោកមុខមនុស្សទូទៅឡើយ ពោលគឺតែងតែមានស្នាមញញឹម ទោះពីក្រោយនោះមានរឿងអ្វីក៏ដោយ។

ស៊ុមកញ្ចក់ទី ៥

5

អ្នកជាគំរូល្អម្នាក់សម្រាប់មនុស្សទាំងឡាយ ក៏អរគុណនូវសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក។ អ្នកបានលុតដំខ្លួនឲ្យក្លាយជាមនុស្សដែលគេគោរពរាប់អាន ជាមនុស្សដែលបង្ហាញពីការអនុវត្តល្អ ដែលគេគួរតែយកគំរូតាម។ អ្នកធ្វើអ្វី គិតអ្វីគឺល្អិតល្អន់ ហើយមិនចេះតែប្រលូកក្នុងអាជីវកម្មណាដែលមិនច្បាស់លាស់នោះឡើយ។

ស៊ុមកញ្ចក់ទី ៦

6

អ្នកជាមនុស្សឯករាជ្យ ចូលចិត្តធ្វើអ្វីតែឯកឯង មិនចូលចិត្តមានមនុស្សច្រើនមកជួយជ្រោមជ្រែង ដរាបណាមិនទាន់ទាល់ខ្លាំង។ អ្នករស់នៅក្នុងជីវិត ដែលហ៊ានចាប់យកការងារឬអាជីវកម្មដែលមានហានិភ័យខ្ពស់ ហើយក្នុងនោះក៏បង្កប់នូវសំណាង នូវលាភដែលមនុស្សជាច្រើនមើលមិនឃើញ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក