សូម្បីទម្លាប់ នៃការពាក់អាវក្នុងដែលអ្នកចូលចិត្ត ក៏អាចទស្សនទាយពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ ដូច្នេះប្រសិនបើអ្នកចង់ដឹងថាអ្នក ឬនារីដែលអ្នកស្រឡាញ់មានចរិតបែបណា តោះសូមទៅពិនិត្យមើលចម្លើយខាងក្រោម៖
១. អាវក្នុងពណ៌សម៉ូតធម្មតា
បង្ហាញថា អ្នកជានារីម្នាក់ចូលចិត្តភាពសាមញ្ញ ក៏មិនសូវជាចូលចិត្តភាពឆើតឆាយប៉ុន្មានដែរ ។ ម្យ៉ាងវិញទៀត នារីដែលចូលចិត្តអាវពណ៌សរបែបនេះ ភាគច្រើនមិនសូវជាមានពេលវេលាទំនេរទេ ព្រោះខ្លួនគិតថាអាវពណ៌សរបែបនេះ ពាក់ជាមួយអាវក្រៅពណ៌អ្វីក៏បាន មិនចាំបាច់ធ្វើការជ្រើសរើសច្រើន ។
២. អាវក្នុងពណ៌ផ្កាឈូកស្រាល ឬពណ៌សាច់
សម្រាប់នារីៗដែលចូលចិត្តពាក់អាវក្នុងបែបនេះ ពួកគេភាគច្រើនជានារីដែលមានចារឹកផ្អែមល្ហែម និងគួរឱ្យស្រឡាញ់។ ពេលខ្លះចូលចិត្តទិញរបស់របរតុបតែងតូចៗដែរ នេះអាចមកពីពេលនៅក្មេង ពួកគេចូលចិត្តស្លៀកពាក់ឲ្យកូនក្រមុំជ័រ ។
៣. អាវក្នុងមានលាយក្រណាត់ប៉ាក់ពណ៌ផ្កាឈូក
សម្រាប់នារីៗដែលចូលចិត្តអាវបែបនេះ ភាគច្រើនពួកគេមានទំនុកចិត្តលើខ្លួនឯងខ្ពស់ តែងតែចូលចិត្តធ្វើតាមភាពពេញនិយម អាចនិយាយបានថា បើទោះជាថ្ងៃអនាគតអ្នកមានវ័យរៀងជ្រេបន្តិចក៏ដោយ ក៏ភាពទាន់សម័យ និងភាពជាយុវវ័យរបស់អ្នក មិនត្រូវបានកាត់បន្ថយទេ ។
៤. អាវដៃមួយសសៃរមានប៉ុងពីក្នុង
ជាប្រភេទអាវក្នុង ដែលអាចបត់បែនបានគ្រប់កាលៈទេសៈ និងឆ្លើយគ្រប់តំរូវការរបស់នារីៗដែលមិនសូវមានពេលវេលាច្រើន ។ អាចនិយាយបានថា ក្រុមនារីៗទាំងនេះចូលចិត្តធ្វើអ្វីដែលសាមញ្ញ ដោយផ្តោតលើមុខងារ និងភាពងាយស្រួល។
៥. អាវក្នុងបែបកល់
សម្រាប់នារីៗដែលចូលចិត្តអាវបែបនេះ នាងជានារីដែលកំពុងកសាងទំនុកចិត្តសម្រាប់ខ្លួនឯង លើសពីនេះទៅទៀត សព្វថ្ងៃនេះពួកគេមានអារម្មណ៍ភ្លឺថ្លា និងចូលចិត្តរបៀបរស់នៅផ្ទាល់ខ្លួនណាស់ ។
៦. អាវក្នុងជាប្រភេទអាវកីឡា
នៅពេលនិយាយពីការធ្វើលំហាត់ប្រាណ ជាទូទៅនារីៗជាច្រើន មានទំនោរជ្រើសរើសពាក់អាវទ្រនាប់បែបនេះ ព្រោះវាជួយទ្រទ្រង់ទ្រូងបានយ៉ាងល្អ ។ ប៉ុនែ្តប្រសិនបើនារីៗណា ដែលចូលចិត្តពាក់អាវបែបនេះគ្រប់ពេលវេលា មានន័យថាពួកគេមានថាមពលច្រើន មិនខ្លាចនិងប្រឈមមុខនឹងបញ្ហាផ្សេងៗ ជាពិសេសពួកគេក៏មានសេចក្តីសុខនិងជីវិតផ្ទាល់ខ្លួនដែរ ។
៧. អាវក្នុងជាប្រភេទអាវកីឡា កល់ដើមទ្រូង
ចំពោះបុគ្គលិកលក្ខណៈរបស់នារី ដែលចូលចិត្តពាក់អាវបែបនេះ គឺមិនខុសពីនារីដែលចូលចិត្តអាវក្នុងប្រភេទអាវកីឡាធម្មតាប៉ុន្មានទេ ។ ខុសគ្នាបន្តិចតែនារីប្រភេទនេះមានថាមពលច្រើនជាង ពួកគេក៏ចូលចិត្តធ្វើសកម្មភាព ជាមួយមនុស្សក្មេងជាងខ្លួន ដើម្បីបង្កើនថាមពលរបស់ពួកគេ។
៨. អាវក្នុងមានចរប៉ាក់ពណ៌ខ្មៅ
វាគឺជាពេលវេលា ដែលត្រូវការភាពរំជើបរំជួលឡើងមកវិញ ស្ត្រីខ្លះជ្រើសរើសពាក់អាវទ្រនាប់បែបនេះភាគច្រើន ព្រោះវាអាចជួយឱ្យពួកគេមានជីវិតដ៏រំភើបរីករាយ ។
៩. អាវក្នុងប្រភេទ Bralette
មិនមែនដោយសារតែនារីទាំងនេះ មានដើមទ្រូងតូចដូចក្មេងជំទង់ ទើបជ្រើសរើសពាក់អាវក្នុងបែបនេះទេ ប៉ុនែ្តតាមពិតទៅពួកគេមានចារឹកលក្ខណៈបែបយុវវ័យខ្ពស់ ពួកគេចូលចិត្តធ្វើអ្វីតាមដែលមនុស្សជំនាន់ថ្មីពេញនិយម ។
១០. អាវក្នុងរូបក្រឡាស្បែកសត្វ
នារីៗដែលចូលចិត្តខោក្នុងបែបនេះ ប្រហែលជាមិនចាំបាច់ប្រាប់ពីបុគ្គលិកលក្ខណៈច្រើនទេ គ្រាន់តែមើលឃើញពីគំរូ ក៏អាចនិយាយបានថាពួកគេចូលចិត្តសប្បាយ ចូលចិត្តការជួបជុំ ហើយក៏ចូលចិត្តស្លៀកពាក់ស៊ិចស៊ី និងទាក់ទាញភ្នែកផងដែរ ៕
ប្រភព៖ babble/ Knongsrok