តើអ្នកកំពុងតែអត់គូមែនទេ? ជឿថាអ្នកដែលបានចុចអានអត្ថបទនេះ ភាគច្រើនសុទ្ធតែជាមនុស្សនៅលាវ។ ប៉ុន្តែមិនមានន័យថា អ្នកស្ថិតក្នុងដំណាក់កាលឯកោធ្ងន់ធ្ងរនោះទេ ព្រោះខ្លះក៏ចេះបង្កើតអារម្មណ៍រីករាយសម្រាប់ខ្លួនឯង តែខ្លះទៀតក៏បានត្រឹមតែបណ្តែតបណ្តោយនាំឲ្យអ្នកកាន់តែពិបាក។
ខាងក្រោមយើងបង្ហាញពីសញ្ញាទាំង ៦ ដែលសម្គាល់ច្បាស់ៗថាអ្នកជាមនុស្សឯកោនៅដំណាក់កាលធ្ងន់ធ្ងរ ហើយត្រូវប្រញាប់រកគូជាបន្ទាន់៖
៦) មិនចេះនៅឆ្ងាយពីទូរសព្ទ
អ្នកមិនអាចនៅទំនេរមិនធ្វើអ្វីសោះរយៈពេល ១ ម៉ោងនោះទេ ផ្ទុយទៅវិញអ្នកតែងតែលើកទូរសព្ទមកមើលនេះ មើលនោះ អូសចុះឡើងមិនចេះចប់ ធ្វើបែបណាឲ្យតែឆ្លងផុតពីមួយថ្ងៃទៅមួយថ្ងៃ។
៥) ទៅទទួលទានអ្វីតែម្នាក់ឯងហើយរីករាយ
ឃ្លានអ្វីទៅទទួលទានហ្នឹង តែមិត្តភក្តិក៏អ្នកមិនហៅដែរ និយាយទៅអ្នកកំពុងវក់នឹងជីវិតរស់នៅបែបម្នាក់ឯង។ អ្នកកាន់តែរីករាយពេលទៅទទួលទានអាហារតែម្នាក់ឯង ជាជាងការទៅមានគ្នីគ្នា។
៤) សុខៗលួចស្នេហ៍អ្នកនៅឆ្ងាយ
ប្រភេទមនុស្សឯកោកម្រិត ៩៩ គឺតែងតែស្រលាញ់អ្នកឆ្ងាយពីខ្លួន ឧទាហរណ៍៖ ដូចជាអង្គុយលួចស្រមៃថាប្រសិនបានក្លាយជាគូស្នេហ៍របស់តារានេះ តារារូបនោះ ដែលពួកគេទាំងមិនស្គាល់អ្នកផង។
៣) មានអារម្មណ៍ថាលែងសក្ដិសមនឹងនរណា
មិនថាជាមួយគេខ្ពស់ជាងខ្លួន ឬទាបជាងខ្លួន អ្នកគិតថាខ្លួនឯងមិនសក្តិសមនឹងនរណាទាំងអស់ ហើយក៏កាន់តែមិនយល់ថាខ្លួនឯងគួរធ្វើបែបណា ដើម្បីចាកចេញពីពិភពឯកោមួយនេះ។
២) មានរឿងអ្វី បង្ហោះលើបណ្ដាញសង្គម
អ្នកមិនចូលចិត្តពិភាក្សាឬជជែកជាមួយនរណាទេ សប្បាយក៏បង្ហោះ កើតទុក្ខក៏បង្ហោះ ទៅកាន់មជ្ឈដ្ឋានខាងក្រៅលើបណ្ដាញសង្គម។ ទោះគ្មានអ្នក Reply គ្មានអ្នកលើកទឹកចិត្ត ក៏អ្នកអស់ចិត្តដែរ ឲ្យតែបានបង្ហោះចេញ។
១) ធ្វើអ្វីប្លែក
ប្រភេទមនុស្សឯកោកម្រិតធ្ងន់នេះ ច្រើនតែពេលទំនេរចូលចិត្តធ្វើសកម្មភាពប្លែកៗខុសពីគេឯង។ ឧទាហរណ៍៖ អង្គុយរាប់សរសៃសក់របស់ខ្លួនឯង អង្គុយរាប់អក្សរលើប៉ាណូណាមួយជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក