គេនិយាយថា បើមនុស្សស្រីនៅចំពោះមុខអ្នកមើលទៅដូចកូនក្មេង នោះគឺដោយសារនាងស្រលាញ់អ្នក ដូច្នេះ នាងញ៉ិញ៉ក់ មិននិយាយហេតុផល ចេះតែរករឿងអ្នក ចង់នៅក្បែរអ្នក ប្រឡែងលេងជាមួយនឹងអ្នក។
ប៉ុន្តែ ឱ្យតែនាងចាប់ផ្តើមដឹងអីមិនលេងសើច នោះបញ្ជាក់ថា នាងលែងមានចិត្តស្រលាញ់អ្នកទៀតហើយ ឬក៏លែងមានសង្ឃឹមអ្វីទៅលើអ្នកទៀតដែរ ដោយសារតែអស់សង្ឃឹម ដូច្នេះក៏សោះកក្រោះប្រែទៅជាសភាពបែបនេះ។
អ្នកត្រូវទម្លាប់ដឹងថា ចរិតដូចកូនក្មេងរបស់នាង ព្រោះនាងមិនមែនចេះតែលេងសើចបែបនេះជាមួយមនុស្សប្រុសគ្រប់គ្នាឡើយ។ តែបើនៅចំពោះមុខអ្នក នាងស្ងប់ស្ងាត់មិនលេងសើច ជាមនុស្សស្រីចេះដឹងស្តាប់ហេតុផល សួរមួយមាត់ឆ្លើយមួយមាត់ ភាគច្រើន គឺនាងមិនសូវស្រលាញ់អ្នកប៉ុន្មានទេ។
ពេលដែលនាងស្រលាញ់អ្នកយ៉ាងខ្លាំង នាងធ្វើចរិតដូចកូនក្មេង ឡូឡាដាក់អ្នក ប្រឡែងលេងនឹងអ្នក ញ៉ិញ៉ក់ដាក់អ្នក ទាមទារចង់បានរបស់នេះនោះពីអ្នកមិនឈប់។
ទង្វើបែបនេះ បានន័យថា ទំនាក់ទំនងរបស់អ្នកទាំងពីរគឺស្អិតរមួត និងស្និទ្ធស្នាលណាស់។ តែបើអ្នកធ្វើឱ្យនាងអស់សង្ឃឹមច្រើនដងច្រើនសារ នាងនឹងចាប់ផ្តើមទម្លាប់ប្រើពាក្យទាំងនេះទៅកាន់អ្នក ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នបន្តិច ហើយវាក៏ជាពេលចាំបាច់ត្រូវពិចារណាឡើងវិញថា “អ្នកល្អជាមួយនាងមិនគ្រប់គ្រាន់មែនទេ? មានទុកនាងចោលទេ? ” បើមិនចង់បាត់បង់នាងទេ គឺត្រូវប្រុងប្រយ័ត្ន និងកែប្រែខ្លួនឡើងវិញ។
ឧទាហរណ៍ថា ៖ អ្នកចេះតែមិនអាចកំដរនាងបាន ហើយពេលអ្នកទៅជួបនាង នាងមិនបានស្រែកឡូឡារអ៊ូរទាំ មិនបានសម្តែងអាការៈមិនពេញចិត្ត ហើយនាងគ្រាន់តែនិយាយថា ៖ “ បងធ្វើការចុះ” នោះបង្ហាញថានាងបានអស់សង្ឃឹមទៅលើរូបអ្នកហើយ។
សូម្បីតែអាការៈមិនពេញចិត្ត មិនសប្បាយចិត្ត នាងសុទ្ធតែខ្ជិលបង្ហាញចេញមកហើយ ក៏ប្រហែលជាពីមុននាងបានបញ្ចេញអាការៈបែបនេះរួចហើយ តែអ្នកមិនបានកែតម្រូវ ដូច្នេះនាងមានតែសោះអង្គើយដាក់អ្នក។
បន្ទាប់មក អ្នកប្រហែលជាមិនអាចទៅកំដរនាងបាន ក្នុងចិត្តអ្នកមិនស្ងប់សោះក៏សួរនាំនាង នាងនឹងនិយាយមកកាន់អ្នកថា “ មិនបាច់ខ្វល់ពីខ្ញុំទេ ខ្ញុំមិនអីទេ”។
នោះមិនមែននាងមិនដឹងអីនោះឡើយ ក៏ប្រហែលជានាងអស់សង្ឃឹមឡើងធ្លាប់ទៅហើយ នាងបានប្រែទៅជាឯករាជ្យដោយសន្សឹមៗ មិនត្រូវការពឹងពាក់ទៅលើអ្នកទៀតដែរ។
ពេលចេញទៅណា អ្នកត្រូវធ្វើការអ្វីផ្សេង ឬក៏ជាប់ជូនគេផ្សេង មិនបានជូននាង នាងក៏និយាយថា “មិនបាច់ជូនទេ ខ្ញុំជិះឡាន ឬម៉ូតូទៅបានហើយ អ្នកទៅចុះ...”។
នៅពេលយប់អ្នកមិនចង់កំដរនាងជជែកគ្នា អ្នកចង់លេងហ្គេម ឬផឹកស្រាជាមួយមិត្តភក្តិ ដូច្នេះអ្នកតឿននាងឱ្យឆាប់ចូលគេង ហើយប្រញាប់ដាក់ទូរស័ព្ទចុះ នាងនិយាយថា “ បិទទូរស័ព្ទចុះ ខ្ញុំនឹងឆាប់ចូលគេង មិនអីទេ...” នៅពេលនេះ នាងមិនបានគេងលក់ទេ តែនាងគ្មានសេចក្តីរំពឹងអ្វីទៅលើអ្នកដែរ ក៏មិនចង់ខ្វល់ពីអ្នកទៀតដែរ ព្រោះនាងហត់ចិត្តហើយ។
មានពេលខ្លះ អ្នកក៏អាចសង្កេតឃើញថា នាងមិនសប្បាយចិត្ត ហើយអ្នកបានសួរនាងថា តើនាងខឹងមែនទេ នាងគ្រាន់តែឆ្លើយប្រាប់អ្នកថា “ ខ្ញុំមិនបានខឹងទេ អត់មានអីទេ ខ្ញុំធម្មតាទេ អ្នកលេងទៀតចុះ...” ពាក្យទាំងនេះ បានន័យថា នាងបានអស់ចិត្តពីអ្នកបន្តិចម្តងៗហើយ ក៏មានន័យថាអ្នកបានទម្លាប់នាងឱ្យអស់សង្ឃឹមចំពោះរូបអ្នកហើយ។
ដល់ចុងក្រោយ នាងនៅនិយាយថា “ ខ្ញុំមិនប្រកាន់ទេ” “ ខ្ញុំនៅម្នាក់ឯងក៏បានដែរ” បើអ្នកស្តាប់នាងនិយាយបែបនេះហើយ ជឿនាងទាំងស្រុងនោះ ហើយអ្នកបានដើរហើរសប្បាយចិត្តមែននោះ ។ អ្នកធ្វើខ្លួនដូចជាគ្មានរូបនាងនៅក្នុងជីវិតរបស់អ្នក អ្នកទៅស៊ីផឹកសប្បាយ មិនកំដរនាង លែងល្អដាក់នាង នោះអ្នកពិតជាខុសធ្ងន់ណាស់ អ្នកបានបាត់បង់នាងពិតប្រាកដហើយ។
ពាក្យសម្ដីបែបនេះ សុទ្ធតែបង្ហាញថានាងលែងមានរូបអ្នកក្នុងចិត្តនាងទៀតហើយ នាងធ្លាប់បានប្រឹងប្រែងខឹតខំទៅបង្ហាញពីយោបល់ និងគំនិតរបស់នាងទៅកាន់អ្នក តែអ្នកនៅតែមិនកែ មានតែធ្វើឱ្យនាងអស់សង្ឃឹមម្តងហើយម្តងទៀត។
ប្រហែលជាដំណាក់កាលផ្អែមល្អែមបានកន្លងហួសទៅ អ្នកលែងចង់នៅជាមួយនាងទៀតហើយ អ្នកយល់ថានាងស្រលាញ់អ្នកខ្លាំងអត់ពីរូបអ្នកមិនបានឡើយ អ្នកគិតចង់បានមិត្តភក្តិច្រើន ទោះជាមិត្តស្រី ឬប្រុសក៏ដោយ អ្នកលែងចង់មានតែនាងម្នាក់ទៀតហើយ។
ដូច្នេះដោយសារតែអ្នកដទៃ អ្នកបានធ្វើឱ្យនាងអស់សង្ឃឹមម្តងហើយម្តងទៀត ដល់ពេលមួយ អ្នកចាប់អារម្មណ៍ថានាងលែងខឹង នាងចេះដឹងជាងមុន មិនរករឿងអ្នក ក៏មិនខ្វល់ខ្វាយពីអ្នក ហើយពេលដែលអ្នកអផ្សុកអាចទៅរក ឬឆាតសួរនាំនាងម្តងម្តាលបាននាងមិនប្រកាន់អ្នកនៅតែឆ្លើយតបនឹងអ្នក សូមប្រាប់អ្នកចុះ អ្នកបានបាត់បង់នាងដោយមិនដឹងខ្លួនហើយ ព្រោះនាងមិនបានចាត់ទុកអ្នកជាមនុស្សសំខាន់ទៀតឡើយ៕
អត្ថបទ ៖ Mythical Bird/Knongsrok