ខ្ញុំមិនងាយបង្ហាញភាពទន់ជ្រាយនៅចំពោះមុខអ្នកណានោះឡើយ ប៉ុន្តែខ្ញុំហ៊ានយំនៅចំពោះមុខអ្នក ក៏មានន័យថាខ្ញុំទុកចិត្តអ្នក ទុកអ្នកជាមនុស្សសំខាន់ និងជាផ្នែកមួយនៃជីវិតរបស់ខ្ញុំហើយ។ នៅពេលដែលខ្ញុំពិបាកចិត្ត ទឹកមុខមិនសូវស្រស់បស់ ខ្ញុំគ្រាន់តែចង់មាននរណាមកសួរខ្ញុំថា កេីតអីអត់? អត់អីណាហ្អី? អូខេអត់? សួរតែប៉ុណ្ណឹងខ្ញុំក៏មានអារម្មណ៍កក់ក្តៅហើយ។
ត្រឹមអាចដឹងបានថាយ៉ាងហោចណាស់ ក៏មានគេបារម្ភពីខ្ញុំ ខ្ញុំមិនមែនមានតែម្នាក់ឯង គ្រប់ពេលខ្ញុំរៀបរាប់ពីបញ្ហាក្នុងចិត្តប្រាប់នរណាម្នាក់ ខ្ញុំមិនបានប៉ងប្រាថ្នាឱ្យគេត្រូវតែមានដំណោះស្រាយល្អៗសម្រាប់ខ្ញុំនោះឡើយ គ្រាន់តែគេអាចធ្វេីជាអ្នកស្តាប់ ស្តាប់គ្រប់រឿងក្នុងចិត្តរបស់ខ្ញុំ ខ្ញុំក៏អាចធូរចិត្តណាស់ទៅហេីយ។
ខ្ញុំគ្រាន់តែចង់មាននរណាម្នាក់អាចនៅក្បែរខ្ញុំបានគ្រប់កាលៈទេសៈ មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណានោះទេ ក៏មានគេធ្វេីជាកម្លាំងចិត្តគ្រប់ពេលដែលខ្ញុំជួបបញ្ហា ឱបខ្ញុំឱ្យណែន អង្អែលក្បាលខ្ញុំថ្នមៗ ហេីយប្រាប់ខ្ញុំថា កុំគិតច្រេីនពេក អ្វីនឹងកន្លងផុតទៅ ហេីយគ្រប់យ៉ាងនឹងល្អប្រសេីរជាមិនខាន។
នៅពេលដែលយេីងលាក់ទុកបញ្ហាក្នុងចិត្តតែម្នាក់ឯង យេីងប្រាកដជាមានអារម្មណ៍ថាតឹងចិត្តខ្លះណាស់ ទេីបពេលខ្លះយេីងក៏ចង់ទម្លាយវាចេញមកឱ្យអ្នកណាម្នាក់បានដឹង និងយល់ ដេីម្បីឱ្យបានធូរក្នុងចិត្តខ្លះ អ្វីដែលចង់បានមកវិញត្រឹមការលួងលោម អាចនាំខ្ញុំសេីចដេីម្បីបំភ្លេចទុកបានខ្លះ ហេីយប្រាប់ខ្ញុំថាកុំអស់សង្ឃឹមអី ទោះបីជាយ៉ាងណា ក៏មានគេនៅតែនៅក្បែរខ្ញុំ កំដរខ្ញុំដើរឆ្លងកាត់រាល់បញ្ហាទាំងឡាយ មិនបោះបង់ខ្ញុំចោលឡើយ៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok