មនុស្សស្រីគួរឱ្យស្រឡាញ់តែដំបូង ឬមនុស្សប្រុសជាអ្នកគួរឱ្យស្រឡាញ់តែដំបូង? មនុស្សប្រុសចូលចិត្តនិយាយថា ដំបូងៗមនុស្សស្រីមិនចេះរករឿងច្រេីនសោះ តែស្រឡាញ់គ្នាយូរទៅ ម៉េចបានមនុស្សស្រីកាចជាងពីជួបគ្នាដំបូងទៅវិញ? ចូលចិត្តគិតអីច្រេីនតែម្នាក់ឯង ហេីយហួងហែងប្រចណ្ឌច្រេីនទៀត។
មនុស្សស្រីដំបូងៗមិនសូវជាស្រឡាញ់ខ្លាំងទេ តែយូរៗទៅកាន់តែស្រឡាញ់ខ្លាំងទៅ មិនសូវស្រឡាញ់ក៏មិនសូវខ្វល់ខ្វាយដែរ ប៉ុន្តែបេីបានស្រឡាញ់ហេីយក៏គិតច្រេីន ខ្វល់ខ្វាយ បារម្ភច្រេីន ព្រោះតែខ្លាចបាត់បង់ ហេីយដែលមនុស្សប្រុសនិយាយថាមនុស្សស្រីរករឿងច្រេីនមិនដូចដំបូងៗដែលស្រឡាញ់គ្នានោះ ប្រាកដអត់ថាមកពីមនុស្សស្រីតែម្ខាង មិនមែនមកពីខ្លួនឯងដែលប្រែប្រួលមិនដូចថ្ងៃដំបូង?
គ្មានមនុស្សស្រីណាទៅចង់គិតច្រេីន ឬចង់មានរឿងនឹងគ្នានោះទេ តែមកពីមនុស្សប្រុសដែលមិនយកចិត្តទុកដាក់នឹងនាងដូចថ្ងៃដំបូងដែលតាមស្រឡាញ់នាង។ ស្រឡាញ់ដំបូងៗក៏យកចិត្តនាង និយាយផ្អែមល្ហែមដាក់នាង មិនចេះរញ៉េរញ៉ៃជាមួយអ្នកផ្សេង ប៉ុន្តែស្រឡាញ់គ្នាយូរទៅក៏ចាប់ផ្តេីមសោះអង្គេីយដាក់នាង ព្រងើយកន្តេីយ និយាយស្តីគំរោះគំរេីយដាក់នាង តែបែរជាទៅនិយាយផ្តោះផ្តងជាមួយអ្នកផ្សេងទៅវិញ ដល់ពេលនាងសួរនាំបែរជាធុញទ្រាន់ហេីយស្តីឱ្យនាងទៀត បន្ទោសថានាងរករឿងច្រេីនមិនគួរឱ្យស្រឡាញ់ដូចពីដំបូង ចុះហេតុអីអ្នកមិនសួរខ្លួនឯងផងថាអ្នកធ្វេីអ្វីខ្លះដាក់នាងទេីបនាងក្លាយជាបែបនេះ។
ប្រសិនបេីអ្នកល្អដាក់នាងដូចដេីមមិនប្រែប្រួល នាងក៏មិនហត់រករឿងអ្នកបែបនេះដែរ នាងគ្រាន់តែចង់ឱ្យមនុស្សដែលនាងស្រឡាញ់ចាប់អារម្មណ៍នឹងនាងខ្លះ មនុស្សស្រីប្រែប្រួលព្រោះឆ្អែតចិត្ត មនុស្សប្រុសប្រែប្រួលព្រោះអស់ចិត្ត៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok