គេក្បត់យើង មិនមែនព្រោះតែយើងមិនល្អនោះទេ តែមកពីយើងល្អមិនចំកន្លែង យើងល្អលើមនុស្សខុស

ធ្វេីល្អលេីមនុស្សខុស ក៏ល្អជាងធ្វេីខុសលេីមនុស្សល្អ​ ពេលខ្លះទង្វេីល្អរបស់យេីងដែលធ្វេីទៅ មិនមែនគ្រប់គ្នាសុទ្ធតែមេីលឃេីញអំពេីល្អរបស់យេីងនោះឡើយ។ ជាមួយមនុស្សខ្លះ ទោះយេីងខំធ្វេីល្អយ៉ាងណាក័ដោយ ក៏យេីងមិនដែលល្អក្នុងកែវភ្នែកគេដែរ​ ព្រោះតែគេគ្មានអារម្មណ៍ល្អជាមួយយេីង​។

ខ្ញុំស្រឡាញ់គេ​ ខ្ញុំធ្វេីគ្រប់យ៉ាងដេីម្បីគេ​ តែហេតុអ្វីបានជាគេនៅតែក្បត់ខ្ញុំទៀត? ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់គេមែនទេ? ចម្លេីយនោះគឺ​ មិនមែនទេ​ មនុស្សបម្រុងនឹងក្បត់ ទោះយេីងល្អគ្រប់ដប់យ៉ាងណាក៏គេគង់តែនឹងក្បត់យ៉ាងមិនរអៀសចិត្តដែរ​ ទោះយេីងខំស្មោះត្រង់ជាមួយគេប៉ុនណា​ លះបង់ដេីម្បីគេយ៉ាងណា​ ក៏គេនៅតែមានអារម្មណ៍ថារំខានចិត្តជាមួយវត្តមានរបស់យេីងដែរ។

1c3cc5ca0d1127cec35dcfe64a1c8d55

មនុស្សបេីគេស្រឡាញ់យើង​ បេីគេស្មោះត្រង់​ចំពោះយើងពិតមែននោះ ទោះយេីងមិនធ្វេីអីសោះ​ ក៏គេនៅតែស្រឡាញ់​ ហេីយស្មោះត្រង់ជាមួយយេីងគ្រប់កាលៈទេសៈដែរ​ ប្រសិនបេីនរណាម្នាក់ក្បត់ចិត្តយេីង​ កុំបន្ទោសខ្លួនឯងថាមកពីយេីងមិនល្អគ្រប់គ្រាន់ទេីបគេទៅលួចមានអ្នកផ្សេង​ ប៉ុន្តែគេទៅវិញទេជាមនុស្សមិនចេះគ្រប់គ្រាន់។​

អំពេីល្អ និងមានភាពស្មោះត្រង់របស់យេីង​ មិនអាចធ្វេីជាសំណាញ់រាំងចិត្តមនុស្សបម្រុងនឹងក្បត់មិនឱ្យក្បត់បាននោះទេ​ កុំបន្ទោសខ្លួនឯងមិនល្អ​ ប៉ុន្តែមកពីយេីងធ្វេីល្អខុសកន្លែង​ ធ្វេីល្អលេីមនុស្សខុស​ ទេីបទង្វេីល្អ និងភាពស្មោះត្រង់របស់យេីងប្រែជាអត់តម្លៃបែបនេះ​ យ៉ាងហោចណាស់យេីងក៏នៅល្អជាងគេព្រោះយេីងមិនបានទៅធ្វេីខុសលេីមនុស្សល្អ៕

366d5ce09c9c7d28af41b969a5ff96f3

អត្ថបទ ៖ អេដមីន ហត់/Knongsrok