ការទ្រាំរបស់មនុស្សមានដែនកំណត់ សុំទោស! ដែលខ្ញុំដើរចេញ ព្រោះមិនអាចទ្រាំនឹងអ្នកបន្តទៀតបាន

ការទ្រាំរបស់មនុស្សមានដែនកំណត់​ អ្នកគិតចង់ឱ្យខ្ញុំអត់ធ្មត់ទ្រាំទ្រជាមួយទង្វេីយ៉ាប់ៗ​ មិនខ្វល់អារម្មណ៍ខ្ញុំរហូតទៅអ៊ីចឹងមែនទេ? ពេលខ្ញុំនៅទ្រាំ​ ខ្ញុំនៅព្រមអភ័យ​ អត់ឱនលេីកលែង​ អ្នកក៏ថាខ្ញុំល្អ​ ខ្ញុំពូកែទ្រាំ​ ដល់ពេលខ្ញុំដាច់ចិត្ត​ ខ្ញុំឈប់ធ្វេីល្ងង់តទៀត​ ខ្ញុំឈប់ទ្រាំ អ្នកក៏ចាប់ផ្ដើមគិតថាខ្ញុំនេះអាក្រក់​។

ខ្ញុំមិនស្រឡាញ់អ្នក​ ហេតុអីអ្នកចេះតែបន្ទោសខ្ញុំបែបនេះ? គ្មានអ្នកណាចង់ដេីរចេញពីមនុស្សដែលខ្លួនឯងស្រឡាញ់ទេ​ អ្នកគិតមែនទេថាខ្ញុំមិនឈឺចាប់​ ត្រូវហេីយខ្ញុំឈឺចាប់ណាស់​ តែបេីឱ្យខ្ញុំនៅទ្រាំរស់នៅជាមួយមនុស្សដែលមិនខ្លាចបាត់បង់ខ្ញុំផងនោះ​ ខ្ញុំគិតថាការដេីរចេញជាជម្រេីសល្អបំផុតហេីយ។

0fe63a96b40cd7b2338d565c9bf83df0

​អ្នកចង់ចោទខ្ញុំយ៉ាងម៉េចក៏បាន​ ព្រោះខ្ញុំឈប់ខ្វល់ទៀតហេីយ​ ខ្ញុំសុំយកពេលខ្វល់ពីខ្លួនឯងម្តង​ ព្រោះកន្លងមកខ្ញុំរវល់តែខ្វល់ពីអ្នក​ គិតពីអារម្មណ៍របស់អ្នកខ្លាំងពេក​ រហូតដល់ភ្លេចគិតថាខ្លួនឯងកំពុងតែឈឺ​ចាប់ដែរ។ អ្នកនិយាយពេញៗមាត់ថាស្រឡាញ់ខ្ញុំ​ តែទង្វេីថាស្រឡាញ់របស់អ្នកខ្ញុំបានទទួលតិចតួចបំផុតហេីយ​ តិចសឹងថាមិនអាចមេីលឃេីញផង​។

ភាសាស្នេហ៍ប្រេីបានតែពេលណាយេីងត្រូវគ្នា​ តែពេលឈ្លោះវិញអ្នកពិតជាប្រេីសម្តីដែលខ្ញុំពិបាកនឹងទទួលយកខ្លាំងណាស់ តែខ្ញុំក៏នៅតែព្រមអត់ឱនព្រោះគិតថាជាសម្តីពេលខឹង​ អ្នកធ្វេីអី​ ឬនិយាយអី អ្នកក៏មិនដែលខ្វល់គិតទេថាខ្ញុំនឹងមានអារម្មណ៍បែបណា​ ខ្ញុំខឹងដែរទេ​ ខ្ញុំអន់ចិត្តដែរទេ​ អ្នកដឹងត្រឹមក្តីសុខខ្លួនឯងតែប៉ុណ្ណោះ​ អ្នកមិនគោរព​ ឱ្យតម្លៃខ្ញុំជាសង្សារទេ​ អ្នកចង់ទៅណាក៏ទៅស្រេចតែចិត្ត​ កុំថាឡេីយសុំការអនុញ្ញាត សូម្បីតែប្រាប់ជាដំណឹងអ្នកមិនប្រាប់ផង​។

94986ffcbe336285e974bd125505e7b5

អ្វីដែលខ្ញុំហាមមិនចង់ឱ្យអ្នកធ្វេីអ្នកក៏រឹតតែធ្វេី​ អ្នកមិនដែលទទួលស្តាប់យោបល់អីពីខ្ញុំទេ​ អ្នកស្រែកថាខ្ញុំមិនយល់ពីអ្នក ទាំងអ្នកមិនដែលព្យាយាមយល់ពីខ្ញុំម្តងណាឡេីយ​ អ្នកប្រាប់ខ្ញុំថាមិនចូលចិត្តឱ្យខ្ញុំធ្វេីបែបនេះបែបនោះ តែអ្នកក៏មិនដែលសួរខ្ញុំទេថា ចូលចិត្តអីមិនចូលចិត្តអី​ នេះមែនទេការស្រឡាញ់របស់អ្នក?

ពីមុនខ្ញុំនៅស្រឡាញ់​ ខ្ញុំក៏នៅទ្រាំបាន​ ខ្ញុំក៏តែងតែលេីកលែង​ ខ្ញុំអត់ធ្មត់គ្រប់សព្វបែបយ៉ាង​ តែពេលនេះខ្ញុំឆ្អែត​ ទង្វេីគ្រប់យ៉ាងរបស់អ្នកវាគ្រប់គ្រាន់ហេីយសម្រាប់ខ្ញុំ​ ខ្ញុំទ្រាំបានតែមិនមែនរហូតទេ ខ្ញុំទ្រាំនៅកន្លែងដែលគេមិនឱ្យតម្លៃខ្ញុំបានដល់ពេលនេះ ក៏ចាត់ទុកថាយូរពេកណាស់ទៅហេីយ​ ពេលនេះខ្ញុំសុំរកក្តីសុខឱ្យខ្លួនឯងម្តងវិញ​ មុននឹងខ្ញុំដេីរចេញ​ ខ្ញុំទ្រាំហេីយទ្រាំទៀត​ ទ្រាំឡេីងឆ្អែតឆ្អន់ហេីយ​ លទ្ធផល​ដែលកេីតមានសុទ្ធតែមានអ្នកបង្កហេតុ​ មិនមែនសុខៗខ្ញុំដាច់ចិត្តដេីរចេញពីមនុស្សដែលខ្ញុំស្រឡាញ់បែបនេះទេ៕

52f5f0bf58626c0a7694c2fc5c7b73f2

អត្ថបទ ៖ អេដមីន ហត់/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក