ពិតជាស្រស់ស្អាតមែន ពេលកុមារី ល្អហួស គ្រងក្នុងឈុតបុរាណជា នាងសីតា បែបនេះ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពីកុមារីរូបស្រស់ ល្អហួស ដែលនាងមានទេពកោសល្យសិល្បៈជាច្រើន ទាំងច្រៀង រាំ សម្ដែង និងថតម៉ូតគ្រប់ទម្រង់ យ៉ាងគួរឲ្យសរសើរ។

F90feb9ed52582c10d0e8e5f2de63efd0a7a6702

បន្ថែមលើនេះ ស្ថិតត្រឹមវ័យ១២ឆ្នាំប៉ុណ្ណោះ កូនស្រីអ្នកនាង ចោមច័ន្ទ និងត្រូវជាក្មួយស្រី កញ្ញា ដេន នីក្វាន់ កុមារី ល្អហួស រូបនេះ ថែមទាំងមានសមត្ថភាព អាចនិយាយបានរហូតដល់ទៅ ៣ភាសា បានយ៉ាងល្អថែមទៀតផង។

យ៉ាងណាមិញ ងាកមកថ្មីៗនេះវិញ កុមារី ល្អហួស ក៏កាន់តែធ្វើឲ្យមហាជនជាច្រើន ងាកមកចាប់អារម្មណ៍លើរូបនាង បន្ទាប់ពីនាងបានថតគ្រងនូវឈុតថ្មី បង្ហោះចែកចាយនៅលើបណ្តាញសង្គម ពោលគឺ ឈុតនាងសីតា ក្នុងរឿងរាមកេរ្តិ៍ ពោរពេញដោយកាយវិការ ទន់ភ្លន់ អមដោយទឹកមុខស្រពាប់ស្រពោន យ៉ាងស័ក្តិសមឥតខ្ចោះតែម្តង។

១

ទន្ទឹមនឹងនេះ ក្រោយបានឃើញបែបនេះ ក៏មានមហាជន អ្នកគាំទ្រជាច្រើន សរសើរមិនដាច់ពីមាត់ ពីភាពប្រសប់ ឬដុងសិល្បៈដែលនាងមានផងដែរ។ ជាពិសេសនោះ គឺរូបសម្រស់ដ៏ស្រស់ស្អាតរបស់ ល្អហួស តែម្តង ដែលគយគន់ហើយសឹងតែមិនជិនណាយ។

គួររម្លឹកថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកុមារីរូបស្រស់នេះ បានថតគ្រងនូវឈុតបុរាណបែបនេះ។ ព្រោះថាកន្លែងមក នាងក៏ធ្លាប់បានថតគ្រងនូវឈុតបុរាណជាច្រើនដូចជា អប្សរា និងនាងនាគជាដើម។

៦

គួរឲ្យដឹងផងដែរថា តួអង្គនាងសីតា ក្នុងរឿងរាមកេរ្តិ៍ នាងគឺជាកំពូលនារីមានសម្រស់ ជាភរិយាដ៏មានភក្តីភាពស្មោះត្រង់នឹងស្វាមី ជាមាតាពោរពេញដោយព្រហ្មវិហារធម៌ មានចិត្តអាណិតស្រលាញ់ញាតិវង្ស ជាមនុស្សគោរពពាក្យសច្ចៈ និងមានសុភវិនិច្ឆ័យខ្ពស់ផងដែរ៕

ទស្សនារូបភាព និងវីដេអូឃ្លីបខាងក្រោម៖

២

៣

៤

៥

២

61117058af67e9c091a638e8e5112e13966e2271

3f2ed46057e5dadea18e3f6715ff373ab11df005

5fdc175a74e917a6343ccc90adde2a1b51d0c09a

9da9c653c03f747a928892269a3abe5d226db24c

67c1fcbe1b3433c1e14cdabe968929a04da2a455

354d47fe9b912fd9f966b0cc354b0bfd9560fe2a

F9e8ee00a90aa03da128157d4f4fe94160d6f99a

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក