មនុស្សស្រីច្រើនតែអាយុវែង មិនចាស់ជាងវ័យ បើមាន ៥ ចំណុចនេះ ជាពិសេសលេខ ២&៥

តើអ្នកជាស្រ្តីដែលស្ថិតក្នុងប្រភេទទាំង ៥ ខាងក្រោមនេះដែរឬទេ? បើមានពិតមែននោះ អ្នកគឺជាស្រ្តីដែលនឹងមានអាយុវែង ហើយមិនងាយចាស់ជាងវ័យនោះឡើយ៖

១) ស្មារតីល្អ

5

ការសិក្សារបស់អ្នកជំនាញនៅអាមេរិកបានបង្ហាញថា ស្រ្តីដែលស្មារតី ការគិតល្អ រមែងរស់បានយូរជាងស្រ្តីដែលច្រើនតែមានអារម្មណ៍ក្រៀមក្រំរយៈពេល ១០ ឆ្នាំ។ នោះក៏ដោយសារពេលសុខភាពផ្លូវចិត្តល្អ វាក៏នឹងជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការទៅបានល្អដូចគ្នា ហើយវាជាកត្តាកំណត់អាយុកាលនៃជីវិតមនុស្សមួយផ្នែកផងដែរ។

២) គេងរហូតដល់ព្រឹក

4

នៅពេលដែលយើងចាស់ រាងកាយក៏ថយចុះទៅតាមនោះដែរ។ ការស្រាវជ្រាវបង្ហាញថា ការគិតតិចជាង ៤ ម៉ោងក្នុងមួយថ្ងៃ បណ្តាលឲ្យអ្នកអាចកើតជំងឺលើសឈាម ខ្ពស់ជាងអ្នកដែលគេងគ្រប់គ្រាន់ ៨ ម៉ោង។

៣) ទទួលទានសាច់តិច បន្លែច្រើន

3

របបអាហារដើរតួយ៉ាងសំខាន់ក្នុងការកំណត់ផ្នែកសុខភាពរបស់អ្នក។ វាមានឥទ្ធិពលទៅលើអាយុកាលនៃជីវិតរបស់យើងម្នាក់ៗដូចគ្នា។ អ្នកដែលបរិភោគសាច់ច្រើនពេក អាចនឹងងាយឲ្យកើតជំងឺធាត់ លើសឈាម បេះដូង ទឹកនោមផ្អែក។ ទន្ទឹមនេះបើអ្នកជាមនុស្សស្រីដែលប្រកាន់ខ្ជាប់ការទទួលទានបន្លែច្រើន នោះនឹងជួយរក្សាទម្ងន់ ហើយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗ។

៤) រាងកាយក្តៅ

Ice_screenshot_20210527 103205

តាមអ្នកជំនាញបានឲ្យដឹងថា អ្នកដែលឧស្សាហ៍មានដៃជើងឡើងត្រជាក់ គឺមានចរន្តឈាមមិនល្អនោះទេ។ ផ្ទុយទៅវិញបើរាងកាយអ្នកហាក់មានកម្តៅ នោះបង្ហាញពីចរន្តឈាមដំណើរការល្អ ហើយជាតិពុលក៏ត្រូវបានបញ្ចេញពីរាងកាយបានទាន់ពេលវេលាដែរ។

៥) ស្បែកពណ៌ស៊ីជម្ពូ

1

ប្រសិនបើស្បែករបស់អ្នកឡើងជាពណ៌ក្រហមរាងស៊ីជម្ពូ ភ្លឺថ្លាល្អនោះ វាក៏ជាសញ្ញាល្អដែលបង្ហាញថា អ្នកនឹងមានសុខភាពល្អ អាយុវែងដែរ។ នោះអត្រានៃការវិវត្តទៅរកវ័យចំណាស់របស់អ្នក ក៏មិនសូវកើតមានដូចគ្នា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក