កុំមានការខ្មាសអៀនក្នុងការចែករំលែក ក៏កុំខ្មាសអៀនក្នុងការដឹងនូវអត្ថបទល្អៗដែលទាក់ទងនឹងសុខភាពរបស់នារី ហើយមិនថាតែបុរសក៏គួរតែដឹងដូចគ្នា។ នៅជុំវិញបរិវេណមាត់របស់ស្រីៗ ប្រសិនលេចចេញនូវសញ្ញាព្រមាន ៣ នេះ មានន័យថា អ្នកកំពុងជំងឺរោគស្រ្តីដែលត្រូវតែទៅពិគ្រោះជាមួយអ្នកជំនាញហើយ៖
១) ដុះពុកមាត់ច្រើននិងក្រាស់
នៅពេលដែលស្រីៗមានដុះពុកមាត់ច្រើននិងក្រាស់ នោះមានន័យថារាងកាយកំពុងមានអតុល្យភាពអរម៉ូន។ នោះដោយសារតែការបញ្ចេញនូវសារធាតុមួយចំនួនពីរាងកាយក្នុងបរិមាណតិចពេក ឬច្រើនពេក ដែលបណ្ដាលឲ្យពុកមាត់មានការកើតឡើងលឿនជាងកាលកំណត់ ឬខុសប្រក្រតី។
២) កើតមុននៅក្បែរមាត់
ការកើតមុននៅលើបបូរមាត់ ឬជ្រុងចំហៀងណាមួយក្បែរមាត់ ច្រើនតែកើតទៅលើមនុស្សស្រីកំពុងពេញវ័យ។
យ៉ាងណាវាក៏ជាកត្តាដែលអ្នកត្រូវបារម្ភផងដែរ ព្រោះវាបណ្តាលមកពីការបន្សាបជាតិពុលក្នុងរាងកាយដំណើរការមិនសូវបានល្អ ក៏ដូចជាការរំលាយអាហារខុសប្រក្រតី ដូច្នេះការកើតមុនគឺងាយនឹងលេចចេញមកយ៉ាងស្រួល។
៣) បបូរមាត់រិល ឬស្ងួត
បើអ្នកមានបញ្ហាបបូរមាត់ឡើងខ្មៅស្រអាប់ នោះមានន័យថា ជាតិពុលក្នុងរាងកាយនិងស្បូនរបស់អ្នកមានច្រើន ហើយឈាមក៏មិនហូររលូនដែរ។ ជាទូទៅអ្នកដែលជួបអាការៈនេះ ច្រើនតែមានការឈឺចាប់ធ្ងន់ធ្ងរកំឡុងពេលមករដូវ។
ប្រសិនអ្នកកំពុងជួបបញ្ហាមួយក្នុងចំណោម ៣ ខាងលើ គួរតែឆ្លៀតពេលទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីដឹងច្បាស់អំពីដំណោះស្រាយនិងការព្យាបាលដ៏ត្រឹមត្រូវ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក