តាមក្បួនហុងស៊ុយ បានឲ្យដឹងថា នៅក្នុងបន្ទប់គេងរបស់ក្រុមគ្រួសារនីមួយៗ មិនគួរមានរបស់ទាំង ៦ នេះទេ ព្រោះវាជារបស់នាំស៊យ នាំអបមង្គលឈាមទៅដល់ការបែកបាក់គ្រួសារក៏មាន៖
៦) ស្បែកជើង
ការដែលយកស្បែកជើងពាក់នៅខាងក្រៅហើយមកដាក់ក្នុងបន្ទប់គេង ប្រៀបដូចនឹងនាំយកថាមពលមិនល្អពីខាងក្រៅ ចូលមកក្នុងផ្ទះអ៊ីចឹងដែរ។ ដូច្នេះគួរតែដាក់វានៅខាងក្រៅ ឬមានទីតាំងទុកដាក់ស្បែកជើងដ៏ត្រឹមត្រូវមួយ។
៥) រូបថតអ្នកស្លាប់
រូបថតអ្នកស្លាប់ឬសមាជិកគ្រួសារសាច់ញាតិ ដែលបានចែកឋានទៅហាមផ្តាច់មិនឲ្យដាក់ក្នុងបន្ទប់គេងនោះទេ។ តាមក្បួន គឺអ្នកកំពុងធ្វើឲ្យអ្នកដែលបានចែកឋានទៅហើយ មានអារម្មណ៍ថារងសម្ពាធ និងត្រូវបន្តមានទំនួលខុសត្រូវមកលើអ្នក ហើយអាចនាំឲ្យអ្នកមានអារម្មណ៍សោកសៅ អាប់អួ និងគេងមិនស្កប់ស្កល់ឡើយ។
៤) កញ្ចក់ធំ
ការដែលដាក់កញ្ចក់ធំនៅមុខគ្រែ ដែលឆ្លុះមកឃើញគ្រែនោះ តាមក្បួនគឺអាចងាយនឹងនាំឲ្យមានអ្នកទីបីចូលមកជ្រៀតជ្រែកជីវិតប្តីប្រពន្ធរបស់អ្នក។ គួរជ្រើសរើសដាក់វានៅកន្លែងដែលសមរម្យមួយ ដូចជាជាប់ផ្ទៃនៃទូសំលៀកបំពាក់ ធ្វើបែបណាកុំឲ្យឆ្លុះមកឃើញបរិវេណនៃគ្រែ។
៣) រូបព្រះ
រូបព្រះក៏មិនត្រូវដាក់ក្នុងបន្ទប់គេងដូចគ្នា ហើយវាជាជំនឿធំមួយដែលមនុស្សជាច្រើនមិនដែលប្រមាថនោះឡើយ។ ជាទូទៅគេជឿថា ការដាក់រូបព្រះសក្ដិសិទ្ធិក្នុងបន្ទប់ ជាការបិទផ្លូវសំណាងចូលមកក្នុងផ្ទះ។
២) វត្ថុបុរាណ
មនុស្សជាច្រើនមានទម្លាប់ប្រមូលវត្ថុបុរាណយកមកដាក់ក្នុងផ្ទះ តែការដែលរក្សាទុកក្នុងបន្ទប់គេងមិនជារឿងល្អនោះឡើយ។ ម្ចាស់ផ្ទះទាំងឡាយគួរតែជៀសវាងធ្វើបែបនេះ។ វត្ថុទាំងអស់នោះតែងតែមានប្រវត្តិរឿងរ៉ាវរបស់អ្នកវាពីដើមមក បែបនេះអាចនាំឲ្យប៉ះពាល់ដល់ស្មារតីនិងសុខភាពរបស់អ្នក។
១) កាំបិត
គ្រួសារខ្លះមានទម្លាប់ទុកកាំបិតក្នុងផ្ទះ ដោយតាមក្បួនហុងស៊ុយរបស់ស្រួចទាំងនោះ មិនគួរមានក្នុងបន្ទប់នោះទ ព្រោះវាអាចទាញឲ្យម្ចាស់ផ្ទះទទួលរងសម្ពាធនៅកន្លែងការងារ ហើយមួយផ្សេងទៀតទុកដាក់មិនបានល្អអាចមុតខ្លួនប្រាណ បង្កទៅជារបួសទៀតក៏មាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក