មិនជឿក៏មិនអាចប្រមាថបានដែរ ការទស្សន៍ទាយតាមខ្សែបាតដៃនៅតែជាជំនឿដែលគេជឿមកទល់សព្វថ្ងៃ។ តាមរយៈអត្ថបទនេះ សូមអ្នកលើកដៃទាំងពីរឡើង ហើយផ្គុំវាចូលគ្នា រួចមើលទៅខ្សែបាតដៃដែលហូរធ្លាក់មកទាំងសងខាង តើវាស្ថិតក្នុងប្រភេទណាមួយក្នុងចំណោមប្រភេទទាំង ៣ ខាងក្រោម យើងអាចទស្សន៍ទាយពីវាសនារបស់អ្នកបាន៖
១) ខ្សែបាតដៃនៃបាតដៃទាំងសងខាងមានកម្ពស់ស្មើគ្នា
ជាមនុស្សដែលមានចរិតសុភាពរាបសា ហើយចេះបត់បែនអារម្មណ៍ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួនយ៉ាងរហ័ស។ ប្រសិនជាដៃគូស្នេហារបស់អ្នក មានខ្សែបាតដៃដូចទម្រង់គ្នា យកគ្នាជាគូនោះនឹងសំណាងខ្លាំងណាស់ទៅថ្ងៃខាងមុខ។ ព្រោះពួកគេច្រើនតែជាមនុស្សចិត្តធ្ងន់ មានហេតុផលនិងចេះយោគយល់។
២) ខ្សែបាតដៃខាងឆ្វេងធ្លាក់ទាបជាងខាងស្តាំ
បើក្នុងទំនាក់ទំនងស្នេហា អ្នកជាមនុស្សបែប Romantic ខ្លាំងណាស់ ដែលពូកែខាងយកចិត្តទុកដាក់លើគេ ហើយគូព្រេងរបស់អ្នកច្រើនតែជាមនុស្សដែលចំណាស់ជាង និងមានភាពឈ្លាសវៃ។
ត្រូវចាំថាកុំជឿលើសម្តីអ្នកដទៃខ្លាំងពេក ត្រូវជឿជាក់លើខ្លួនឯង ជឿលើការគិតនិងបេះដូងរបស់ខ្លួនឯង ក្នុងការសម្រេចធ្វើរឿងអ្វីមួយ។
៣) ខ្សែបាតដៃខាងឆ្វេង ខ្ពស់ជាងខាងស្តាំ
ជាមនុស្សដែលស្រលាញ់សេរីភាព ហើយច្រើនតែជួបគូស្នេហ៍ដែលមានអាយុតិចជាងខ្លួន។ សំណាងរបស់អ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់នោះទេ ពោលគឺត្រូវពឹងលើដៃគូជីវិតនោះដែរ អ៊ីចឹងត្រូវរៀនយល់ពីគ្នាឲ្យបានច្រើន ហើយប្រសិនចេះយោគយល់អត់ទោសឲ្យគ្នាបានច្រើនទៀត ជីវិតទៅថ្ងៃមុខនឹងជួបតែរឿងសំណាងជាក់ជាមិនខាន សម្រាប់មនុស្សមានខ្សែបាតដៃប្រភេទនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក