អ្នកប្រាជ្ញល្បីៗ គេប្រកាន់ខ្ជាប់ទម្លាប់ ៧ នេះ ដើម្បីមាន IQ ខ្ពស់ ខួរក្បាលគិតរហ័សចងចាំល្អ

អ្នក​អាច​ប្រើប្រាស់​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​ហ្វឹកហាត់​នូវ​ភាព​ឈ្លាសវៃ បណ្តុះបណ្តាល​ផ្នែក​បញ្ញា និង​ពន្លឿន​ការ​ចងចាំ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​នូវ​ទម្លាប់ ៧ ដែល​អ្នក​គួរ​តែ​អនុវត្ត និង​ជា​ពិសេស​សម្រាប់​អ្នក​ខួរក្បាល​ដំណើរការ​មិន​សូវ​ល្អ ឬ​រាង​ស្ពឹក​ស្រពន់​គិត​មិន​សូវ​បាន​លឿន៖

៧) លេង​ហ្គេម​កម្សាន្ត​ដែល​ប្រើប្រាស់​ការ​គិត

1

មាន​ប្រភេទ​ហ្គេម​ដែល​ទាមទារ​ការ​គិត ឬ​ក្បួនខ្នាត​យុទ្ធសាស្រ្ត​ច្រើន តែ​យើង​ណែនាំ​ឲ្យ​ជ្រើសរើស​ការ​លេង​អុក ​ក៏​អាច​ពន្លឿន​ភាព​វាងវៃ​របស់​អ្នក​បាន​ដែរ។ តាម​ការ​សិក្សា​បង្ហាញ​មក​ថា មនុស្ស​ចំណាស់​អាយុ​លើស ៧៥ ឆ្នាំ ដែល​ធ្លាប់​លេង​អុក គឺ​មិន​ងាយ​វិវត្ត​ទៅ​រក​ជំងឺ​វង្វេង​នោះ​ទេ។

៦) ផ្លាស់ប្ដូរ​របប​អាហារ​របស់​អ្នក

2

​អាហារ​ប្រៀប​បាន​ដូច​ជា​ប្រេងឥន្ធនៈ សម្រាប់​រាងកាយ​និង​ខួរក្បាល ប្រសិន​ណា​អ្នក​យក​អាហារ​មិន​ល្អ​ចូល​មក​ក្នុង​ខ្លួន​ច្រើន​ពេក ដូច​យក​សំរាម​មក​ក្នុង​ខ្លួន​អ៊ីចឹង​ដែរ។

អ្នក​គួរ​តែ​ទម្លាប់​ទទួល​ទាន​អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ដែល​ល្អ​សម្រាប់​ខួរក្បាល​និង​ការ​ចងចាំ ជាក់ស្តែង​ដូច​ជា​ប្រភេទ​ត្រី​សាម៉ុង។ អ្នក​ដែល​កង្វះ​ជាតិ​អូមេហ្គា ៣ ច្រើន​តែ​ឆាប់​អស់​កម្លាំង​និង​មាន​ការ​ភ្លេចភ្លាំង​ច្រើន។

៥) បង្រៀន​អ្នក​ដទៃ

Woman Taking Notes In Planner At Lunch.

អ្នក​មិន​ចាំ​បាច់​ទាល់​តែ​ជា​គ្រូ​បង្រៀន​ដែល​ឆ្លង​កាត់​ការ​សិក្សា​ខ្ពង់ខ្ពស់​ឬ​ត្រឹមត្រូវ​ណា​មួយ​នោះ​ទេ។ ត្រឹម​តែ​ចំណេះដឹង​បន្តិចបន្តួច​ដែល​អ្នក​មាន ហើយ​ចូរ​ទម្លាប់​យក​វា​ទៅ​ចែករំលែក​បង្រៀន​មនុស្ស​ជុំវិញ​ខ្លួន ក៏​វា​ជា​ផ្នែក​មួយ​ដែល​អាច​បំប៉ន​ខួរក្បាល​របស់​អ្នក​បាន​ខ្លះ​ដែរ។ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ប្រមូល​ផ្តុំ​ការ​គិត​ត្រលប់​មក​វិញ ដើម្បី​យក​ទៅ​ចែករលែក​ដល់​អ្នក​ដទៃ។

៤) បង្កើត​ការ​កត់ត្រា​ប្រចាំ​ថ្ងៃ

ជា​រៀងរាល់​ថ្ងៃ​អ្នក​ត្រូវ​មាន​ផែនការណ៍​ជា​ប្រចាំ​សម្រាប់​ខ្លួន​ឯង ដោយ​កត់​ទុក​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ អ្នក​សម្រេច​បាន​អ្វី​ខ្លះ នៅ​ដំណើរ​ជីវិត​រយៈ​ពេល​មួយ​ថ្ងៃ​នេះ។ វា​ក៏​ជា​ទម្លាប់​ដែល​បំផុស​ទឹក​ចិត្ត​អ្នក​ឲ្យ​មាន​ការ​ខិតខំ និង​ជំរុញ​ខួរក្បាល​ឲ្យ​មាន​ការ​គិត​វែងឆ្ងាយ​បន្ថែម​ទៀត​ដែរ។

៣) មាន​គំនិត ១០ ជា​រៀងរាល់​ថ្ងៃ

កុំ​ធ្វើ​តែ​រឿង​អ្វី​មួយ កុំ​យក​ពេល​ទៅ​គេង ឬ​សម្ងំ​ធ្វើ​រឿង​អ្វី​មួយ​ពេញ​មួយ​ថ្ងៃ។ ចូរ​ធ្វើ​ឲ្យ​ខួរក្បាល​សកម្ម​លើ​រឿង​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឧទាហរណ៍៖ នៅ​ថ្ងៃ​តែ​មួយ​នោះ អ្នក​គិត​អំពី​អាជីវកម្ម​ផង ការ​ហាត់ប្រាណ​ផង ការ​កម្សាន្ត​អារម្មណ៍​លើ​ភាពយន្ត​ផង ការ​ជជែក​កម្សាន្ត​ជាមួយ​នរណា​ម្នាក់​ផង ពោល​គឺ​ធ្វើ​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​នោះ។

២) ទម្លាប់​អាន​ឲ្យ​បាន​ច្រើន

4

ដើម្បី​បង្កើន​ចំណេះ​ដឹង និង​ទទួល​នូវ​ព័ត៌មាន​ថ្មី​ពី​ពិភព​ខាង​ក្រៅ ចូរ​អ្នក​មាន​ទម្លាប់​អាន​ឲ្យ​បាន​ច្រើន មិន​ថា​តែ​ការ​អាន​សៀវភៅ ឬ​ការ​អាន​ព័ត៌មាន​លើ​គេហទំព័រ​ដែល​មាន​ប្រយោជន៍​ណា​មួយ។ ទម្លាប់​នៃ​ការ​អាន ក៏​កំពុង​បង្វឹក​ខួរក្បាល ឲ្យ​ចេះ​មាន​ការ​វិភាគ មាន​ការ​ព្យាករណ៍​ទុក​ជា​មុន​នូវ​រឿង​ដែល​នឹង​អាច​កើត​ឡើង​បាន​ដែរ។

១) អាន​ប្រលោមលោក

60782dd774da0300181e1cfb

ការ​អាន​ប្រលោមលោក​ខុស​ពី​ការ​អាន​ព័ត៌មាន ដោយ​វា​នឹង​បង្វឹក​ឲ្យ​ខួរក្បាល​មាន​ការ​ស្រមើស្រមៃ​ខ្ពស់។ ចូរ​ទម្លាប់​អាន​អត្ថបទ​ឬ​សៀវភៅ​ប្រលោមលោក ឲ្យ​បាន ១ ទៅ ២ ដង/សប្តាហ៍ យូរ​ទៅ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង ពូកែ​ក្នុង​ការ​ស្រមៃ​បាន​ល្អ​ជាង​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក