អត់​ដែល​ដឹង​សោះ! រូបមន្ត​ធម្មជាតិ ប្រើ​សំបក​ដំឡូង​បារាំង ប្រែ​សក់​ស្កូវ​ឲ្យ​មក​ជា​ខ្មៅ​រលោង

បញ្ហា​សក់​ស្កូវ​ឬ​សរសៃ​សក់​ឡើង​ពណ៌​ស ប្រផេះ គឺ​រមែង​កើត​មាន​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ការ​គិត​ច្រើន​ពេក និង​អាច​ពេល​ខ្លះ​មក​ពី​តំណ​ពូជ។

មាន​វិធី​ជា​ច្រើន​ដែល​អាច​លុប​បំបាត់​និង​កម្ចាត់​បញ្ហា​សក់​ស្កូវ ឲ្យ​ប្រែ​ទៅ​ជា​សក់​ខ្មៅ​រលោង​បាន ដោយ​តាម​វិធី​បែប​វិទ្យាសាស្ត្រ​ទំនើប និង​បែប​ធម្មជាតិ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​នូវ​វិធី​ធម្មជាតិ ដែល​ធានា​មិន​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ឬ​សរសៃ​សក់ ដោយ​ត្រឹម​តែ​ប្រើប្រាស់​ដំឡូង​បារាំង។

តម្រូវ​ការ៖

How To Get Rid Of White Hair Naturally3

ដំឡូង​បារាំង ៥-៦ ផ្លែ

ឆ្នាំង​ស្រុះ​ទឹកក្តៅ

ក្រណាត់​ស្ងួត​ទទេ​មួយ

វិធី​ធ្វើ៖

How To Use Potato Juice For Hair Growth 1

Potato Hacks

ចិត​ដំឡូង​បារាំង​យក​តែ​សំបក ជាប់​សាច់​តិចៗ ហើយ​យក​សំបក​ទាំង​នោះ​មក​លាយ​ជាមួយ​ទឹក​ជាង ១ លីត្រ រួច​ស្រុះ​វា​ឲ្យ​ក្តៅ រយៈ​ពេល ២០-៣០ នាទី

ពេល​ស្រុះ​រួច​ហើយ យើង​ច្រុះ​យក​តែ​ទឹក មក​ដាក់​ក្នុង​ចាន​មួយ រួច​ទុក​ឲ្យ​វា​ត្រជាក់​ជា​ធម្មតា

ក្រោយ​មក​អ្នក​ត្រូវ​កក់​សក់​ជាមួយ​សាប៊ូ រួច​ផ្លុំ​សក់​វា​រាង​ស្ងួត​ល្មម​សល់​សំណើម​តិចៗ​សិន ព្រោះ​ជា​ធម្មតា​សក់​ស្កូវ​វា​រាង​រឹង ហើយ​ងាយ​នឹង​ជ្រុះ​ឬ​ផ្លាស់ប្តូរ​ទៅ​បាន លុះត្រា​តែ​វា​មាន​សំណើម​ជាប់​ខ្លះ

ពេល​សក់​សើម​តិចៗ យើង​យក​ទឹក​ដែល​បាន​ច្រុះ​នោះ មក​ជ្រលក់​ជាមួយ​ក្រណាត់​ ហើយ​យក​មក​ដដុស​ជូត​នៅ​លើ​សក់​ចុះ​ឡើង រួម​សឹម​លាង​ទឹក​ចេញ

អនុវត្ត​បែប​នេះ​ជា​ប្រចាំ ២-៣ ដង/សប្តាហ៍ ​ត្រឹម​តែ​រយៈ​ពេល ១ ខែ​អ្នក​នឹង​ឃើញ​លទ្ធផល

អ្នក​អាច​មើល​វីដេអូ​ដែល​អនុវត្ត​ស្រដៀង​គ្នា​នៅ​ខាងក្រោម​បាន៖

https://youtu.be/ZXNutzLsgIM

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក