ការដែលរក្សាទុកវត្ថុឬរបស់របរទាំង ៣ នេះក្នុងផ្ទះ គឺប្រៀបបាននឹងការនាំយកវិញ្ញាណអាក្រក់ចូលក្នុងផ្ទះរបស់អ្នកអ៊ីចឹងដែរ។ បែបនេះប្រសិនជាមាន ឬរក្សាទុកដោយមិនដឹង គួរតែយកវាចេញជាបន្ទាន់៖
៣) របស់របរពីដើម ដែលគ្មានប្រភពច្បាស់លាស់
អ្នកខ្លះចូលចិត្តទិញរបស់ជជុះពីហាងលក់ទំនិញថោកៗ ដែលសល់ពីប្រទេសគេ។ មើលពីសំបកឃើញរូបរាងប្លែក ស្អាត តែបើតាមក្បួនហុងស៊ុយ មិនសុទ្ធតែរបស់ទាំងនោះ គ្មានបញ្ហាសម្រាប់ម្ចាស់ផ្ទះនោះទេ។
ប្រសិនម្ចាស់ដើមនៃរបស់នោះ គេរស់នៅធូរ គេគ្មានបញ្ហាជីវិតអ្វី គឺមិនអីទេ តែបើយើងយករបស់របរមួយតឹកតពីម្ចាស់ ដែលកើតជំងឺ ម្ចាស់ដែលបាត់បង់ជីវិតដោយសាររឿងអ្វីមួយ ឬអ្នកខាតបង់ក្នុងអាជីវកម្មណាមួយ នោះវាក៏នឹងទាញអ្នកធ្លាក់ខ្លាំងដូចគ្នា។
២) វត្ថុបុរាណនិងរបស់របរសល់ពីបុណ្យសព
របស់របរដែលសល់ពីពិធីបុណ្យសព យោងទៅតាមក្បួនហុងស៊ុយ គឺវាធ្វើឲ្យយីអ៊ុនអ្នកដាក់ខ្លាំងបំផុត។ វត្ថុបុរាណក៏ដូចគ្នា តែអ្នកមិនដឹងនោះទេ ថាកាលពីអតីតកាល ប៉ុន្មានរយឆ្នាំមុន វាត្រូវបានគេយកទៅធ្វើអ្វីខ្លះនោះ។ បើគេយករបស់នោះទៅដាក់ក្នុងពិធីអាក្រក់ណាមួយ វាក៏ក្លាយជាចេតនានាំសំណាងអាក្រក់ដល់ម្ចាស់ផ្ទះដូចគ្នា។
១) គ្រឿងតុបតែងធ្វើពីរោម
វាកំពុងលេងឡើងកាន់តែច្រើននៅលើទីផ្សារ ដោយមើលទៅវាស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែតាមក្បួនហុងស៊ុយវាជារបស់សម្លាប់មនុស្ស។ តាមក្បួនគឺគេជឿថា ការតុបតែងផ្ទះដោយយករបស់របរដែលមានការកែច្នៃចេញពីរោមសត្វឬបក្សី គឺវាច្រើនតែនាំបញ្ហាចូលផ្ទះ និងធ្វើឲ្យម្ចាស់ផ្ទះជួបរឿងអាក្រក់ជាបន្តបន្ទាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក