ផ្លែបឺរមានជីវជាតិសំខាន់ជាច្រើនសម្រាប់រាងកាយ ដោយមានដូចជាវីតាមីន C, E, K និង B6 ហើយវាក៏សំបូរទៅដោយជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម បេតាខារ៉ូទីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ សុទ្ធសឹងល្អសម្រាប់សុខភាព។
យ៉ាងណាសម្រាប់មនុស្ស ៥ ប្រភេទនេះ អ្នកគួរតែនិយាយថា "ទេ" ចំពោះការទទួលទានផ្លែបឺរឬទឹកបឺរក្រឡុក៖
៥) មនុស្សដែលមានប្រតិកម្មអាលែហ្សី (Hypersensitivity)
មនុស្សដែលងាយអាលែហ្សីនឹងរបស់អ្វីមួយ គឺងាយនឹងទទួលរងផលប៉ះពាល់ទៅលើស្បែក ឬនាំឲ្យក្អួតលឿនបំផុត ប្រសិនទទួលទានផ្លែបឺរច្រើនពេក។ អ្នកនឹងចាប់ផ្តើមចេញកន្ទួលរមាស់ក្រហមនៅលើស្បែក ហើយក៏អាចឈានទៅដល់ការរមាស់ឬហើមអណ្តាតផងដែរ។
៤) អ្នកជំងឺថ្លើម
អ្នកដែលមានជំងឺថ្លើម ក៏មិនគួរទទួលទានដែរ ព្រោះសារជាតិប្រេងមួយចំនួនដែលមានក្នុងផ្លែបឺរ គឺអាចចូលទៅប៉ះពាល់ថ្លើមដែលមានបញ្ហាបានយ៉ាងលឿន។ ជារួមទៅអ្នកមានជំងឺថ្លើម គួរជៀសដាច់ខាតពីការទទួលទានផ្លែបឺរ។
៣) មនុស្សដែលងាយប្រតិកម្មនឹងជ័រ
វាស្រដៀងគ្នានឹងអ្នកដែលងាយអាលែហ្សីដែរ បើអ្នកស្ថិតក្នុងប្រភេទមនុស្សបែបនេះ ក៏មិនគួរទទួលទានផ្លែបឺរដូចគ្នា។
២) មនុស្សលើសទម្ងន់
ផ្លែបឺរមានផ្ទុកជាតិខ្លាញ់ច្រើន នៅពេលយើងទទួលទានជាទម្លាប់ ហើយបើបន្ថែមជាមួយស្ករ និងទឹកដោះគោះ ដែលយើងនិយមយកមកក្រឡុកទៀតនោះ វានឹងកាន់តែធ្វើឲ្យរាងកាយឡើងទម្ងន់បន្ថែមទៀត។ ក្នុងករណីដែលអ្នកចង់ទទួលទានវា ចូរកាត់បន្ថយរបបអាហារដែលមានកាឡូរីខ្ពស់ផ្សេងទៀត។
១) ស្រ្តីដែលត្រូវបំបៅដោះកូន
សម្រាប់ស្រ្តីមានផ្ទៃពោះ ផ្លែបឺរគឺល្អបំផុត តែបើអ្នកកំពុងមានកូន និងត្រូវបំបៅដោះកូន នោះគឺជាគ្រោះថ្នាក់ទៅវិញ។ ដោយសារតែសារធាតុដែលមានក្នុងបឺរ វាអាចកាត់បន្ថយចង្វាក់ផលិតកម្មទឹកដោះក្នុងរាងកាយស្រ្តី ហើយមនុស្សស្រីនៅពេលដែលខ្សោះទឹកដោះ ក៏ងាយនឹងនាំឲ្យកើតមុន ហើយប៉ះពាល់ដល់សុខភាពទារកថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក