​ហាម​ប្រមាថ​ដាច់​ខាត! នេះជំនឿ​ចាស់ៗ​ពី​បុរាណ​ទាំង ៩ គ្រាន់តែអានក៏ព្រឺក្បាលដែរ

និយាយ​ពី​ជំនឿ​របស់​ចាស់ៗ​ពី​បុរាណ គឺ​មាន​រឿងរ៉ាវ​ច្រើន​ណាស់ ដែល​វា​ពិត​ជា​អាថ៌កំបាំង​ហើយ​គ្មាន​នរណា​អាច​បកស្រាយ​បាន​ឡើយ។ តែ​យ៉ាង​ណា​យើង​ក៏​មិន​អាច​ប្រមាថ​បាន​នោះ​ដែរ ហើយ​ត្រូវ​តែ​អនុវត្ត​តាម​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​ការ​ជួប​នូវ​រឿង​មិន​ល្អ​ណា​មួយ​ក្នុង​ជីវិត។

ខាង​ក្រោម​យើង​បង្ហាញ​ប្រផ្នូល​និង​ជំនឿ​ទាំង ៩ ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ខ្លាំង​បំផុត ហើយ​អ្នក​ក៏​មិន​គួរ​ប្រមាថ​ដែរ៖

៩) សុខៗ​មាន​សត្វ​ទីទុយ​មក​ទំ​លើ​ដំបូល​ផ្ទះ វា​គឺ​ប្រផ្នូល​មិន​ល្អ ​ដែល​អាច​បង្ក​ការ​លំបាក​ណា​មួយ​ដល់​ម្ចាស់​ផ្ទះ ហើយ​ជា​ទូទៅ​សត្វ​ទីទុយ​កម្រ​នឹង​ហោះ​មក​កន្លែង​មាន​មនុស្ស​ច្រើន​អ៊ីចឹង​ណាស់

708_1532487841_1

៨) ពេល​យប់​ស្ងាត់ បើ​លឺ​សំឡេង​មនុស្ស​ហៅ កុំ​ឆ្លើយតប​ទៅ​វិញ​ឲ្យ​សោះ ព្រោះ​វា​ជា​សំឡេង​អាក្រក់ វិញ្ញាណ​អាក្រក់ ដែល​ស្មើ​នឹង​យើង​អញ្ជើញ​វិញ្ញាណ​នោះ​ចូល​មក​ក្នុង​ផ្ទះ

៧) នៅ​ពេល​យប់ បើ​សុខៗ​អ្នក​ធំ​ក្លិន​ផ្សែង​ធូប​អណ្តែត​មក មាន​ន័យ​ថា​ជា​ព្រលឹង​បិសាច​ស្ថិត​នៅ​ខាង​ក្នុង​ផ្ទះ​យើង

៦) កុំ​គោះ​ចាន​បាយ​នៅ​ពេល​យប់ ព្រោះ​វា​ជា​ការ​ហៅ​វិញ្ញាណ​ខ្មោច​ដែល​កំពុង​រក​ចំណី​អាហារ

Ice_screenshot_20210518 193743

៥) ស្រ្តី​ដែល​ពពោះ គេ​ហាម​មិន​ឲ្យ​ទៅ​ចូលរួម​បុណ្យ​សព​ទេ ព្រោះ​អាច​មាន​ព្រលឹង​ជ្រៀតជ្រែក​មក​ក្នុង​ខ្លួន​ជាមួយ​ទារក ដែល​មិន​ទាន់​កើត ហើយ​អាច​ឲ្យ​ម្តាយ​និង​កូន​មាន​គ្រោះថ្នាក់

Ice_screenshot_20210518 193738

៤) កុំ​កាត់​ក្រចក​នៅ​ពេល​យប់ ព្រោះ​អ្នក​អាច​ធ្វើ​ឲ្យ​ដូនតា​ដែល​បាន​ចែកឋាន​ទៅ​មាន​ការ​មិន​សប្បាយ​ចិត្ត

៣) កុំ​សរសើរ​ភ្លាមៗ​ទៅ​លើ​ទារក​ទើប​កើត​ថា​គួរ​ឲ្យ​ស្រលាញ់ ព្រោះ​វា​អាច​ឲ្យ​ព្រលឹង​ច្រណែន ហើយ​យក​ទារក​នោះ​ចេញ​ពី​ម្តាយឪពុក​ទៅ​បាត់

Ice_screenshot_20210518 193730

២) ហាម​ផ្តាច់​មាន​ទ្វារ ៣ នៅ​ខាង​ក្នុង​ផ្ទះ ព្រោះ​វា​តំណាង​ឲ្យ​ឋាន​ទាំង ៣ ឋានសួគ៌ ឋាន​នរក និង​ឋាន​កណ្តាល ដែល​អាច​ឲ្យ​វិញ្ញាណ​ហោះ​ឆ្លង​កាត់​បាន

១) កុំ​ប្រើ​ស្និត​សិត​សក់​ដែល​ខូច ហើយ​ចាំ​បាច់​ត្រូវ​តែ​ប្តូរ​ថ្មី ព្រោះ​វា​អាច​នាំ​សំណាង​អាក្រក់​ដល់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក