អ្នក​ឧស្សាហ៍​ហូប​មី​ប្រហែល​នឹង​ឈប់​ឯង ក្រោយ​ដឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង ៦ យ៉ាង​នេះ

មី​កញ្ចប់​ឬ​មី​កំប៉ុង អាច​រាប់​បាន​ថា​ជា​អាហារ​សម្រន់​ដែល​អ្នក​គួរ​ទទួល​ទាន​តែ​ក្នុង​ពេលវេលា​បន្ទាន់ ឬ​ចាំ​បាច់​ណា​មួយ ឬ​រវល់​មិន​បាន​ធ្វើ​ម្ហូប​ម្តង​ម្កាល​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​យក​មី​មក​ជំនួស​បាយ ឬ​យក​វា​មក​ធ្វើ​ជា​អាហារ​ប្រចាំ ៣-៤ ដង​ក្នុង​មួយ​សប្តាហ៍ នោះ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​យ៉ាង​ធ្ងន់ធ្ងរ។

Knongsrok ជឿថា​ក្រោយ​អ្នក​ដែល​ឧស្សាហ៍​ហូប​មី បាន​អាន​ហេតុផល​ប៉ះពាល់​ទាំង ៦ នៅ​ខាង​ក្រោម​នេះ​ហើយ ពួក​គេ​ប្រហែល​ជា​នឹង​ឈប់​ឯង ដោយ​មិន​ចាំ​បាច់​នរណា​បង្ខំ​ច្រើន​ឡើយ៖

៦) ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ និង​ក្រពះ

Ice_screenshot_20210515 120356

មី​គឺ​ជា​អាហារ​ដែល​ពិបាក​នឹង​រំលាយ​បំផុត យូរ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ក្រពះ និង​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ការ​ធ្លាក់​ចុះ ហើយ​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ហើម​ពោះ និង​ឈឺ​ពោះ។

៥) ធ្វើ​ឲ្យ​កើត​ជំងឺ​ធាត់ លើស​ទម្ងន់

3

ការ​បរិភោគ​មី​កញ្ចប់​ជា​អាហារ​ពេល​ព្រឹក ឬ​អាហារ​សម្រន់​ជា​ប្រចាំ នឹង​បណ្ដាល​ឲ្យ​រាងកាយ​មាន​ផ្ទុក​នូវ​កាបូអ៊ីដ្រាត​និង​ខ្លាញ់​លើសលប់។ វា​ជា​ហេតុផល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​ខ្លាញ់​និង​កាឡូរី​ក្នុង​រាងកាយ ហើយ​ជា​ហានិភ័យ​នៃ​ការ​កើន​ឡើង​កូឡេស្តេរ៉ុល ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែក បេះដូង​ជា​ដើម។

៤) ធ្វើ​ឲ្យ​ខូច​តម្រងនោម បង្ក​ជា​គ្រួស​ក្នុង​តម្រងនោម

4

មី​មាន​ផ្ទុក​ជាតិ​អំបិល​ច្រើន ហើយ​បរិមាណ​អំបិល​ទាំង​អស់​នោះ ងាយ​នឹង​ធ្វើ​ឲ្យ​ខូច​តម្រងនោម ហើយ​ថែម​ទាំង​បង្ក​ជា​គ្រួស​ក្នុង​តម្រង​នោម​ទៀត​ផង។ ក្រៅ​ពី​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​ផូស្វាត​ច្រើន ដែល​ងាយ​ឲ្យ​យើង​មាន​ជំងឺ​ពុក​ឆ្អឹង និង​ធ្មេញ​ខ្សោយ។

៣) បណ្តាល​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង

ដោយសារ​តែ​សារជាតិ​ខ្លាញ់​ហួស​ប្រមាណ ឆ្លង​កាត់​មក​ក្នុង​រាងកាយ ក៏​វា​បណ្តាល​ឲ្យ​យើង​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ក៏​ដូច​ជា​លើស​ឈាម ហើយ​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ស្រាប់​នោះ គឺ​ងាយ​នឹង​អាច​ប៉ះពាល់​អាយុ​ជីវិត​លឿន​បំផុត។

២) មហារីក

3W72119s5BjWMGm4Xa2MvD5AT2bJsSA8F9WeC71v1s1fKfGkK9mMKuc3LcvF4KigbWg9UsrpEPGLH8b3rTNJbM3EY7Y4tFbhFCSMfoiQYLBnGUvn52FJLv

ដោយសារ​តែ​វា​មាន​ផ្ទុក​សារជាតិ​ខ្លាញ់​ឆ្អែត អំបិល​ជា​ច្រើន គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​រាងកាយ​ជួប​បញ្ហា​ទល់​លាមក។ លុះ​លាមក​ដែល​ស្ទះ​ក្នុង​ពោះវៀន​ធំ​រយៈ​ពេល​យូរ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​បាន​ផង​ដែរ។

១) ធ្វើ​ឲ្យ​ក្តៅ​ក្នុង​

1

ជា​រឿង​ធម្មតា​ទេ ព្រោះ​មី​កញ្ចប់​ទាមទារ​សីតុណ្ហភាព​នៃ​ទឹក​ក្តៅ​ខ្ពស់ ហើយ​ពេល​យើង​ទំពា​ចូល​ទៅ គឺ​ធ្វើ​ឲ្យ​យើង​ឆាប់​មាន​អារម្មណ៍​ថា​ស្ងួត​មាត់ និង​ស្រេក​ទឹក​ច្រើន។ បរិភោគ​ច្រើន​ទៅ អ្នក​អាច​កើត​មាន​ជំងឺ​រលាក​មាត់ ពង​បែក​ក្នុង​មាត់ ឬ​កើត​មុន​លើ​ផ្ទៃ​មុខ​បាន​យ៉ាង​ងាយ​៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក