១០ នាទី​មុន​ចូល​គេង អ្នក​គ្រាន់​តែ​ប្រើ​វិធី​វិទ្យាសាស្ត្រ​នេះ ធានា​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ដល់​ព្រឹក

ក្រោយ​បម្រើ​ការងារ​ច្រើន គិត​ច្រើន​ពី​ថ្ងៃ​ហើយ​នោះ ពេល​យប់​បន្តិច​ទោះ​អស់​កម្លាំង​ប៉ុណ្ណា ក៏​ពិបាក​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​គេង​លក់​បាន ដោយ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ ហើយ​ក៏​មិន​ដឹង​ថា​គួរ​ស្វែងរក​ដំណោះស្រាយ​ណា​ដែល​ល្អ​និង​មិន​ប៉ះពាល់​សុខភាព​ដែរ។

ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ពី​វិធី​ចាប់​ជីពចរ​នៅ​លើ​រាងកាយ មុន​ចូល​គេង​ប្រមាណ ១០ នាទី ដែល​ណែនាំ​ពី​អ្នក​ជំនាញ​ចិន លើ ៣ ចំណុច​ដូច​ខាង​ក្រោម៖

វិធី​ទី ១

1

-->

ចូរ​អ្នក​ប្រើប្រាស់​មេ​ដៃ មក​ចុច​សង្កត់​នៅ​លើ​ផ្នែក​ជីពចរ​នៃ​កំភួន​ដៃ​ប្រមាណ ៣ នាទី រហូត​មាន​អារម្មណ៍​ថា​រាង​ឈឺ​ចាប់​បន្តិច។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​ដំណើរការ​ល្អ ហើយ​វា​ប្រៀប​បាន​ដូច​ជា​ការ​ម៉ាស្សា​មួយ ដែល​ជួយ​បន្ថយ​ដំណើរការ​សរសៃប្រសាទ និង​ឆាប់​ឲ្យ​យើង​អាច​គេង​លក់​បាន។ លើស​ពី​នេះ​វា​ក៏​ថែម​ទាំង​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ថែម​ទៀត។

វិធី​ទី ២

'2

ដូច​ក្នុង​រូប​បាន​បង្ហាញ​ចូរ​ប្រើ​ដៃ​ម្ខាង​ទៀត​មក​ចុច​សង្កត់​ត្រង់​ផ្នែក​ក​ដៃ​ប្រមាណ ៣០ វិនាទី ហើយ​ដក​ឃ្លា​ធ្វើ​បែប​នេះ​ជា​បន្តបន្ទាប់​ប្រហែល ១០ ដង។ វា​ជា​ចំណុច​ពិសេស​មួយ ដែល​ឆាប់​ជួយ​ឲ្យ​អ្នក​ងងុយ​គេង និង​អាច​គេង​លក់​ស្កប់ស្កល់។ ល្អ​បំផុត​សម្រាប់​សុខភាព អ្នក​គួរ​អនុវត្ត​វិធី​នេះ​ជា​ប្រចាំ​ជា​រៀងរាល់​ថ្ងៃ។

វិធី​ទី ៣

3

មើល​ក្នុង​រូប​ហើយ​អនុវត្ត​តាម ដោយ​អ្នក​អង្គុយ​នៅ​លើ​គ្រែ ហើយ​យក​ដៃ​ម្ខាង​មក​ច្របាច់​បាត​ជើង​និង​ម្ខាង​ទៀត​ប្រើប្រាស់​ម្រាម​ដៃ​ពីរ​មក​សង្កត់​ត្រង់​ផ្នែក​កណ្តាល​នៃ​បាត​ជើង​របស់​អ្នក។

ធ្វើ​បែប​នេះ​ប៉ុន្មាន​នាទី ដល់​មាន​អារម្មណ៍​ថា​បាត​ជើង​ឡើង​កម្តៅ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ថា​ងងុយ​គេង​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក