ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ! ផ្នែក​ទាំង ៦ ​នេះ​លើ​រាងកាយ ​អ្នក​កំពុង​សម្អាត​ខុស​របៀប​ហើយ

ក្រោយ​បញ្ចេញ​សកម្មភាព​ពេញ​មួយ​ថ្ងៃ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជា​ច្រើន អ្នក​តែងតែ​ប្រឡាក់​ជាប់​នូវ​មេរោគ និង​បាក់តេរី​តូចៗ​មក​លើ​ដង​ខ្លួន ហើយ​មាន​តែ​ការ​ងូត​ទឹក​ទេ គឺ​អាច​សម្អាត​វា​បាន​ល្អ។

យ៉ាង​ណា​វា​ក៏​ទាមទារ​ឲ្យ​អ្នក​ដឹង​ពី​របៀប​សម្អាត​ដោយ​ត្រឹមត្រូវ​ដែរ បែប​នេះ​យើង​ធ្វើ​ការ​ចែករំលែក​នូវ​ចំណុច ៦ លើ​រាងកាយ ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ដឹង និង​ប្រហែល​ជា​សម្អាត​មិន​បាន​ត្រឹមត្រូវ​ឡើយ៖

៦) ផ្នែក​ប្រអប់​ជើង

1

មនុស្ស​ភាគ​ច្រើន​គិត​ថា​ឲ្យ​តែ​ទឹក​ឬ​ជាតិ​សាប៊ូ​ដែល​ហូរ​ពី​ផ្នែក​ខាង​លើ​មក​ក្រោម នោះ​ផ្នែក​ប្រអប់​ជើង​គឺ​វា​នឹង​ត្រូវ​បាន​សម្អាត​ហើយ។ តាម​ពិត​ទៅ​គឺ​អត់​ទេ ហើយ​ចំពោះ​អ្នក​ដែល​និយម​ពាក់​ស្បែក​ជើង​ប្រភេទ​ផ្ទាត់ ឬ​ស្បែក​ជើង​ដែល​មិន​ប្រើប្រាស់​ស្រោម​ជើង​ទៀត​នោះ គឺ​អាច​ប្រមូល​ផ្តុំ​ទៅ​ដោយ​បាក់តេរី​ជា​ច្រើន។

ហេតុ​នេះ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​ទឹក​សាប៊ូ​មក​ដុះ​សម្អាត​ទាំង​អស់ មិន​ថា​តែ​ផ្នែក​ក​ជើង ឬ​បាត​ជើង​នោះ​ឡើយ។

៥) ផ្នែក​ខាង​ក្រោយ​នៃ​ក

Vcv

ជា​ពិសេស​សម្រាប់​ស្រីៗ​ដែល​មាន​សក់​វែង ហើយ​ឧស្សាហ៍​ធ្វើ​លំហាត់ប្រាណ គឺ​មិន​ត្រូវ​ចន្លោះ​ចំណុច​ទី ៥ នេះ​ឡើយ។ ផ្នែក​កញ្ចឹង​ក មនុស្ស​ជា​ច្រើន​បាន​ចន្លោះ​ ដោយ​គិត​ថា​មើល​មិន​ឃើញ តែ​ការ​ពិត​គឺ​វា​មាន​បាក់តេរី​ច្រើន​ណាស់ ដែល​អ្នក​គួរ​តែ​យក​អេប៉ុងងូតទឹង​មក​លាយ​សាប៊ូ ញី​សម្អាត​ឲ្យ​បាន​ល្អ។

៤) ភ្នែក

3

អ្នក​មិន​អាច​យក​សាប៊ូ​មក​លាង​ភ្នែក​ទេ ព្រោះ​វា​អាច​ឲ្យ​ប៉ះពាល់​ដល់​កែវ​ភ្នែក​ខាង​មុខ។ វិធី​ដ៏​សុវត្ថិភាព​បំផុត អ្នក​ត្រូវ​ប្រើ​សាប៊ូ​ទារក ឬ​ទឹក​សម្អាត​ភ្នែក​ផ្សេងៗ ដែល​មិន​ប៉ះពាល់​ដល់​ភ្នែក។

យក​វា​មក​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​មក​បន្តក់​លើ​ក្រណាត់​ទន់​តូចៗ រួច​យក​មក​ត្រដុស​លើ​ត្របក​ភ្នែក​ថ្នមៗ ហើយ​ប្រើ​ទឹក​លាង​សម្អាត​ជា​ការ​ស្រេច។

៣) ក្រលៀន

4

យោង​ទៅ​តាម​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ស្បែក​បាន​ឲ្យ​ដឹង​ថា អ្នក​គួរ​តែ​លាង​សម្អាត​ក្រលៀន​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។ មិន​ដូច្នោះ​ទេ វា​នឹង​បង្ក​ទៅ​ជា​បាក់តេរី នាំ​ឲ្យ​ធំ​ក្លិន មាន​មេរោគ​ជា​ដើម។

វិធី​សម្អាត​ដ៏​ល្អ​បំផុត គឺ​ប្រើប្រាស់​ទឹក​អនាម័យ មក​បន្តក់​លើ​ក្រណាត់​តូច​ទន់ៗ ហើយ​ត្រដុស​លាង​សម្អាត​លើ​ផ្នែក​នោះ ពោល​មិនមែន​យក​ទឹក​មក​ជះ​ធម្មតា​ឡើយ។

២) ក្រោម​ក្រចក

Ice_screenshot_20210513 151113

បាក់តេរី​ក្រោម​តំបន់​ក្រចក ​មិនមែន​គ្រាន់​តែ​លាង​ដៃ អាច​ជ្រះ​នោះ​ទេ។ លុះ​ត្រា​តែ​អ្នក​យក​សំឡី​ត្បារ​ត្រចៀក មក​ត្រាំ​ទឹក​ក្ដៅឧណ្ណៗ ​ហើយ​យក​វា​មក​ដុះ​សម្អាត​ទើប​បាន។

១) ជើង​និង​ដៃ

6

ផ្នែក​ជើង​និង​ដៃ វា​មិន​សូវ​ផលិត​ប្រេង​មក​ច្រើន​នោះ​ទេ ដោយ​ងាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត បែប​នេះ​តាម​អ្នក​ជំនាញ​ណែនាំ​មិន​ឲ្យ​អ្នក​សម្អាត​វា​ ដោយ​ប្រើប្រាស់​សាប៊ូ​ច្រើន​ពេក​ឡើយ ពោល​គឺ​ពីរ​បី​ថ្ងៃ​ម្តង​បាន​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក