ត្រូវប្រយ័ត្ន! ពេលទៅគេងនៅសណ្ឋាគារ ហាមផ្តាច់កុំប្រើរបស់ទាំង ៥ នេះស្និទ្ធពេក

សណ្ឋាគារបើយើងមើលពីសំបកក្រៅ គឺជាកន្លែងដែលមានផាសុកភាពមួយ ព្រោះវាត្រូវបានគេប្រើប្រាស់សម្រាករយៈពេលខ្លី ហើយតែងតែទទួលបានការសម្អាតជាប្រចាំ មុននិងក្រោយភ្ញៀវចូលនៅ (Check In)។

យ៉ាងណាគេជឿថាសណ្ឋាគារទាំងអស់ពុំបានអនុវត្តការសម្អាតដ៏ត្រឹមត្រូវ ឬបានល្អឥតខ្ចោះនោះឡើយ ទៅលើសម្ភារៈនិងរបស់របរប្រើប្រាស់មួយចំនួន ហើយវាងាយនឹងចម្លងមេរោគមកក្នុងខ្លួនមនុស្សបានលឿនបំផុត។ Knongsrok ណែនាំរបស់ ៥ ដែលអ្នកមិនគួរស្និទ្ធក្នុងការប្រើប្រាស់ពេកនោះទេ ព្រោះវាងាយនឹងដក់ជាប់បាក់តេរីចម្លងមកខ្លួនប្រាណយើងខ្លាំងណាស់៖

៥) កំសៀវអេឡិចត្រូនិក

1

នៅសណ្ឋាគារទំនើបភាគច្រើនសុទ្ធតែមានបំពាក់នូវកំសៀវអេឡិចត្រូនិកសម្រាប់ភ្ញៀវ ធ្វើការឆុងទឹកក្តៅ ឬកាហ្វេអ្វីជាដើម។ ស្រមៃទៅមើលបើភ្ញៀវខ្លះប្រើប្រាស់វាមិនបានត្រឹមត្រូវ ដោយមានទាំងខាកស្តោះ ឬបោះកម្ទេចបារីចូលទៅក្នុងនោះ ឬសកម្មភាពផ្សេងៗទៀត ហើយអ្នកក៏មិនអាចទុកចិត្តបានដែរ ថាគេនឹងសម្អាតវាបានល្អត្រឹមត្រូវនោះ។ បែបនេះយល់ល្អ មុននឹងប្រើប្រាស់អ្នកគួរតែយកវាមកសម្អាតដោយផ្ទាល់ដៃម្តងទៀត។

៤) តេឡេទូរទស្សន៍

2

ជឿទៅនៅសណ្ឋាគារផ្នែកដែលគេសម្អាតបានល្អបំផុតគឺត្រង់ផ្នែកនៃគ្រែ តែរបស់តូចៗផ្សេងទៀតគឺកម្រនឹងត្រូវបានគេសម្អាតយ៉ាងដិតដល់ខ្លាំងណាស់។ ជាក់ស្តែងដូចជាតេឡេបញ្ជាទូរទស្សន៍ គឺដៃភ្ញៀវប៉ះបន្តបន្ទាប់រាប់ភ្លេច ហើយបើបុគ្គលិកសម្អាតចន្លោះប្រហោងត្រង់របស់នេះ ពេលអ្នកយកដៃទៅប៉ះ គឺស្មើនឹងនាំមេរោគមកចូលខ្លួនហើយ អ៊ីចឹងមុនយកវាមកប្រើប្រាស់យល់ល្អគួរតែយកក្រដាសសើមតិចៗទៅជូតសម្អាតជាមុនសិន។

៣) ស្បែកជើងផ្ទាត់

3

បើស្បែកជើងចេញមកភ្លឺស្អាតថ្មី ឬស្បែកជើងថ្មីដែលគេផ្លាស់មកតែម្តង អ្នកអាចប្រើប្រាស់បាន ប៉ុន្តែបើស្បែកជើងដែលគេប្រើប្រាស់ហើយយកទៅបោកសម្អាត និងមកឲ្យអ្នកប្រើប្រាស់ត ស្តាប់ទៅវាគួរឲ្យរអើមខ្លាំងណាស់។ យើងមិនដឹងនោះទេ ថាគេពាក់វាយកទៅកន្លែងណាខ្លះ ធ្វើអ្វីខ្លះ។

២) កែវផឹកទឹក

4

នៅលើតុទូរទស្សន៍ ឬតុសម្អាងភាគច្រើនគេមានដាក់កែវទឹកមួយសម្រាប់យើងក្នុងការទទួលទាន។ អ្នកក៏ត្រូវសម្អាតវាមួយដំណាក់កាលទៀតដូចគ្នា ពេលខ្លះភ្ញៀវទទួលទានទឹកហើយ ក៏ទុកចោល ដល់តែពេលអ្នកសម្អាតឃើញវាស្ងួតល្អ មិនប្រឡាក់អីផង ក៏បន្តទុកបែបហ្នឹងទៅ ហើយយើងអ្នកទៅផឹកត គឺយកមេរោគពីគេមកចូលខ្លួនហើយ។

១) ខ្នើយ

5

ស្រោមខ្នើយខ្លះមិនឃើញប្រឡាក់ ក៏បុគ្គលិកសម្អាតមិនបានយកទៅសម្អាតដែរ តែបើនិយាយពីបាក់តេរីតូចៗវានៅតែទុំជាប់លើនោះបានដដែល។ បែបនេះដើម្បីធានាផាសុកភាពអ្នកគួរតែ យកអាវរបស់អ្នកដែលបោកសម្អាតហើយមកទ្រាប់គេង ដើម្បីឲ្យអ្នកគេងលក់ស្កប់ស្កល់ដោយមិនបារម្ភ។

បញ្ជាក់ថា សម្រាប់ការរៀបរាប់ខាងលើមិនមែនសុទ្ធតែសណ្ឋាគារទាំងអស់ គេធ្វើការសម្អាតមិនបានដិតដល់នោះទេ ដោយនៅតែមានកន្លែងខ្លះដែលគេបម្រើសេវាកម្មបានល្អ ទាំងផ្នែកទទួលភ្ញៀវ និងអនាម័យសម្រាប់ភ្ញៀវ ហើយមិនជាបញ្ហាដែលអ្នកគួរតែបារម្ភទាំងអស់ឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក