ក្បួនទស្សន៍ទាយនៅលើលោកនេះមានច្រើនខ្លាំងណាស់ អាស្រ័យទៅលើំជំនឿរៀងៗខ្លួន ដោយមនុស្សគ្រប់គ្នាគឺចង់ដឹងពីវាសនារបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន និងអនាគត។
នៅក្នុងនោះ មានក្បួនទស្សន៍ទាយមួយដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងមានគេជឿថាពិតជាឆុតខ្លាំងមែនទែនតាមរយៈការគិតលើតួអក្សរឡាតាំង មានឈ្មោះថា « ក្បួនណាប៉ូឡេអុង»។
តោះ មកតាមដានប្រវត្តិនៃក្បួនទស្សន៍ទាយណាប៉ូឡេអុង ដែលយើងខ្ញុំដកស្រង់ចេញពី គណនីហ្វេសប៊ុកផេក « មន្តអាគមន៍ខ្មែរ » ដូចខាងក្រោមនេះ៖
ចៅៗ ធ្លាប់ឮការទស្សន៍ទាយតាមក្បួនណាប៉ូឡេអុងទេ? ណាប៉ូឡេអុង មានឈ្មោះពេញគឺ Napoléon Bonapart។ លោកកើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៧៦៩ និងទទួលមរណភាពនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ១៨២១។
លោកគឺជាវីរបុរសជាតិ របស់បារាំង និងជាមេទ័ពដ៏ល្បីល្បាញ ហើយបានក្លាយជាអធិរាជបារាំង ពីឆ្នាំ១៨០៤ ដល់ ១៨១៤។ លោកខ្លាំងពូកែណាស់ក្នុងរឿងចម្បាំងសឹកសង្គ្រាម ហើយតែងតែឈ្នះស្ទើរតែគ្រប់សមរភូមិទាំងអស់រហូតបានគ្រប់គ្រងទ្វីបអឺរ៉ុបទាំងមូលអស់ជាងមួយទសវត្សរ៍ (ដួលរលំទៅវិញនៅឆ្នាំ១៨១៥)។
ដោយសារតែភាពខ្លាំងក្លាអស្ចារ្យនេះហើយ ទើបក្បួនខាងធ្វើសឹកសង្គ្រាម និងក្បួនហោរ៉ាទស្សន៍ទាយរបស់ លោក Napoléon ត្រូវបានគេចម្លងសិក្សាតៗគ្នា នៅទូទាំងពិភពលោក។
ចំពោះក្បួនទស្សន៍ទាយដ៏ពូកែស័ក្តិសិទ្ធរបស់លោក Napoléon ត្រូវបានបកប្រែពីភាសាអាល្លឺម៉ង់ដ៍ ទៅជាភាសាអង់គ្លេស ជាលើកដំបូងនៅឆ្នាំ១៨២០។
នៅក្នុងអារម្ភកថានៃសៀវភៅនេះ បានបរិយាយអំពីប្រវត្តិនៃក្បួនណាប៉ូឡេអុងនេះ ថា “នៅឆ្នាំ១៨០១ ខណៈពេលដែល លោក Napoléon លើកទ័ពវាយលុកលុយចូលប្រទេសអេហ្ស៊ីព លោកបានរកឃើញសៀវភៅបុរាណមួយក្បាល ដែលនិយាយអំពីការទស្សន៍ទាយនេះ ដែលក្រោយមក ត្រូវបានគេបកប្រែទៅជាភាសាផ្សេងៗ ហើយដាក់ឈ្មោះថា Napoléon’s Oraculum, or Book of Fate។
សូមដកស្រង់ផ្នែកមួយទាក់ទងនឹងការទស្សន៍ទាយជោគវាសនារបស់មនុស្ស នៅក្នុងក្បួន Napoléon តាមរយៈការបូកឈ្មោះ មកប្រាប់ចៅៗដូចតទៅ៖
ឧទាហរណ៍៖ ឈ្មោះ សុខ សុគុណ ជាឡាតាំង SOK SOKUN ៖
S= 19, O= 15, K= 11, S= 19, O= 15, K=11, U=21, N= 14
សូមធ្វើការបូកបញ្ចូលគ្នា
19+15+11+19+15+11+21+14=125 => 1+2+5=8
ដូច្នេះសូមអូសចុះទៅមើលរាសីលេខ 8។
តោះសាកល្បងគិតគូក្បួន និងមើលទៅលើការទស្សន៍ទាយទៅតាមលេខខាងក្រោម៖
១. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សដែលមានជោគវាសនាខ្ពស់ មានគេគោរពស្រលាញ់រាប់អានច្រើន អនាគតអាចក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
អ្នកដែលស្ថិតនៅក្នុងជំពូកលេខ១ ជាមនុស្សដែលសុខភាពរឹងមាំល្អថែមទាំងជាមនុស្សដែលមានជោគវាសនាល្អក្នុងរឿងស្នេហា និងគ្រួសារមានសុភមង្គល។ រីឯការងារ ធ្វើអ្វីក៏ជោគជ័យដែរ។
២. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សសំណាង ១ជីវិត ទាំងស្នេហា ការងារ និងជីវិតគ្រួសារ។ លោកអ្នកដែលនៅជំពូកនេះនឹងរស់សោយសុខលើទ្រព្យសម្បត្តិដ៏មហាសាល។ ចំពោះសុខភាពមនុស្សជំពូកលេខ ២ គឺមិនងាយឈឺផ្ដាសទេ សុខភាពរឹងមាំរហូតដល់ចាស់តែម្ដង។
៣. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សដែលមនុស្សគ្រប់គ្នាងាយនឹងច្រណែន ព្រោះគាត់ជាជំពូកមនុស្សដែលគួរឱ្យស្រលាញ់រាប់អានពីញាតិមិត្តជិតឆ្ងាយ ឬថ្នាក់លើជាដើម។
កាលពីក្មេងមានទ្រព្យសម្បត្តិមិនសូវច្រើន ដូចពេលដែលគាត់មានអាយុច្រើនបន្តិចហើយនឹងកើនឡើងរហូត។ រីឯស្នេហា ជីវិតសុភមង្គលគ្រួសារ និងសុខភាពល្អជាខ្លាំងដើរដំណាលគ្នា។
៤. លោកអ្នកដែលស្ថិតនៅលេខ4 គឺជាមនុស្ស ដែលនឹងទទួលបានទ្រព្យសម្បត្តិហូរចូលភ្លូកទឹកភ្លូកដីឆាប់ៗ។ គ្រប់ការងារ មុខរបរ នឹងទទួលបានជោគជ័យទាំងអស់ ឯការបរាជ័យតិចបំផុតស្ទើរគ្មាន។
រីឯឆាកជីវិត ស្នេហា គ្រួសារ គឺមានភាពរលូន ល្អូកល្អើននឹងគ្នាជានិច្ច ដែលអាចថាកំពូលមនុស្សដែលមានសុភមង្គល។ ដោយមនុស្សលេខនេះមានសំណាងខ្ពស់ សូម្បីសុខភាពក៏រឹងមាំ គ្មានជំងឺហ៊ានមកក្បែរឡើយ។
៥. លោកអ្នកដែលស្ថិតនៅលេខ5 ជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយអ្វីដែលពួកគាត់ធ្វើរមែងផ្ដល់ផលឱ្យគាត់យ៉ាងអស្ចារ្យក្នុងឆាកជីវិត។ ទ្រព្យសម្បត្តិ របស់មនុស្សជំពូកនេះនឹងស្ថិតនៅលេខរៀងខ្ពស់។ រីឯរឿងជីវិតរស់នៅគឺមានសេចក្ដីសុខ សុភមង្គល ជំងឺនឹងរត់ចេញឆ្ងាយមិនសូវហ៊ានមកក្បែរទេ។
៦. លោកអ្នកដែលស្ថិតនៅលេខ6 ជាមនុស្សដែលមានសម្ពាយបុណ្យពីជាតិមុន រួមមានទ្រព្យមហាសាល ដែលនឹងហូរចូលដូចទឹកបាក់ទំនប់ មករកម្ចាស់ដើម។ ការងារ ស្នេហា គ្រួសារ មានភាពរលូន សុភមង្គលល្អ ជាទីច្រណែនពីអ្នកដ៏ទៃ។
៧. លោកអ្នកដែលស្ថិតនៅលេខ7 ជាជំពូកមនុស្សដែលមានកិត្តិយសខ្ពង់ខ្ពស់ វណ្ណៈសេដ្ឋី មានប្រាក់រាប់លាន។ មានភព្វសំណាងខ្ពស់ក្នុងជិវិតការងារ ស្នេហា សុខភាព គឺល្អដើរទន្ទឹមគ្នា។
៨. លោកអ្នកដែលស្ថិតនៅលេខ8 គឺជាមនុស្សដែលចេះ ជួយយកអាសារអ្នកដ៏ទៃ ដែលធ្វើឱ្យមនុស្សនេះជួបតែសំណាងល្អក្នុងឆាកជីវិត។ ទៅណាមកណាមានគេស្រលាញ់រាប់អានច្រើន ដែលធ្វើឱ្យការងារ ឬមុខរបរដែលគេកំពុងធ្វើងាយនឹងទទួលបានជោគជ័យ។ រឿង
ស្នេហាគឺថាផ្អែមល្ហែមគ្មានអ្វីឱ្យមនុស្សលេខ៨សោកសៅឡើយ។ ទ្រព្យសម្បត្តិក្រាលដេក។
៩. លោកអ្នកដែលស្ថិតនៅលេខ9 ជាលេខដែលខ្ពស់ជាងគេ រាសីវិញក៏ខ្ពស់ដែរ លុយកាក់ចាយមិនអស់ ចង់បានអ្វីបានហ្នឹងសំរាប់ឆាកជីវិតរបស់គេ។ សេ្នហា ការងារ សុខភាព ក៏ល្អរកអ្វីមកផ្ទឹមពុំបាន៕
ប្រភព៖ មន្តអាគមន៍ខ្មែរ