ល្អ​បំផុត​សម្រាប់​អ្នក​ឧស្សាហ៍​ឈឺ​ចុង​ដង្ហើម! នេះប្រយោជន៍​ធំ ៧ នៅ​ពី​ក្រោយ​ការ​ទទួល​ទាន​ត្រយូងចេក

ត្រយូងចេក​យើង​អាច​ច្នៃ​យក​ទៅ​ធ្វើ​ជា​ម្ហូប​ច្រើន​មុខ​ផ្សេងៗ​ពី​គ្នា ដូច​ជា​សម្ល ឬ​អន្លក់​ជា​ដើម។ យ៉ាង​ណា​នៅ​ពី​ក្រោយ​ការ​ទទួល​ទាន​ត្រយូង​ចេក តើ​អ្នក​ធ្លាប់​បាន​ដឹង​ដែរ​ឬ​ទេ ថា​វា​មាន​ផ្តល់​ប្រយោជន៍​ល្អ​ជា​ច្រើន​ចំពោះ​សុខភាព?

ខាង​ក្រោម Knongsrok សុំ​បង្ហាញ​ប្រយោជន៍​ទាំង ៧ របស់​វា៖

៧) ជួយ​ឲ្យ​ប្រសើរ​នូវ​សុខភាព​ស្បូន

1

ត្រយូង​ផ្តល់​នូវ​ជាតិ​ដែក កាល់ស្យូម ដែល​ល្អ​ចំពោះ​ការ​ពង្រឹង​នូវ​ជញ្ជាំង​ស្បូន។ ស្រ្តី​មាន​ផ្ទៃ​ពោះ​ក៏​អាច​បរិភោគ​វា​បាន ដើម្បី​ជួយ​ឲ្យ​សុខភាព​ល្អ​កាន់​តែ​ល្អ និង​គ្រប់គ្រង​នូវ​ដំណើរការ​ផលិត​អ័រម៉ូន​ប្រូសេស្តេរ៉ូន។

៦) ការពារ​បេះដូង

2

ដោយសារ​សម្បូរ​នូវ​ជាតិ​ប៉ូតាស្យួម វា​ក៏​អាច​ជួយ​ការពារ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ល្អ​ផង​ដែរ។ ជាង​នេះ​វា​ដើរ​តួ​ក្នុង​រាងកាយ លើ​ការ​កាត់បន្ថយ​បរិមាណ​អំបិល​មិន​ល្អ​ដែល​កើត​ចេញ​ពី​របប​អាហារ ហើយ​ក៏​ជួយ​ឲ្យ​អ្នក​មាន​តុល្យភាព​សម្ពាធ​ឈាម​ថែម​ទៀត។

៥) ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​រំលាយ​អាហារ

3

អ្នក​ដែល​ឧស្សាហ៍​ឈឺ​ចុង​ដង្ហើម ទល់​លាមក ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ ចូរ​ងាក​មក​ទទួល​ទាន​ត្រយូងចេក​ឲ្យ​បាន​ច្រើន។ ដោយសារ​តែ​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​នោះ អាច​ពន្លឿន​និង​ជួយ​ដល់​បញ្ហា​ខាង​លើ​បាន។

៤) បន្ថយ​ដំណើរការ​ចាស់​នៃ​វ័យ

Beauty Young Asian Woman With Perfect Facial Skin. Gestures For

ដោយសារ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន C តានីន និង​សារជាតិ Flavonoid ដែល​អាច​ជួយ​ដល់​ប្រព័ន្ធ​ប្រឆាំង​អុកស៊ីតកម្ម។ បែប​នេះ​វា​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​នៃ​កោសិកា និង​កាត់​បន្ថយ​ដំណើរការ​កោសិកា​ដែល​ឆ្ពោះ​ទៅ​រក​ភាព​ចាស់។

៣) ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ

5

សមាសធាតុ​អេតាណុល​នៅ​ក្នុង​ត្រយូងចេក អាច​ប្រឆាំង​និង​សម្លាប់​នូវ​បាក់តេរី​ផ្សេងៗ​បាន។ ជា​លទ្ធផល​វា​អាច​ជួយ​កាត់​បន្ថយ​នូវ​អត្រា​នៃ​ការ​កើត​ជំងឺ ដូច​ជា​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម...។

២) ព្យាបាល​ភាព​ស្លេកស្លាំង

6

ភាព​ស្លេកស្លាំង​ក៏​អាច​ប៉ះពាល់​ដល់​រាងកាយ​យើង​ខ្លាំង​ណាស់ ព្រោះ​នៅ​ពេល​យើង​មាន​ភាព​ស្លេកស្លាំង​វា​នឹង​មិន​អាច​ផលិត​នូវ​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់ ដែល​ផ្ទុក​អុកស៊ីហ្សែន​ទៅ​គ្រប់​កោសិកា​នៃ​រាងកាយ។ ការ​បរិភោគ​ត្រយូង​ចេក អាច​បំពេញ​បន្ថែម​នូវ​ជាតិ​ដែក​ដែល​ល្អ​សម្រាប់​ការ​ផលិត​នូវ​កោសិកា​ឈាម​ក្រហម។

១) កាត់​បន្ថយ​ភាព​តានតឹង

7

ភាព​ស្ត្រេស​ងាយ​នឹង​ជួប​ប្រទះ​នៅ​ពេល​ដែល​មនុស្ស​ម្នាក់ៗ​ទទួល​រង​នូវ​សម្ពាធ​ការងារ និង​បញ្ហា​ជីវិត​នានា។

ដោយសារ​ក្នុង​ត្រយូង​ចេក​មាន​ជាតិ​ម៉ាញ៉េស្យូម​ជា​ច្រើន ដែល​អាច​ជួយ​ឲ្យ​រាងកាយ​មាន​ភាព​ល្អ​ប្រសើរ ហើយ​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ការ​គេង​លក់​ស្កប់ស្កល់​ក៏​ជា​កត្តា​កំណត់​នៃ​ភាព​ស្រ្តេស​របស់​ខួរ​ក្បាល​បាន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក