អាហារសម្រន់ទោះវាមានផ្ទុកនូវសារជាតិមួយចំនួនដែលល្អចំពោះរាងកាយ ក៏ជឿថានៅតែអាចធ្វើឲ្យអ្នកឡើងទម្ងន់បានដែរ ប្រសិនអ្នកពុំមានរបៀបរបបនៃការទទួលទានវាឲ្យបានត្រឹមត្រូវ។
ខាងក្រោម Knongsrok ចែករំលែកតិចនិកទទួលទានអាហារសម្រន់ ៥ យ៉ាង ដែលអ្នកអាចយកទៅអនុវត្តបាន ហើយលែងបារម្ភរឿងឡើងទម្ងន់ទៀតទៅ៖
៥) ទទួលទានវាដោយឯកឯង
នៅពេលទទួលទានអាហារសម្រន់ហាមផ្តាច់កុំទទួលទានកំឡុងពេលអង្គុយចុចទូរសព្ទ ឬមើលទូរទស្សន៍អីឲ្យសោះ។ នេះវាធ្វើឲ្យយើងចេះតែហូបដោយមិនដឹងខ្លួន បែបនេះចូរទទួលទានវាដោយឯកឯង ហើយរយៈពេល ១០ នាទីជាកំហិត រួចចាំមើលទៅគឺអ្នកនឹងទទួលទានវាត្រឹមតិចតួចដោយស្វ័យប្រវត្តិ។
៤) ជ្រើសរើសពេលវេលាត្រឹមត្រូវ
ពេលវេលាល្អបំផុតក្នុងការទទួលទានអាហារសម្រន់ គឺចន្លោះពីម៉ោងពេលរសៀល ២ ទៅ ៥ ល្ងាច ដែលពេលវេលានេះល្អសម្រាប់ការរំលាយ ហើយមិនធ្វើឲ្យយើងមានអារម្មណ៍ថាតឹងពោះពេកនោះទេ។
៣) ជ្រើសរើសប្រភេទអាហារដែលដុត
ត្រូវជៀសឲ្យបាននៅអាហារដែលចៀនឬបំពង ហើយជំនួសមកវិញនូវប្រភេទអាហារដុត មិនថាតែអាហារអ្វីក៏ដោយ ឲ្យតែដុត ព្រោះវានឹងមិនសូវមានជាតិខ្លាញ់លើសច្រើនឡើយ។ ឧទាហរណ៍៖ ការទទួលទានដំឡូងដុត។
២) ជ្រើសរើសអាហារសម្រន់ដែលមានប្រយោជន៍
ដូចបញ្ជាក់ពីខាងលើ បើយើងជ្រើសរើសអាហារខុស គឺអាហារសម្រន់ហ្នឹងហើយជាហេតុផលនាំឲ្យយើងធាត់ដោយមិនដឹងខ្លួន។ ចូរអ្នកជ្រើសរើសរបស់ដែលល្អចំពោះសុខភាពរាងកាយ ដូចជាមានលាយនូវផ្លែឈើ ឬបន្លែស្រស់ៗជាដើម។
១) ទទួលទានប្រភេទមានផ្ទុកជាតិសរសៃនិងទឹកដោះគោច្រើន
សម្រាប់អ្នកអង្គុយនៅកៅអីការិយាល័យយូរ ពេលងើបមកសម្រាកគួរតែទទួលទានអាហារដែលមានជាតិសរសៃ និងផលិតទឹកដោះគោច្រើន ព្រោះវាអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យមានប្រសិទ្ធភាពដំណើរការល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក