យល់សប្ដិ​ឃើញ​រឿង​សប្បាយ​ ៣ នេះ កុំ​គិត​ថា​ល្អ ព្រោះ​វា​ជា​ប្រផ្នូល​អាក្រក់​ទេ

ក្នុង​យល់សប្ដិ​រឿង​ទាំង ៣ នេះ​អាច​ថា​ល្អ តែ​បើ​គិត​មក​ក្នុង​ជីវិត​ខាង​ក្រៅ វា​ជា​ប្រផ្នូល​អាក្រក់​ទៅ​វិញ​ទេ ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់៖

៣) យល់សប្ដិ​រើស​បាន​លុយ

3

មនុស្ស​ជា​ច្រើន​ពេល​សុបិន្ត​ឃើញ​រើស​បាន​លុយ​ដែល​គេ​ជ្រុះ ឬ​កាបូប​លុយ​ដែល​គេ​ជ្រុះ គិត​ថា​សប្បាយ​ចិត្ត​នឹង​រឿង​នេះ។

ប៉ុន្តែ​តាម​ការ​ឲ្យ​ដឹង​ពី​ចាស់​បុរាណ បាន​និយាយ​ថា វា​ជា​ប្រផ្នូល​ដែល​អ្នក​រៀប​នឹង​បាត់បង់​លុយ​ទៅ​វិញ​ទេ ​ព្រោះ​វិញ្ញាណ​ដែល​អ្នក​រើស​លុយ​បាន​នោះ ត្រូវ​សង​មក​វិញ​ជាមួយ​នឹង​លុយ​ក្នុង​ជីវិត​ពិត អ៊ីចឹង​ត្រូវ​ប្រុងប្រយ័ត្ន។

២) យល់សប្ដិ​ឃើញ​ថា​សាច់ញាតិ​ដែល​លាចាក​លោក​យក​លុយ​មក​ឲ្យ

2

ប្រសិន​អ្នក​យល់សប្តិ​ឃើញ​ថា មាន​មនុស្ស​ជា​ទី​ស្រលាញ់​ណា​ម្នាក់ ឬ​សាច់ញាតិ​ណា​ម្នាក់​ដែល​លោក​ចែកឋាន​ទៅ​ហើយ បាន​យក​លុយ​មក​ឲ្យ​អ្នក​នោះ វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជះ​ផល​អវិជ្ជមាន​នៃ​ជីវិត​មក​វិញ។

ប្រផ្នូល​នៃ​សុបិន្ត​នេះ គឺ​មាន​ន័យ​ថា ការ​ដែល​អ្នក​នៅ​រស់​ហើយ បែរ​ជា​ត្រូវ​មនុស្ស​ស្លាប់​យក​លុយ​មក​ផ្គត់ផ្គង់​ឲ្យ​ទៀត វា​មាន​ន័យ​ថា​អ្នក​អាច​នឹង​ជួប​ការ​បាត់បង់​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​ណា​មួយ នាំ​ឲ្យ​អ្នក​មាន​ការ​ខាតបង់​ខ្លាំង ដល់​ធ្លាក់​ខ្លួន​ក្រ បែប​នេះ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ខ្ពស់​ដូច​គ្នា។

១) យល់សប្ដិ​ឃើញ​ចាប់​បាន​ត្រី តែ​ត្រី​នោះ​ងាប់

1

ការ​ដែល​យប់សប្តិ​ឃើញ​បែប​នេះ មាន​ន័យ​ថា​និមិត្តរូប​នៃ​សំណាង​របស់​អ្នក គឺ​វា​បាន​ហូរ​បាត់​ទៅ​អស់​ហើយ ឧទាហរណ៍​លុយ​ហៀប​ធ្លាក់​ចូល​ហោប៉ៅ​ក៏​ជ្រុះ​ទៅ​វិញ។

ប្រសិន​ណា​ចាប់​បាន​ត្រី​កាន់​តែ​ច្រើន ហើយ​វា​ងាប់​ទាំង​អស់​នោះ ស្មើ​នឹង​អ្នក​បាត់បង់​សំណាង​ច្រើន ហើយ​ប្រឈម​នឹង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ​ទៀត​ផង។ លុះ​ត្រា​តែ​សុបិន​ឃើញ​ចាប់​បាន​ត្រី​ហើយ​វា​នៅ​រស់​នោះ​ទើប​ជា​ប្រផ្នូល​នាំ​លាភ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក