រូបរាងរបស់មនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់ វាគឺជារឿងដំបូងដែលយើងត្រូវយកចិត្តទុកដាក់នៅពេលយើងធ្វើការណាត់ជួបនរណាម្នាក់។ ប៉ុន្តែមនុស្សភាគច្រើនមានគុណវិបត្តិលើផ្ទៃមុខ។ ជាឧទាហរណ៍យោងទៅតាមស្ថិតិរបស់ប្រជាជនសហរដ្ឋអាមេរិចមានមនុស្ស ៦០ លាននាក់បានកើតមានបញ្ហាមុនលើផ្ទៃមុខ។
មនុស្សជាច្រើនទទួលរងពីបញ្ហាផ្សេងៗដែលទាក់ទងនឹងស្បែកនៅលើមុខរបស់ពួកគេ។ ជួនកាលវាគ្រប់គ្រាន់ហើយក្នុងការផ្លាស់ប្តូរអាហារូបត្ថម្ភនិងការរស់នៅ។ ប៉ុន្តែចុះយ៉ាងណាបើវាមិនដំណើរការដោយរលូននោះ?
ដោយសារតែគ្មានដំណោះស្រាយឲ្យចំចំនុចក្នុងការដោះស្រាយបញ្ហាមុខទាំងអស់ ដូច្នេះហើយ Kalib9 សូមធ្វើការបង្ហាញនូវវិធីសាស្រ្តដ៏មានប្រយោជន៍សម្រាប់បញ្ហាដែលមនុស្សទូទៅតែងតែជួបប្រទះ។
១.ស្មាមជ្រួញនៅលើផ្ទៃមុខ៖ ចេកត្រូវបានគេស្គាល់ដោយសារលក្ខណៈសុខភាពរបស់ពួកគេ។ ផ្លែឈើអាចត្រូវបានគេប្រើខាងក្រៅដើម្បីជ្រួញរលោង។ ចំពោះបញ្ហានេះអ្នកត្រូវធ្វើចេកឱ្យស្អាតនិងលាយវាជាមួយស្លាបព្រានៃទឹកឃ្មុំ។ អ្នកក៏អាចបន្ថែមទឹកដោះគោជូរឬទឹកក្រូច។
លាបល្បាយលើមុខហើយទុកវាចោលក្នុងរយៈពេល 15-20 នាទី។ បន្ទាប់មកលាងវាចោលដោយប្រើទឹកហើយប្រើក្រែមដែលមានសំណើម។
២.ការប្រើប្រាស់ថ្នាំដុះធ្មេញ៖ បន្ថែមពីលើការសម្អាតធ្មេញរបស់អ្នកថ្នាំដុសធ្មេញគឺល្អណាស់សម្រាប់បំបាត់ការរលាក។ អ្នកគ្រាន់តែលាបវាទៅស្បែក។ មុនពេលប្រើថ្នាំដុសធ្មេញលាបទៅលើស្បែកដែលរលាក អ្នកត្រូវដឹងជាមុនថាតើស្បែករបស់អ្នកមានប្រតិកម្មជាមួយថ្នាំដុះធ្មេញឬអត់។ លាបថើៗត្រងកន្លែងដែលរលាកហើយទុកវាមួយសន្ទុះ។
៣.មុនមូលៗ៖ ប្រើដំឡូងដើម្បីកម្ចាត់មុន។ លាពបទឹកដំឡូងទៅលើមុននិងទុកឱ្យស្ងួត។ បន្ទាប់មកលាងមុខរបស់អ្នកជាមួយទឹកស្អាត។ ការធ្វើដូច្នេះនឹងជួយអោយមុនក្រាបនិងបំបាត់ស្មាម។
៤.ស្បែកស្ងួត៖ ផ្លែបឺរមានប្រសិទ្ធិភាពជួយផ្តល់សំណើមដល់ស្បែក។ ដូច្នេះវាល្អណាល់សំរាប់នារីដែលជួបបញ្ហស្បែកស្ងួត។ កាត់ផ្លែបឺរ យកសាច់របស់វាមកពពាចឲ្យផុកៗ ហើយលាបវាលើស្បែកទុក 15-20 នាទី បន្ទាប់ពីនោះលាងសម្អាតជាមួយទឹកស្អាត។
៥. ស្បែកមានជាតិខ្លាញ់៖ ប្រសិនបើអ្នកមានស្បែកដែលមានជាតិខ្លាញ់ ប៉េងប៉ោះនឹងជួយកែលម្អស្ថានភាពស្បែកមុខដែលមានជាតិខ្លាញ់របស់អ្នក។ ដោយគ្រាន់តែយកសាច់ផ្លែប៉េងប៉ោះលាយជាមួយស្ករ (១ស្លាបព្រាកាហ្វេ) ហើយលាបវាថ្មមៗនៅលើស្បែកមុខរបស់អ្នក ទុកប្រហែល 5 នាទីរួចលាងវាចេញ។ វានឹងធ្វើឱ្យស្បែករបស់អ្នកកាត់បន្ថយជាតិខ្លាញ់។
៦.រោមចិញ្ចើមស្តើង៖ ប្រើទឹកដោះគោដើម្បីធ្វើអោយរោមចិញ្ចើមរបស់អ្នកក្រាស់ជាងមុន។ គ្រាន់តែលាបវាដោយថ្នមៗជាមួយនឹងសំលីដែលជ្រលក់ទឹកដោះគោ។ បន្ទាប់ពីរយៈពេល 15 នាទីលាងរោមចិញ្ចើមរបស់អ្នកដោយទឹកស្អាត។
៧.មុន៖ តែបៃតងនឹងជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងមុន គ្រាន់តែរង់ចាំរហូតដល់វាត្រជាក់ហើយញ៉ាំ។ បន្តក់តែបៃតងទៅលើសំលីហើយលាបលើមុខរបស់អ្នក បន្ទាប់មកត្រូវលាងសម្អាតដោយទឹកស្អាត។
តែបៃតងមានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយការពារបាក់តេរីនិងកាត់បន្ថយការរលាក។ ការប្រើតែបៃតងទៅលើស្បែកត្រូវបានបង្ហាញថាកាត់បន្ថយមុន។
ប្រសិនបើអ្នកមានស្នាមមុន, អ្នកអាចប្រើទឹកក្រូចឆ្មា។ លាយទឹកក្រូចឆ្មា ជាមួយទឹកអោយផានស្មើគ្នាហើយលាបនៅត្រង់ស្លាកស្នាម ទុករយៈពេល 15 នាទី ហើយលាងសម្អាតដោយទឹកស្អាត។
៨.រន្ធញើសធំ៖ អ្នកអាចប្រើទឹកខ្មេះផ្លែប៉ោមដើម្បីកាត់បន្ថយរន្ធញើសធំៗនៅលើមុខ។ លាយវាជាមួយទឹកក្នុងសមាមាត្រស្មើគ្នា ហើយលាបនៅស្បែកមុខ ទុករយៈពល 5 នាទីរួចលាងសម្អាតដោយទឹកស្អាត ។
៩.ថ្នក់ក្រោមចង្កា៖ មានលំហាត់ជាច្រើនដើម្បីជួយបំបាត់ថ្នក់ក្រោមចង្កា។ ការទំពារស្ករកៅស៊ូគឺជាវិធីសាមញ្ញមួយ។ គ្រាន់តែអ្នកទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ នេះធ្វើឱ្យចង្ការបស់អ្នកមសកម្មនិងពង្រឹងសាច់ដុំចង្កា។
១០.រង្វង់ខ្មៅនៅក្រោមភ្នែក៖ ប្រេងផ្លែអាល់ម៉ុងគឺល្អសម្រាប់បំផុតកម្ចាត់រង្វង់ខ្មឡនៅក្រោមភ្នែក។ លាប និងម៉ាស្សាវាលើត្រង់រង្វង់ខ្មៅទុកមួយយប់ ពេលព្រឹកលាងសម្អាតចេញជាការស្រេច។