កំណត់ត្រាពិភពលោកជាច្រើនប្រភេទ ដែលបានចារទុកក្នុងសៀវភៅ Guinness World Records ក៏មានខ្លះពុំមាននរណាអាចបំបែកបាននោះទេ ហើយរង់ចាំដល់រាប់រយឆ្នាំក៏គ្មានអ្នកធ្វើបានដែរ។
ទាក់ទិននឹងកំណត់ត្រាខ្លះគឺទាមទារឲ្យអ្នកមានកាយសម្បទារឹងមាំ ខ្លះទៀតលុះត្រាតែអ្នកជាអត្តពលិក ឬមានជំនាញពិសេសអ្វីមួយពីកំណើត។ យ៉ាងណាកំណត់ត្រាពិភពលោកចំនួន ១០ នេះវិញ គឺអ្នករាល់គ្នាសុទ្ធតែអាចសាកល្បងបាននៅផ្ទះ ចាត់ទុកជាការកម្សាន្ត ហើយវាក៏គ្មានគ្រោះថ្នាក់អ្វីនោះដែរ។
១០) ផឹកទឹកមួយកែវដែលមានចំណុះ ៥០០ ម.ល ប្រើពេលត្រឹម ១,៧៥ វិនាទី ធ្វើបាននៅខែធ្នូ ឆ្នាំ ២០១៤
៩) ស្រែកលឺបំផុតដល់កម្រិត 129dBA (dBA ជារង្វាស់សំឡេង) ធ្វើបាននៅខែតុលា ឆ្នាំ ២០០០
៨) ពាក់អាវលើខ្លួនតែមួយបានច្រើនបំផុត ធ្វើបាន ៣៥ អាវនៅខែមករា ឆ្នាំ ២០២១
៧) ទទួលទានប្រភេទស្ករ Marsmallow ដល់ទៅ ២៥ ត្រឹមរយៈពេល ១ នាទី ធ្វើបាននៅខែមិនា ឆ្នាំ ២០១៣
៦) ទទួលទាន Pasta ពេញមួយចានចំណុះ ១១៣ ម.ក ដោយប្រើពេល ២៦,៦៩ វិនាទី ធ្វើបាននៅខែកញ្ញា ឆ្នាំ ២០១៧
៥) ផ្លុំទឹកសាប៊ូមួយសារ បាន ១ ៤៣១ ពពុះ ធ្វើបាននៅខែកញ្ញា ឆ្នាំ ២០២០
៤) វាយអក្សរពី A-Z លើស្មាតហ្វូន ប្រើពេល ៣,៩១ វិនាទី ធ្វើបាននៅខែកញ្ញា ឆ្នាំ ២០២០
៣) ទទួលទាន Hamburger ចំនួន ១២ ប្រើពេល ៣ នាទី ធ្វើបាននៅខែកក្កដា ឆ្នាំ ២០១៤
២) បិទក្រដាសជាប់ជញ្ជាំងលើផ្ទៃមុខច្រើនបំផុតដល់ទៅ ៣៨ ត្រឹមពេល ៣០ វិនាទី ធ្វើបាននៅខែមេសា ឆ្នាំ ២០១៨
១) ទះដៃបានច្រើនបំផុតដល់ទៅ ១ ១០៣ លើក/នាទី ធ្វើបាននៅខែកុម្ភៈ ឆ្នាំ ២០១៨
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក