ជឿថារបបអាហារ និងសកម្មភាពរស់នៅប្រចាំថ្ងៃមួយចំនួន គឺជាកត្តាចម្បងដែលកំណត់ពីទម្ងន់ខ្លួនប្រាណរបស់អ្នក។ មើលទៅប្រទេសជប៉ុនយើងឃើញថាប្រជាជនពួកគេខ្លះរវល់តែបំពេញការងារ ហើយក៏មិនសូវមានពេលវេលាហាត់ប្រាណជាប្រចាំដែរ តែមិនសូវឃើញពួកគេធាត់ឬលើសទម្ងន់ទាល់តែសោះ។
តាមពិតគឺពួកគេមានតិចនិកក្នុងការទទួលទានទាំង ៧ ចំណុចដូចខាងក្រោមនេះ៖
៧) បរិភោគបាយច្រើនតែម្ហូបតិច និងមានកាឡូរីទាប
យើងមើលឲ្យដល់ទៅ ឃើញជនជាតិជប៉ុនខ្លះគាត់មានទម្លាប់បរិភោគបាយច្រើនណាស់ តែយើងត្រូវមើលទៅកម្រិតអាហារដែលពួកគាត់ទទួលទានគឺស្ថិតនៅកម្រិតណា។ ពួកគាត់រមែងជ្រើសរើសអាហារដែលមានកាឡូរីទាប ហើយបញ្ចៀសអាហារខ្លាញ់ និងជំនួសមកវិញដោយប្រភេទទឹកស៊ុប។
៦) បរិភោគអាហារពេលព្រឹកច្រើន តែបញ្ចៀសអាហារសម្រន់
នៅពេលព្រឹកព្រលឹម មុនចេញទៅបំពេញកិច្ចការងារផ្សេងៗ ជនជាតិជប៉ុនគឺមានទម្លាប់ទទួលទានមួយឆ្អែតពោះ ដោយមានទាំងបាយ ទាំងស៊ុប ទាំងសាច់ និងត្រីផ្សេងៗ ដើម្បីបំពេញថាមពលរាងកាយរបស់ពួកគេ។
យ៉ាងណាពួកគេជៀសដាច់ខាតប្រភេទអាហារសម្រន់ គឺកម្រនឹងទទួលទានណាស់ និយាយទៅគឺចាំតែទទួលទានអាហារ ៣ ពេលជាធម្មតាប៉ុណ្ណោះ។
៥) ទទួលទានបន្លែច្រើន
បន្លែស្រស់គឺតែងតែមានក្នុងរបបអាហារប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ដោយទាំងបន្លែបៃតង ផ្លែឈើ តែងត្រូវបានបន្ថែម ក្នុងពេលទទួលទានអាហារ ដែលជួយឲ្យពួកគេ ជាពិសេសស្រីៗមានស្បែកស្រស់ស្អាត ភ្លឺចេញពីខាងក្នុង និងមានសុខភាពល្អ។
៤) ទទួលទានយឺតៗ
នៅពេលដែលអ្នកទទួលទានយឺតៗ នោះសញ្ញាបញ្ជូនទៅខួរក្បាលគឺអាចប្រាប់ឲ្យពោះដឹងថា ទទួលអាហារចូលគ្រប់គ្រាន់ហើយ និងមិនបន្ថែមទៀតនោះទេ។ មួយផ្សេងទៀតការទទួលទានដោយប្រើចង្កឹះ ទោះអ្នកចាយពេលយូរ ក៏បរិមាណដែលចូលទៅមិនមានច្រើននោះដែរ។
៣) ទទួលទានទឹកក្ដៅឧណ្ហ៍ៗជាប្រចាំៗ
មុនពេលចូលដំណេក ប្រជាជនជប៉ុនមានទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ ហើយក្រោយក្រោកពីដំណេក ពួកគេទទួលទានមួយកែវទៀត។ នេះក្រៅពីជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ទៀតសោតក៏ជួយដល់លំហូរឈាម និងការដុតខ្លាញ់ក្នុងខ្លួន។
២) ទទួលទានសាច់ត្រីច្រើន
ជាទូទៅត្រីមានផ្ទុកកាឡូរីទាប ហើយសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលវាល្អសម្រាប់បេះដូង និងប្រព័ន្ធភាពសាំក្នុងខ្លួន។ លើសពីនេះក៏វាមានផ្តល់នូវវីតាមីនជាច្រើនដល់ស្បែក និងរាងកាយផងដែរ។
១) មានទម្លាប់ទទួលទានតែបៃតង
តែបៃតងក្តៅឧណ្ហៗ គឺជាប្រភេទតែលេខមួយដែលជនជាតិជប៉ុននិយមទទួលទានបំផុត ព្រោះវាអាចចូលទៅដុតជាតិខ្លាញ់ដែលលើសក្នុងរាងកាយ និយាយទៅល្អបំផុតសម្រាប់ការសម្រកទម្ងន់ និងជួយមិនឲ្យលើសទម្ងន់នៃរាងកាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក